អតីត​បវរកញ្ញា​របស់​ប្រទេស​ប៊ូស្នៀ ជា​ឃាតករ​ឈាម​ត្រជាក់?

នាង ស្លូបូបង់កា តូសីក (Slobodanka Tosic) អតីតបវរកញ្ញា នៃប្រទេសប៊ូស្នៀ ហេហ្សេហ្គូវីន (Bosnie-Herzégovine) ត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗនេះ។ នាងត្រូវបានអាជ្ញាធរសង្ស័យថា បានរួមដៃ ជា​មួយ​សង្សា​របស់​នាង សម្លាប់មនុស្ស៥នាក់។
Loading...
  • ដោយ: កល្យាណ អត្ថបទ៖ កល្យាណ ( [email protected]) - ប៉ារីស ថ្ងៃទី០៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 07, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតរាជនីសម្ផស្ស អាយុ២៩ឆ្នាំ នាង ស្លូបូបង់កា តូសីក កំពុងស្ថិត ក្នុងសំណាញ់យុត្តិធម៌ ទាក់ទងនឹង​សំនុំ​រឿងឧក្រិដ្ឋកម្ម ដ៏ធ្ងន់ធ្ងរជាច្រើន។ នាង តូសឺក ដែលបច្ចុប្បន្ន ជាតារាបង្ហាញម៉ូដមួយរូបនោះ ត្រូវបាន​អាជ្ញាធរ​សង្ស័យថា បានចូលរួមនៅក្នុងទង្វើមនុស្សឃាត ទៅលើជនរងគ្រោះប្រាំនាក់។ នេះបើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអាល្លឺម៉ង់ «Bild» កាលចុងសប្ដាហ៍កន្លងទៅ។

សារព័ត៌មានបានរាយការណ៍ថា អតីតបវរកញ្ញា ឆ្នាំ២០០៥ នៃប្រទេសប៊ូស្នៀ ទើបនឹងត្រូវបានឃាត់ខ្លួន នៅ​ក្នុងប្រទេសក្រូអាស៊ី និងបន្ទាប់មកនឹងត្រូវធ្វើបត្យាប័ន ទៅកាន់ប្រទេសកំណើតរបស់នាង ដើម្បីទទួល​ការ​វិន្និច្ឆ័យ​ទោស។

តារាស្រីមុខស្រស់ សម្ផស្សបាន ត្រូវបានសង្ស័យថា បានប្រព្រឹត្តិឧក្រិដ្ឋកម្ម ជាមួយនឹងមិត្តប្រុស របស់​នាង​ឈ្មោះ ដាកូ អេឡេស (Darko Elez)។ បុរសម្នាក់នេះ ជាមេដឹកនាំដ៏សំខាន់ នៃក្រុមឧក្រិដ្ឋជនមួយ ដែលបាន​ធ្វើសកម្មភាពប្លន់ធនាគារ នៅប្រទេសប៊ូស្នៀ និងបានប្រមូលយកប្រាក់ ប្រមាណជាង ៥,៦លានអ៊ឹរ៉ូ (ជិត៦​លានដុល្លា) ចេញទៅ។ បុរស ដាកូ អេឡេស បានជាប់ធនាគាររួចហើយ ពីបទលួចប្លន់ និងមនុស្សឃាត។

បើតាមសារព័ត៌មានដដែល បានឲ្យដឹងទៀតថា នាង ស្លូបូបង់កា តូសីក មានភាពល្បីល្បាញណាស់ នៅក្នុង​ប្រទេសចំនួនបី នៃទ្វីបអ៊ឺរ៉ុបខាងត្បូង (ក្រិច រ៉ូម៉ានី និងប៊ូស្នៀ) ជាពិសេសបន្ទាប់ពីនាង បានចូលរួមសម្ដែង នៅ​ក្នុងកម្មវិធីទូរទស្សន៍ជាច្រើន នៅក្នុងប្រទេសប៊ូស្នៀ និងប្រទេសស៊ែប៊ី៕

» រូបភាពរបស់នាង តូសីក មួយចំនួន៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...