នាយកបាល់ទាត់ អង់គ្លេស ដៀល UEFA និង Fifa ថាជា ក្រុមចោរ !

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 15, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អង់គ្លេស ជាអ្នកអោយកំណើត បាល់ទាត់ ដល់ ពិភពលោក។​ ហើយយើង គ្រប់គ្រង វាអស់រយះពេល ជាង ៥០ឆ្នាំ ហើយ ៥០ឆ្នាំបន្ទាប់មកទៀត ស្រាប់តែមាន (អា)ក្មេងម្នាក់ វាមកនិយាយដាក់យើងថា យើងនិយាយកុហក ហើយ វាលួចយក​ កីឡានេះ ទៅបាត់ ។ (អា)ក្មេងម្នាក់ នឹង វាឈ្មោះថា ហ្វីហ្វា Fifa ។  រួចហើយ ៥០ឆ្នាំ ក្រោយមកទៀត ស្រាប់តែមាន ក្រុម (អា) ក្មេងមួយទៀតឈ្មោះ អ៊ុយអ៊ីហ្វា UEFA មកដល់ ហើយពួកវា ក៏បានលួចយក កីឡានេះពីយើង បាត់ទៅទៀត » ជាពាក្យសំដី ដែលផ្ទុះចេញពីមាត់ របស់ ដេវ រីឆាដ នាយករងសមាគម បាល់ទាត់អង់គ្លេង និងជានាយក ក្រុមពានរង្វាន់ Premier League ក្នុងខណៈ ពេលដែល បេក្ខជន របស់គាត់ មិនបានជាប់​ ជាអ្នកគ្រប់គ្រង នៅក្នុងជំរើសមួយ ប្រចាំឆ្នាំ ២០២២ នៃអង្គការពិភពលោក ទាំងនេះ ។

បើតាមមើលទៅ គាត់ប្រហែលជា មិនស្ថិតក្នុង សភាពធម្មតានោះទេ។ តាមកាសែត guardian.co.uk បាននិយាយថា គ្នីគ្នារបស់គាត់ បានជួយលើកគាត់ ពីអាងហែលទឹក ដែលគាត់ ជង្ពុកជើងបានរអិលដួលទៅក្នុងនោះ ។ ហើយមុននឹងបន្តិច គាត់បានជំទាស់ ពីបំណងរបស់ក្រុម តំណាងមកពីប្រទេស កាតា ដែលមិនចង់អោយគេលក់ គ្រឿងស្រវឹងនៅក្នុងសណ្ឋាគារ លំដាប់ផ្គាយ៥ ក្នុងជំនួបលំដាប់ពិភពលោក ឆ្នាំ ២០២២ នោះ ។ «ការស្រេប សុរា ជាទំលាប់ធម្មតារបស់ យើង ក្នុងប្រទេសលោកខាងលិច ខណៈដែល មិនស្រេបសុរា ជារឿងរបស់លោក អញ្ចឹងត្រូវតែរក ផ្លូវកណ្ដាលមួយ » ។ លោក ដេវ រីឆាដ បានលើកឡើង  ទៀតថា «បើលោកមិនចង់ ធ្វើអ្វីទាំងអស់ គឺប្រៀបដូចជា លោកកំពុងតែកប់ខ្លួន នៅក្នុងដីខ្សាច់អញ្ចឹង ។ ហើយបើដូច្នេះទេ អស់លោកគួតែនិយាយថា កុំមក ល្អជាជាង»។

ជារឿងនឹកស្មានមិនដល់ សំដែងអោយឃើញ ពីចរិកលក្ខណៈ របស់គាត់ ។ ប៉ុន្តែទាក់ទងនឹងរឿងទាំងនេះ គាត់ បាននិយាយសុំទោស នៅពេលក្រោយមក ។

ដោយ ៖ សេក មនោរកុមារ​​ -​ ប៉ារីស ថ្ងៃទី ១៥ មិនា​ ២០១២
Crédit Photo : guardian.co.uk

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...