រូបថត ហ៊ុន សែន ថ្មី​ទៀត បង្ក​ចំណាប់​អារម្មណ៍​លើ​ហ្វេសប៊ុក

បន្ទាប់ពីរូបថត ដោយខ្លួនឯង ដែលលោក ថតជាមួយមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ឥឡូវដល់​វេន​រូបថត ដែល​លោក ហ៊ុន សែន ថត​ដោយ​ខ្លួន​លោក ជា​មួយ​ភរិយា ដ៏ល្អូនល្អឺនម្ដង។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០១ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 01, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបថតទាំងនេះ ត្រូវបានថត និងបង្ហោះ នាវេលារសៀល ថ្ងៃទី៣១ ខែកក្កដា ចេញពីស្ពានមិត្តភាព​កម្ពុជា-ចិន​តាខ្មៅ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងរូប គេឃើញលោក ហ៊ុន សែន កៀកស្មារ ជា​មួយនឹងអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហើយយកទូរស័ព្ទដៃ មកថតរូប ដោយខ្លួនលោកផ្ទាល់។

កាយវិការរបស់លោក ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីលោក បានអញ្ជើញចូលរួម នៅក្នុងពិធីប្រគេន​ទៀន​ព្រះវស្សា នៅវត្តចំពុះក្អែក កាលពីរសៀលថ្ងៃដដែល។ ក្បួនរថយន្ដរបស់លោក បានឆ្លងកាត់ទីនោះ និងបាន​ឈប់ ដើម្បីអនុញ្ញាត​ឲ្យលោក​បានទស្សនា គយគន់ នូវសំណង់ស្ពានថ្មីមួយនេះ ដែលលោកផ្ទាល់ គ្រោងនឹង​សម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ខាងមុខ។

ស្ពានឈ្មោះ ស្ពានមិត្តភាព កម្ពុជា-ចិនតាខ្មៅ នេះ ជាស្ពានឆ្លងកាត់ទន្លេបាសាក់ មានប្រវែង៨៥៥ម៉ែត្រ ស្ថិត​ក្នុង​ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ឆ្លងទៅត្រើយខាងកើត ភូមិកោះក្របី ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ស្ពាននេះ បានចំណាយប្រាក់ ដើម្បីសាងសង់ អស់ប្រមាណជា ៣៣លានដុល្លារ ដែលជាកម្ចី​ពីប្រទេសចិន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...