«កាហ្វេថង់ក្រដាស» និពន្ធ​ទំនុក​និង​​ភ្លេង​ថ្មី ដោយ​​យុវជន​មួយ​ក្រុម

បើស្ដាប់តែមួយភ្លែត «កាហ្វេថង់ក្រដាស» មានន័យដូចជាធម្មតា តែតាមពិតទៅ ជាចំណងជើងនៃបទចម្រៀង មួយបទ ដែលជាស្នាដៃនិពន្ធថ្មីថ្មោង របស់យុវជនមួយក្រុម។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ១៧ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 31, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រិយមិត្តទូទៅ ប្រាកដជាមិនបានស្គាល់ ឬមួយស្គាល់មិនច្បាស់ឡើយ នូវក្រុមយុវជនមួយ ដែលបានព្យាយាម​ផលិតបទចម្រៀង ដោយខ្លួនឯង រាប់ទាំងទំនុកច្រៀង និងបទភ្លេង ព្រមទាំងបានថតជាវីដេអូចម្រៀង ដឹកនាំ​សម្ដែង ដោយក្រុមគ្នាឯងនោះផងទៀត។ ក្រុមនេះមានឈ្មោះ «រ៉ាយុទ្ធ» ដែលជាឈ្មោះ របស់អ្នកដឹកនាំ​សម្ដែង របស់ក្រុមតែម្ដង។

ចម្រៀងដែលទើបនឹងផលិត ហើយត្រូវបានថតជាវីដេអូ កាត់តតម្លើងរួច របស់ក្រុម«រ៉ាយុទ្ធ» មានចំណង​ជើង​ថា «កាហ្វេថង់ក្រដាស»។ ចម្រៀងដែលបកស្រាយ ដោយយុវជនមួយរូបឈ្មោះ ម៉ាកូ នេះ ត្រូវបានយកមក​បង្ហោះ នៅលើគេហទំព័រ«យូធូប»នោះ តាំងពី២អាទិត្យកន្លងមក ហើយសក្ដិសមនឹងទទួលបាន ការឲ្យតម្លៃដ៏ខ្ពស់មួយ។

តាមលោក រ៉ាយុទ្ធ ជាអ្នកដឹកនាំក្រុមនេះ បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ក្រុមនេះបាន បង្កើត​អស់​រយះពេល ១ឆ្នាំ និងមានសមាជិកសំខាន់ៗ ចំនួន ៣រូប។ លោកបានបន្តទៀតថា បទចម្រៀង «កាហ្វេថង់​ក្រដាស»នេះ ត្រូវបាននិពន្ធឡើង ដោយសារតែបច្ចុប្បន្ននេះ ពួកលោកឃើញគេនិយម ញុំាកាហ្វេថង់​ក្រដាស។ អ្វីដែលពិសេសនោះ គឺក្រុមនេះមានរូបរាងឡើង រហូតមកដល់សព្វថ្ងៃ ដោយសារកម្លាំងញើស​ឈាម​របស់​សមាជិកក្រុម ដែលបានជួយគ្នាទៅវិញទៅមក និងគ្មានជំនួយពីខាងណាឡើយ។

លោក រ៉ាយុទ្ធ បានឲ្យដឹងទៀតថា នៅក្នុងពេលនេះ ក្រុមលោកនៅមិនមានគំរោងបង្កើត ឬផលិតអ្វីឡើយ ព្រោះ​ការបង្កើតមិនងាយស្រួលទេ ហើយត្រូវការឧបត្ថម្ភច្រើន ពីបណ្តាដៃគូផ្សេងៗទៀត។ យ៉ាងណាក៏ដោយ ក៏ក្រុម​លោក កំពុងបង្កើតបទចម្រៀង ដើម្បីគ្រាន់តែបង្ហោះ ក្នុង youtube ងាយស្រួលជាង។

អ្នកដឹកនាំសម្ដែងវ័យក្មេងរូបនេះ បានប្តេជ្ញាថា នឹងព្យាយាមតែងបទចម្រៀងថ្មីៗ និងប្លែកៗបន្ថែមទៀត ព្រោះ​បើ​តាមក្រុមថ្មីមួយនេះ ប្រជាជនខ្មែរចូលចិត្តអ្វីដែលថ្មី មិនចូលចិត្តអ្វី ដែលច្រំដែលនោះទេ៕

-------------

» វីដេអូចម្រៀង «កាហ្វេថង់ក្រដាស» របស់ក្រុមរ៉ាយុទ្ធ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...