វ៉ា គឹមហុង ថា អ៊ុំ សំអាន «ញុះញង់»​រឿង​​ព្រំដែន​ត្រូវ​មាន​ទោស

ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បានធ្វើការច្រានចោលជាថ្មី នូវការការអះអាង របស់​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ដែលលើកឡើងថា ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បាន «ភូតភ កុហក​និង​បន្លំ» ក្នុង​រឿង​ព្រំដែន។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៩ សីហា ២០១៥
  • កែប្រែចុងក្រោយ: September 03, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន កម្ពុជា លោក វ៉ា គឹមហុង នៅតែបង្ហាញជំហររបស់ខ្លួន ជាមួយនឹងការចោទប្រកាន់ថា លោក អ៊ុំ សំអាន តំណាង​រាស្រ្តគណបក្សសង្រ្គោះជាតិ កំពុងបន្តការ«ញុះញង់» បង្កើតឲ្យមានអស្ថេរភាពសង្គមកម្ពុជា ដែលជាប្រទេស​នីតិរដ្ឋ។

សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើង បន្ទាប់បីលោក អ៊ុំ សំអាន បានអះអាងថា លោក បាន​រកឃើញនូវ​ផែនទី ចំនួន២៦ផ្ទាំង ដេលជាផែនទី «បោន» គ្មានត្រាប្រទេសវៀតណាម ដែលត្រូវបានយក​មកតំកល់ទុក នៅ​សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៦៤ ដោយអតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។ លោក​បានបញ្ជាក់ដូច្នេះថា៖ «លោក វ៉ា គឹមហុង កុហកថា គាត់មកយកផែនទីនៅទីនេះ ជាន់ទី៥។ តាមពិត​ផែនទី នៅជាន់ក្រោមដី (សូមមើលReading Room) មិនមែននៅជាន់ទី៥ ដូចលោក វ៉ា គឹមហុង និយាយឡើយ។ ប្រហែលជាគាត់ មិនបានមករកផែនទី នៅទីនេះទេ ហើយគាត់ប្រើតែផែនទីយួន អមសន្ធិសញ្ញ ឆ្នាំ១៩៨៥​ប៉ុណ្ណោះ។»។

តបនឹងការលើកឡើងនោះ ប្រធានគណៈកម្មាធិការ កិច្ចការព្រំដែនកម្ពុជា បានប្រតិកម្មក្នុងសន្និសីទសារ​ព័ត៌មាន ថាលោកអ៊ុំ សំអានថា កំពុងមួលបង្កាច់ទាំងស្រុង។ លោកបានបញ្ជាក់ថា លោកមិនបាននិយាយ ឬថាលោក​យក​ផែនទី នៅអគារណា ឬជាន់ណា នៅសហរដ្ឋអាមេរិកនោះទេ។ អ្វីដែលលោកបាននិយាយ នៅត្រង់ថា ផែនទី​ដែល​យក​មកនេះ បានរក្សាទុកនៅជាន់ទី៥ នៃកន្លែងលោកធ្វើការប៉ុណ្ណោះ។ លោកបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគ្រាន់តែ​និយាយថាអ៊ីចេះទេ ថាផែនទីនេះ យើងមានយូរហើយ។ យើងដាក់នៅទីស្នាក់ការ របស់អាជ្ញាធរជាតិ ទទួល​បន្ទុក​កិច្ចការព្រំដែន នៃទីស្ដីការគណៈរដ្ឋមន្ត្រី នៅជាន់ទី៥។ ព្រោះជាជាន់ដែលគេរក ខ្ញុំទុកនៅកន្លែងហ្នឹង ហើយ​គាត់ទៅថា ខ្ញុំរកឃើញនៅបណ្ណាល័យ សភាសហរដ្ឋអាមេរិក នៅជាន់ទី៥ទៅវិញ គាត់និយាយ​ប្រកាច់​ប្រកិន​អ៊ីចឹង។»

លោក វ៉ា គឹមហុង បានអះអាងងន្ថែមថា លោកបន្តថា ផែនទីរបស់លោក អ៊ុំ សំអាន មាននោះ ការពិតរដ្ឋាភិបាល​កម្ពុជា មានតាំងពីជាងដប់ឆ្នាំមុនម្ល៉េះ។ លោកហៅការថ្លែងរបស់លោក អ៊ុំ សំអាន ម្តងជាពីរដង ដោយមិន​ទទួល​ស្គាល់ ឬទទួលយកលទ្ធផល នៃការផ្ទៀងផ្ទាត់ផែនទី កន្លងមកនេះថា ជាអំពើញុះញង់ ឲ្យមានអស្ថិរភាព​នយោបាយ សង្គមជាតិលើផ្នែកព្រំដែននេះ។ លោកបញ្ជាក់ទៀតថា៖ «ឥឡូវគេថា បាត់ប៉ុន្មានពាន់ម៉ែត្រ​ការ៉េ​ទៀត? គឺថានិយាយផ្ដេសផ្ដាស ជាការញុះញង់ ធ្វើឲ្យគេលែងទុកចិត្ត មកលើរដ្ឋាភិបាល ធ្វើឲ្យចលាចលក្នុង​សង្គម​ជាតិ។ (...) ការញុះញង់នោះ គ្រោះថ្នាក់បំផុត ចំពោះប្រទេសជាតិយើង, ញុះញង់ធ្ងន់ធ្ងរ មិនអាចអត់​អោន​អោយបានទេ, ញុះញង់ ធ្វើប៉ះពាល់ទំនាក់ទំនងអន្តរជាតិ, ញុះញង់អោយមានអស្ថេរភាព តាមបណ្តោយ​ព្រំដែន និងរំខាន ដល់ការបោះបង្គោលព្រំដែន។ គាត់ចោទថា យើងប្រើ “ផែនទីក្លែងក្លាយ ឬផែនទីចោរ”។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...