ឆក់​បុគ្គលិក​អគ្គិសនី​កម្ពុជាពីរនាក់ ​ម្នាក់​ស្លាប់ និង​ម្នាក់​របួស​ធ្ងន់

បុគ្គលិកអគ្គិសនីកម្ពុជាពីរនាក់ ត្រូវបានចរន្តអគ្គិសនីឆក់ នៅពេលកំពុងតខ្សែរភ្លើង បំបែកពីបង្គោលធំ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦។ ភ្លាមៗ នៅពេលដែលឃើញ មិត្តរួមការងារឆក់ នៅលើបង្គោលភ្លើង បុគ្គលិកដូចគ្នាម្នាក់ទៀត បាន​ឡើង​ទៅ​ជួយ បណ្តាលឲ្យឆក់បន្តគ្នា រហូតរបួសធ្ងន់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៧ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 18, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនរងគ្រោះ ដែលបានស្លាប់ នៅក្នុងហេតុការណ៍នេះ ឈ្មោះ នូជា ពន្លឺ អាយុជាង៣០ឆ្នាំ មិនទាន់មានគ្រួសារទេ សព្វថ្ងៃជាបុគ្គលិក នៅអគ្គិសនីកម្ពុជា។ ចំនែកឯបុរសម្នាក់ ដែលឡើងទៅជួយមិត្តរួមអាជីព ហើយត្រូវឆក់ខ្លួន​ឯងដែរនោះ ឈ្មោះ រឹម សុវណ្ណារ៉ា ជាអ្នកធ្វើការជាមួយគ្នា នៅក្នុងគោលដៅ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុង​សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រធានក្រុមការងារ ដែលធ្វើការតបណ្ដាញ នៅតំបន់នោះ លោក ហៀង ស័ក្កសិទ្ធ បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ឲ្យដឹងថា ដំបូងជនរងគ្រោះ មិនទាន់មានគ្រោះថ្នាក់ដល់ជីវិតទេ ព្រោះអ្នកឡើងទៅជួយនោះ បានសង្គ្រោះមកដល់ដីហើយ តែពេលប៉ុន្មាននាទីក្រោយមក គាត់បានស្លាប់ ពេលបញ្ជូនទៅ មិនទាន់ដល់​មន្ទីរពេទ្យផង។ លោកបានបន្តថា អ្នកដែលឡើងទៅជួយជនរងគ្រោះ ក៏មានគ្រោះថ្នាក់ដែរ តែគ្រាន់តែសន្លប់ មិនបាត់បង់ជីវិតទេ នៅក្នុងនោះ ក្រុមរបស់លោក មានគ្នា០៤នាក់ ទាំងរូបលោកផ្ទាល់។ បច្ចុប្បន្នអ្នករងគ្រោះ កំពុងសម្រាក នៅមន្ទីពេទ្យឯកជនមួយ ឈ្មោះ សម្ភពជោគជ័យ។

ចំនែកឯសាកសពជនរងគ្រោះ ត្រូវបានបញ្ជូនបន្ត ទៅវត្តទួលសង្កែរ ដើម្បីរង់ចាំក្រុមគ្រួសារ មកទទួលយក ទៅ​ធ្វើបុណ្យតាមប្រពៃណី។ សាច់ញាតិសពម្នាក់បានឲ្យដឹងថា ជនរងគ្រោះសព្វថ្ងៃ ស្នាក់នៅភូមិផ្សារតូច សង្កាត់​ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយ សាច់ញាតិរូបនេះ មិនបានបញ្ជាក់ថា ខាង​អគ្គិសនី​កម្ពុជា នឹងផ្តល់ជាជំនួយ ប៉ុន្មានទៅកាន់បុគ្គលិក ដែលជាជនរងគ្រោះ ដល់ជីវិតនៅពេលធ្វើការ​នោះ​ទេ។ បុរសជាសាត់ញាតិ បានបញ្ជាក់ថា លោកកំពុងតែទៅទទួលសព នៅវត្តទទួលសង្កែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...