តារា អ៊ែន ឌី បើក​ឡាន​បញ្ច្រាស​ទិស បុក​អ្នក​ជិះ​ម៉ូតូ​បាក់​ជើង

លោក អ៊ែន ឌី បានបើករថយន្ត បញ្ច្រាសផ្លូវឯកទិស លេខ៦៣ ហើយបានបុកម៉ូតូមួយគ្រឿង ធ្វើឲ្យអ្នកជិះម៉ូតូ រង​របួស​បាក់​ជើង។ ហេតុការណ៍នេះ បានកើតឡើង កាលពីរំលងអធ្រាត្រ យប់ថ្ងៃទី៣១ ខែកក្កដា ចូលមក​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៥ នៅចំណុចជិតផ្សារសេឡិប ក្នុងខណ្ឌដូនពេញ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០១ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 01, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាសម្តែង លោក អ៊ែន ឌី ត្រូវបានអ្នកនៅក្នុងហេតុការណ៍បញ្ជាក់ថា លោកបានបើករថយន្តម៉ាក កាមេរី ស៊េរី​ទំនើបមួយគ្រឿង ស្លាកលេខភ្នំពេញ ២R-២៥៨២ បើកបរដោយតារាសម្តែងខ្លួនឯង ហើយនៅក្នុងរថយន្ដ មាន​ស្រ្តីស្លៀកពាក់​សិចស៊ី ជិះជាមួយម្នាក់ទៀត។ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចររាចរណ៍នេះ បណ្តាលឲ្យបុរស ជាម្ចាស់​ម៉ូតូ​ម៉ាក វីវ៉ាC១២៥ រងរបួសបាក់ជើងស្តាំ។

ប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ថា គ្រោះថ្នាក់នេះ បង្ករឡើងក្នុងទិសដៅបញ្ច្រាសគ្នា។ ក្នុងនោះ រថយន្ត​តារាខាងលើ បានធ្វើដំណើរបញ្ច្រាសទិស តាមផ្លូវលេខ៦៣ ជាផ្លូវឯកទិស ពីជើងទៅត្បូង ស្រាប់តែមកដល់​កន្លែងកើតហេតុ បានបុកម៉ូតូជនរងគ្រោះខាងលើ ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ ដែលកំពុងធ្វើដំណើរ ស្រប​ទិស​ពីត្បូងទៅជើង រងរបួសទាំងខ្លួនប្រាណ ខូចខាតទាំងម៉ូតូ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ភ្លាមៗ បន្ទាប់​ពីកើតហេតុ អ្នករបួសត្រូវបានម្ចាស់ឡាន ទូរស័ព្ទហៅឡានពេទ្យកាល់ម៉ែត្រ យកទៅសង្គ្រោះបន្ទាន់។ ឡាន និង​ម៉ូតូ ដែលរងការខូចខាត រៀងៗខ្លូន ត្រូវបានមន្រ្តីចររាចរណ៍ខណ្ឌដូនពេញ យកទៅរក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍រាជធានី ដើម្បីធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់។ យ៉ាងណាក៏ដោយ គេឃើញតារាសម្តែង លោក អ៊ែន ឌី នៅដោះស្រាយរហូត ជាមួយមន្រ្តីចររាចរណ៍ និងភាគីរងគ្រោះ ព្រោះឡានរបស់ខ្លូន បានបើកបញ្ច្រាស​ទិស នៅលើផ្លូវឯកទិស រហូតទៅបង្កឲ្យមានគ្រោះថ្នាក់៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...