ចម្រៀង​ជប៉ុន​មួយ​បទ​នេះ ថត​នៅ​ក្នុង​តំបន់​អង្គរ (vdo)

នាង មីយ៉ាវ៉ាគី ស៊ូន (Miyawaki Shion) តារាចម្រៀងបានជ្រើសរើសអង្គរ ជាកន្លែងថតចម្រៀងចេញថ្មី របស់នាង ដែលមានចំណងជើងថា «បងតែម្នាក់ប៉ុណ្ណោះ ដែលអូនស្រមៃនឹក នៅក្នុងលោកនេះ»។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៥ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 06, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាង មីយ៉ាវ៉ាគី ស៊ូន តារាចម្រៀងជប៉ុន បានជ្រើសរើសតំបន់ប្រាង្គប្រាសាទដ៏ល្បីរបស់ខ្មែរ ដើម្បីថតចម្រៀង​កាយ​វិការរបស់នាង ជាពិសេសសម្រាប់ចម្រៀង មនោរសញ្ចេតនាមួយ ដែលមានចំណងជើងថា «បងតែ​ម្នាក់​ប៉ុណ្ណោះ ដែលអូនស្រមៃនឹក នៅក្នុងលោកនេះ» ដែលផលិតដោយក្រុម «Avex Group» ដ៏ធំរបស់ជប៉ុន ដែល​មានជំនាញខាងការកំសាន្ដ។

តារាចម្រៀងភ័ក្រស្រទន់ នាង មីយ៉ាវ៉ាគី អាយុ២៥ បានចេញមកប្រឡូក ក្នុងវិស័យចម្រៀង នៅអាយុ១២ឆ្នាំ ដោយបានយកប្រភេទចម្រៀង បែប«Pop» ដែលជាប្រភេទចម្រៀង ដ៏ពេញនិយមនៅជប៉ុន មកច្រៀង។ ថាស​ចម្រៀងចេញថ្មី របស់នាង ដែលមានចំណងជើង «ស្ត្រី (Girl)» ជាថាសចម្រៀងដំបូង ដែលច្រៀងដោយនាង តែម្នាក់ឯង ហើយត្រូវ​បាន​រៀបចំធ្វើ តាំងពី២ឆ្នាំមកហើយ។ នៅក្នុងថាសចម្រៀងនោះ មានបទ «បងតែម្នាក់​ប៉ុណ្ណោះ ដែលអូនស្រមៃនឹក នៅក្នុង​លោក​នេះ» ដែលជាបទទីពីរ។

ដំណើរការថតចម្រៀងនេះ នៅក្នុងប្រទេសកម្ពុជា នាង មីយ៉ាវ៉ាគី និងក្រុមការងារ មិនត្រឹមតែបានជ្រើសរើស តំបន់ប្រាង្គប្រាសាទ ដើម្បីថតនោះទេ តែនៅមានទីកន្លែង ជាច្រើនទៀត ក៏ត្រូវបានជ្រើសរើស ធ្វើជាឈុតឆាក​​សម្រាប់ថតចម្រៀង​របស់នាងនោះដែរ។ ទីកន្លែងនោះ រាប់បញ្ចូលទាំងក្រុងសៀមរាប និងនៅតាមវាលស្រែ ដាច់​ស្រយ៉ាល ដែលពោរពេញដោយ ទេសភាពដ៏ត្រកាលនោះផង។

សូមបញ្ជាក់ដែរថា ចម្រៀង «បងតែម្នាក់ប៉ុណ្ណោះ ដែលអូនស្រមៃនឹក នៅក្នុងលោក​នេះ» ដែលត្រូវបាន​បង្ហោះ នៅលើបណ្ដាញសង្គម បានទទួលការចែករំលែក ដល់​​ទៅ​ជាង១០០០ដងហើយ គ្រាន់តែក្នុងរយៈពេល មិន​ដល់​មួយថ្ងៃផង៕


» សូមទស្សនារូបថតមួយចំនួន និងវីដេអូចម្រៀង «បងតែម្នាក់ប៉ុណ្ណោះ ដែលអូនស្រមៃនឹក នៅក្នុងលោក​នេះ»៖










Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...