យុវជន​ស្រវឹង​ម្នាក់​លង់​ទឹក​ស្លាប់​នៅ​ស្ទឹង​ត្នោត

ការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅ ស្ទឹងត្នោត ក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ កាលពីពេលថ្មីៗនេះ ដោយ​បុរស​ស្រវឹង​ស្រា​ម្នាក់ លង់ទឹកស្លាប់ភ្លាមៗ គ្មានអ្នកណាជួយសង្គ្រោះ។ បើតាមការបញ្ជាក់ ពីសាក្សី​នៅ​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា បុរសខាងលើ ទើបចេញពីកន្លែងហូបស្រា។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៩ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 30, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការភ្ញាក់ផ្អើល ដែលធ្វើឲ្យអ្នកស្រុក បាននាំគ្នាស្រង់សាកសព ចេញពីទឹកនេះ បានកើតឡើង នៅវេលាម៉ោង ១៧ និង៤០ នាទី ល្ងាចថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចកំពង់ទឹក ស្ទឹងត្នោត ភូមិព្រែកតាពៅ១ សង្កាត់​ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រភពពីកន្លែងកើតហេតុ ដែលជាក្រុមមិត្តភក្កិ ជនរង​គ្រោះបានប្រាប់​ឲ្យ​ដឹងថា នៅពេលផឹកស្រវឹង ក្រុមអ្នកទាំងនោះ បានបែកគ្នា ហើយជនរងគ្រោះ តម្រង់ទៅកំពង់ទឹក បម្រុងនឹង​ឡើង​ទៅលើទូក ក៏ស្រាប់តែរអិលដាំក្បាល ចូលទៅក្នុងទឹក លង់ស្លាប់ភ្លាមៗ គ្មានអ្នកជួយសង្គ្រោះទាន់។

ស្រ្តីជាម្តាយជនរងគ្រោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ជនរងគ្រោះឈ្មោះ ទិត្យ រ៉ន អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ជាមួយគ្រួសារ។ ស្ត្រីរូបនេះ បានបន្តទៀតថា គាត់បានដើររកកូន ឃើញកូន​កំពុង​លង់ទឹក ក៏បានស្រែកឆោឡោ ឲ្យអ្នកភូមិជួយ តែមិនទាន់នោះទេ ព្រោះជនរងគ្រោះ បានស្លាប់បាត់​ទៅ​ហើយ។ ស្រ្តីជាម្តាយបានរៀបរាប់ ទាំងសោកសៅថា កូនអ្នកស្រី លង់ទឹកយូរហើយ ហើយគេទើបនឹង ស្រង់​បាន​មកវិញ ក្នុងពេលមុននេះ។

ភ្លាមៗនោះ ប្រជាពលរដ្ឋអ្នកភូមិ នៅម្តុំស្ទឹងត្នោត បាននាំគ្នាស្រង់សាកសពឡើងគោក រួចប្រគល់ឲ្យសមត្ថកិច្ច​ជំនាញ ដើម្បីធ្វើកោសល្យវិច័យ។ តាមការបញ្ជាក់ របស់សមត្ថកិច្ចជំនាញមួយរូប ឲ្យដឹងថា សាកសពជានរង​គ្រោះ ពិតជាលង់ទឹកស្លាប់ ប្រាកដមែន ដោយសារតែស្រវឹងជោក គ្មានកម្លាំងហែល។ បន្ទាប់ពីធ្វើ​កោសល្យ-​វិច័យ​រួច កម្លាំងជំនាញបានប្រគល់សាកសព ឲ្យទៅគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...