រ៉ីម៉ក​ដឹក​ទឹកកក​លើស​ចំណុះ បុក​រនាំង​ចែក​ផ្លូវ​ដួល​អស់​០៥ផ្ទាំង

គ្រោះថ្នាក់ចររាចណ៍មួយ បានបង្កឡើង នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ដោយសាររ៉ឺម៉ក​ដឹក​ទឹកកក​មួយ​គ្រឿង ដែល​ដឹក​លើស​ចំណុះ បានរ៉េចង្កូតទៅបុករនាំងចែកផ្លូវ អស់ចំនួនប្រាំផ្ទាំង បង្កការភ្ញាក់ផ្អើល​នៅជុំវិញ​នោះ។ ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ ម្ចាស់រ៉ឺម៉កត្រូវបានក្រុមមន្ត្រីសមត្ថកិច្ច ធ្វើការឃាត់ខ្លូន និងវត្ថុតាង​ទៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ដោះ​ស្រាយ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៤ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 24, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីបើកបុករនាំដែកចែកផ្លូវ ទាំងថ្ងៃនេះ ត្រូវបានសាក្សីប្រាប់ឲ្យដឹងថា បានបង្កឡើងនៅវេលាម៉ោង១១ និង​៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចទល់មុខ ហាងលក់​សាច់​អាំង យីហោ១៦៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាក្សីបានបញ្ជាក់បន្ថែមថា រ៉ឺម៉ក​ដឹកទឹកកកបង្កគ្រោះថ្នាក់ បានដឹកទឹកកក រហូតដល់៧០ដើម បើកបរដោយម្ចាស់រ៉ឺម៉ក ជាយុវជនវ័យជំទង់ម្នាក់ មិនស្គាល់អត្តសញ្ញាណ។ យុវជនរូបនេះ បានបើករ៉ឺម៉ក ពីលិចទៅកើត តាមបណ្តោយផ្លូវខាងលើ ស្រាប់តែមក​ដល់​កន្លែងកើតហេតុ បានរ៉េចង្កូតបុករនាំងចែកផ្លូវតែម្តង។

ស្រ្តីវ័យកណ្តាលម្នាក់ ជាអ្នកលក់ដូរ នៅជាប់កន្លែងកើតហេតុ បានលើឡើងថា៖ «ឃើញបើកបរសុខៗ សោះ​ស្រាប់តែបុកប៉្រាវខ្ទេចដែក បួនប្រាំផ្ទាំង»។ អ្នកស្រីថា ពេលនៅលក់មិនមានអ្វីទេ អ្នកដំណើរដ៏ទៃទៀត រួមទាំង​រ៉ឺម៉កដឹកទឹកកបើកធម្មតា ស្រាប់តែមកដល់កន្លែងមានរនាំង រ៉ឺម៉កដ៏សែនធ្ងន់ អួសដោយម៉ូតូកញ្ចាស់មួយគ្រឿង បានរ៉េទៅបុករនាំងខ្ទេចប្រាំផ្ទាំង។

តាមប្រសាសន៍របស់មន្រ្តីសមត្ថកិច្ចម្នាក់ ដែលចុះអន្តរាគមន៍ឃាត់ខ្លូន ម្ចាស់រ៉ឺម៉កខាងលើ បានឲ្យដឹងថា រ៉ឺម៉ក​ម៉ូតូនេះ ដឹកឥវ៉ាន់លើសចំណុះ បានបណ្តាលឲ្យទប់ចង្កូតមិនជាប់ ទៅបុករនាំងចែកផ្លូវ។ លោកថានៅលើរ៉ឺម៉ក មានដឹកទឹកកក រហូតដល់ទៅ៧០ដើម ក្នុងនោះមិនទាន់ទាំងដាក់ចេញផង។ លោកបានបញ្ជាក់ជាចុង​ក្រោយ​ថា រ៉ឺម៉ក និងម្ចាស់ត្រូវបាមឃាត់ខ្លូន បញ្ជូនទៅចរារចណ៍រាជធានីភ្នំពេញ រង់ចាំក្រុមហ៊ុនទឹកកក ទៅធ្វើការ​ដោះ​ស្រាយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...