បង្ក្រាប​ហាង​កាហ្វេ​មួយ​កន្លែង មាន​បង្កប់​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ

មន្ត្រីនគរបាលខណ្ឌឬស្សីកែវ បានសហការ ជាមួយក្រុមកម្លាំងចម្រុះ សង្កាត់ទួលសង្កែ បានចុះធ្វើការបង្ក្រាប និង​ចាប់​ឃាត់​ខ្លូន ម្ចាស់ហាងកាហ្វេមួយកន្លែង ដែលផ្ទុកស្រ្តីរកស៊ីផ្លូវភេទ ដើម្បីទាក់ទាញភ្ញៀវ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៧ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 18, 2015
  • ប្រធានបទ: សណ្ដាប់ធ្នាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីតាំង ដែលក្រុមនគរបាល បានស៊ើបដឹងថា មានអ្នករកស៊ីផ្លូវភេទ បង្កប់នៅបំរើសេវា នៅក្នុងហាងកាហ្វេនោះ នៅផ្ទះលេខ ៥៦ ក្រុមទី០១ ផ្លូវ ២៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ករណីនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លូន បានស្រ្តីម្ចាស់ហាងម្នាក់ ឈ្មោះ សុខ ស្រីលក្ខ។ បើតាមភ្នាក់ងារ​នគរបាល បានបញ្ជាក់ថា ស្ត្រីម្ចាស់ហាងនេះ ជាជនជាតិវៀតណាម ដែលរស់នៅក្នុងទីតាំងខាងលើ។

ក្នុងនោះដែរ លោក ហេង សុវណ្ណរ៉ា នាយរងប៉ុស្តិ៍នគរបាលទួលសង្កែរ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានថ្លែង​ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកបានសហការ ជាមួយកងកម្លាំងប្រឆាំងការជួញដូរ រាជធានីភ្នំពេញ ដែលដឹកនាំដោយព្រះរាអាជ្ញារង គឺ ប៊ុណ្ណារ៉ា អមដោយក្រឡាបញ្ជីលោក ឱក លឹមច័ន្ទលីណា ដែលបានចុះទៅ​ដល់ទីតាំងផ្ទាល់ នៅតាមបណ្តោយផ្លូវ ២៧៣ កាលពីម៉ោង២ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ហើយបាន​សម្រេចឃាត់ខ្លូន និងបញ្ជប់នៅម៉ោង៣ រសៀលថ្ងៃដដែល។

លោកបន្តថា វត្ថុតាងដែលក្រុមនគរបាល បានរកឃើញ នៅក្នុងហាងកាហ្វេនោះ មានស្រោមអនាម័យ ទាំង​ប្រើ​ប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនូន និង ស្រ្តីបម្រើផ្លូវភេទពីរនាក់ ជាជនជាត់វៀតណាម (មិនចេះនិយាយ​ខ្មែរ) និងសៀវភៅកត់ត្រា អ្នកទទួលសេវាផ្លូវភេទ ៥ក្បាលទៀត។ លោកបញ្ជាក់ថា បច្ចុប្បន្ន អ្នកប្រព្រឹត្តទាំងបី​រូប​នោះ ត្រូវបានបញ្ជូនទៅការិយាល័យជួញដូរមនុស្ស និងអនីតិជនរាជធានីភ្នំពេញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...