យុវតី​មាន​វិបត្តិ​ផ្លូវ​ចិត្ត អង្គុយ​និយាយ​ពី​គ្រួសារ​នាង​មិន​ឈប់!

ដូនជី-តាជី នៅវត្តស្ទឹងមានជ័យ បានប្រទះឃើញ ស្រ្តីមានសតិមិនប្រក្រតីម្នាក់ បានអង្គុយនៅក្រោម​ដើម​ពោធ៍ ក្នុង​វត្ត​កាល​ពី​ម៉ោង៩ យប់ថ្ងៃទី២០ ខែកក្កដា។ អ្នកដែលបានឃើញយុវតីកំសត់ បានទូរស័ព្ទ ទៅ​វិទ្យុ ABCកម្ពុជា ដើម្បី​ស្វែង​រក​គ្រួសារ​នាង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២១ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 22, 2015
  • ប្រធានបទ: សុខភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បញ្ហាគ្រួសារ បានធ្វើឲ្យយុវតី អាយុ២០ឆ្នាំម្នាក់នេះ រងនឹងវិបត្តិផ្លូវចិត្ត ម្ដងសើច ម្ដងយំ ម្ដងឈឺ ម្ដងជា... តើ​បញ្ហា​គ្រួសាររបស់នាង មានទំងន់ដល់កម្រិតណាទៅ ទើបបណ្ដាលឲ្យយុវតី ដែលមានឈ្មោះថា មាលា ម្នាក់នេះ ធ្លាក់​ខ្លួនដល់កម្រិតនេះ? អ្នកសារព័ត៌មានទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានសាកល្បងចូលទៅជិតនាង ដើម្បី​ចង់​ដឹង​ពីបញ្ហានេះ។

មាលា មានស្រុកកំណើតនៅភូមិបូស ខេត្តកំពង់ធំ ហើយមិនមែនទើបនឹងចាកចេញ ពីផ្ទះក្នុងពេលថ្មីនេះទេ តែ​តាំងពី៣ឆ្នាំមកហើយ ពោលគឺតាំងពីនាង ទើបនឹងមានអាយុ១៧ឆ្នាំម្លេះ។ នាងបានរៀបរាប់ ទាំងភាព​ភ័យ​ខ្លាច ដូចជានរណាម្នាក់ មកចាប់នាងថា មូលហេតុដំបូង គឺម្តាយរបស់នាងមានស្វាមីថ្មី ហើយធ្វើបាបនាង យក​លុយ​កាក់ពីនាងអស់ ហើយដេញចេញពីផ្ទះ។

យុវតី បានរៀបរាប់បន្ថែមទៀតថា សព្វថ្ងៃនាងមានជម្ងឺម្យ៉ាង នាងខំព្យាយាមរកលុយព្យាបាល តែមិនទាន់ជា។ នាងបានប្រាប់ឈ្មោះឪពុកម្តាយ ទាំងអាការៈភ្លេចភ្លាំងថា ឪពុកឈ្មោះ ភាជន៍ ម្តាយឈ្មោះ លីស ពួកគាត់​កំពុង​រស់នៅខេត្តកំពង់ធំ ជាមួយប្អូនៗ៤នាក់។ ស្ត្រីរូបនេះបានបង្ហើបទៀតថា បញ្ហាគ្រួសារនាងធំបំផុត ដែលឈាន​ដល់ការបែកបាក់កូនចៅនេះ គឺដោយសារម្តាយនាងមានស្វាមីទីបី ហើយធ្វើបាបកូន។

វិបត្តិផ្លូវចិត្ត (ឬជំងឺបាត់បង់ស្មារតី) បានធ្វើឲ្យយុវតី មានការភិតភ័យ និយាយហាក់ដូចជា មាននរណាម្នាក់ ឬ​ខ្មោច​ព្រាយបីសាច មកចាប់យកនាងទៅ។ នាងបាននិយាយថា៖ «បើខ្ញុំដេក អ៊ុំខ្ញុំមកដកព្រលឹងខ្ញុំ ទៅបាត់​មិន​ខាន»។ ហើយ មាលា ក៏មិនបានចូលរកកន្លែងសម្រាកដែរ បើទោះជាមានយាយជី តាជី នៅវត្តស្ទឹងមានជ័យ ជួយរកកន្លែងបាន សម្រាប់ឲ្យនាងសម្រាកក៏ដោយ។

បន្ទាប់ពីគ្មានអ្នកណា អាចឃាត់ហាមស្រ្តីម្នាក់នេះ មិនឲ្យឈប់និយាយបាន ដូនជីម្នាក់ បានទូរស័ព្ទទៅ​ស្ថានីយិ៍​វិទ្យុ ABCកម្ពុជា ដើម្បីយកទៅស្នាក់អាស្រ័យ និងប្រកាសរកបងប្អូន។ ភ្លាមៗនោះ មានឡានមួយគ្រឿង​ពណ៍​ស ស្លាកលេខ ភ្នំពេញ ២U-៤៧៣៨ បានមកទទួលយុវតី រូបនេះចេញទៅ។ ឡានខាងលើ មិនមានបិទស្លាក​សំគាល់ ថាជារបស់វិទ្យុ ABCកម្ពុជា ឬជារបស់អង្គការណាមួយ នោះទេ។

ចំពោះហេតុការណ៍ ដែលនាងបាននិយាយខាងលើ កំពុងត្រូវបានទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ស្វែងអំណះ​អំណាងផ្សេងទៀត ជាពិសេសពីសំណាក់គ្រួសាររបស់នាង តែនៅមិនទាន់រកគ្រួសារនាងឃើញនៅឡើយ។ ទស្សនាវដ្ដីក៏កំពុងស្វែងរកការបកស្រាយផងដែរ ពីមន្ត្រីអាជ្ញាធរ និងពីមន្ទីរសង្កមកិច្ចរាជធានី ជុំវិញ​បញ្ហា​របស់​យុវតី មាលា ក៏ដូចជាបញ្ហារបស់ពលរដ្ឋផ្សេងទៀត ដែលមានវិបត្តិផ្លូវចិត្ត ប្រហាក់ប្រហែលគ្នានេះ ហើយនឹង​ធ្វើការចុះផ្សាយ នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...