«Gangnam Style» វិដេអូ​ដែល​គេ​មើល​ច្រើន​​ជាង​គេ ក្នុង​ប្រវត្តិ​យូធូប

ចំនួនអ្នកចូលមកទស្សនាវីដេអូនេះ ជាប្រវត្តិដំបូងបង្អស់ ក្នុងពិភពលោក ដែលបានបង្ហាញពី ភាពល្បីល្បាញដ៏អស្ចារ្យរបស់ អ្នកចម្រៀងកូរ៉េខាងត្បូង ព្សាយ (PSY) និងចម្វាក់រាំរបស់អ្នកចម្រៀងរូបនេះ ដូចទៅនឹងការជិះសេះយ៉ាងដូច្នេះ។ នៅម៉ោង១៩ម៉០០ ថ្ងៃសៅទី២២ធ្នូនេះ អ្នកដែលចូលទៅទស្សនាវីដេអូ បានឡើងរហូតដល់ ១ ០១៥ ៧២៩ ៤០០ដង ក្រោយពីដាក់ចែកផ្សាយខ្សែរចម្រៀងនេះ នៅលើគេហទំព័រយូធូប កាលពីប្រាំខែមុន។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: December 22, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅយប់ថ្ងៃសុក្រនេះ បទចំរៀង Gangnam Style បានឆ្លងកាត់ចំនួនអ្នកចូលទៅទស្សនា ច្រើនជាងមួយកោដនាក់ហើយ នៅលើគេហទំព័រចែកផ្សាយវីដេអូ យូធូប តាមអាំងធើណែត។ ជាចំនួនដ៏សម្បើមមួយ ដែលមិនដែលធ្លាប់មានពីមុន។


លោកបាន គី-មូន និងព្សាយ ដែលជួបគ្នារាំ Gangnam Style នៅញ៉ូយក។

ចំនួនអ្នកចូលមកទស្សនាវីដេអូនេះ ជាប្រវត្តិដំបូងបង្អស់ ក្នុងពិភពលោក ដែលបានបង្ហាញពី ភាពល្បីល្បាញដ៏អស្ចារ្យ របស់អ្នកចម្រៀងកូរ៉េខាងត្បូង ព្សាយ (PSY) និងចម្វាក់រាំរបស់អ្នកចម្រៀងរូបនេះ ដែលដូចទៅនឹងការជិះសេះដូច្នេះ។ នៅម៉ោង១៩ម៉០០ ថ្ងៃសៅទី២២ធ្នូនេះ អ្នកដែលចូលទៅទស្សនាវីដេអូ បានឡើងរហូតដល់ ១ ០១៥ ៧២៩ ៤០០ដង ក្រោយពីដាក់ចែកផ្សាយខ្សែរចម្រៀងនេះ នៅលើគេហទំព័រយូធូប កាលពីប្រាំខែមុន។

ចំនួននេះ បានលើសដាច់ឆ្ងាយ និងបានដណ្ដើម​បាន ចំណាក់​ថ្នាក់លេខមួយ តាំងពីចុងខែវិច្ឆិការមកម្លេះ ពីចម្រៀងរបស់ អ្នកចម្រៀងវ័យក្មេង ដើមកំណើតកាណាដា ជូស្ទីន ប៊េប៊័រ (Justin Bieber) ។

បើទោះជាគេមិនសូវយល់ប៉ុន្មាន ពីទំនុកចម្រៀង ជាភាសាកូរ៉េនោះ តែចង្វាក់រាំ និងចង្វាក់របស់ចម្រៀង បានធ្វើអោយ​នរណាក៏ដោយ ដែលបានស្ដាប់លឺ អត់ទ្រាំ នឹងមិនយកភ្នែក ក្រឡេកមើលវីដេអូចម្រៀងនេះមិនបាន។ ហើយចំនុចយ៉ាង​ពិសេសនេះ វាបានធ្វើដំណើរ ហួសចេញឆ្ងាយពីប្រទេសកូរ៉េខាងត្បូង ឬនៅតំបន់អាស៊ី តែបានមកដល់ និងទទួលការ​និយមចូលចិត្ត យ៉ាងខ្លាំងនៅអ៊ឺរ៉ុប និងអាមេរិក​ថែមទៀតផង។ អ្នកចម្រៀងព្សាយ ធ្លាប់បានជួប«រាំ»ចង្វាក់ចម្រៀងរបស់​គាត់ ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គី-មូន (Ban Ki-moon)  និងបានធ្វើអោយថ្នាក់ដឹកនាំ ល្បីៗក្នុងពិភពលោក និយាយពីចម្រៀងនេះ ដូចយ៉ាងអភិបាលក្រុងឡុងដ៍ លោក បូរីស ចនសុន (Boris Johnson) និង​ សូម្បីប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) ក៏ដោយ។

ចម្រៀងនេះ ត្រូវបានមនុស្សជាច្រើន ពីគ្រប់ទិសទី ក្នុងពិភពលោក យកមកច្រៀង ឬរាំតាម និងអ្នកខ្លះទៀត យកទៅ បន្ថែមបន្ថយ ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ នៅទីក្រុងប៉ារីស នៃប្រទេសបារាំង ទីក្រុងរ៉ូម និងមីឡង់ នៃប្រទេស​អ៊ីតាលី មនុស្សរាប់សិបពាន់នាក់ បានប្រមូលគ្នាមករាំចង្វាក់ «Gangnam Style» នេះ។

សូមទស្សនាចម្រៀងនេះ ឬបើអ្នកធ្លាប់ឃើញហើយ ក៏អាចទស្សនាឡើងវិញ៖

និងខ្សែរវីដេអូមួយទៀត ដែលនិយាយពី ពេលថតចម្រៀងនេះ៖

-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...