ប៉ែន ចំរ៉ុង រង​៣ជើង​ព្រោះ​លួច​ទាក់​ទង ភិន សុដាលីស?

លោក ប៉ែន ចំរ៉ុង ដែលជាពិធីករ និងតារាសំដែង ដ៏មានប្រជាប្រិយ បានត្រូវឪពុករបស់កញ្ញា សុដាលីស ដែល​ជា​តារា​សំដែង​ដ៏​ស្រស់​ស្អាត លោក អ៊ិន សុភិន ទាត់គំរាម ដើម្បីឲ្យឈប់ទាក់ទង ជាមួយកូនស្រី​សំណប់​របស់​លោក។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី២៧ សីហា ២០១៥
  • កែប្រែចុងក្រោយ: September 04, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សារពត័មានក្នុងស្រុកមួយឈ្មោះ ហ្វ្រេសញូ បានរាយការណ៍ថា ហេតុការណ៍ ដែលលោកចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បានវាយលោក ប៉ែន ចំរ៉ុង នេះ បានកើតឡើង នៅប្រមាណវេលាម៉ោង ២២យប់ ថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅខណ្ឌសែនសុខ នៅពេលដែលលោក ប៉ែន ចំរ៉ុង បានជូនកូនស្រី​របស់​លោក ត្រលប់មកផ្ទះវិញ។

នៅពេលដែលឃើញកូនស្រី និងលោក ចំរ៉ុង មានទំនាក់ទំនង«ប្លែកៗ» ខុសពីមិត្តធម្មតា លោកបាន​ប្រាប់ឲ្យអ្នក​ទាំង​ពីរ (ចំរ៉ុងនិង ដាលីស) ឈប់ទាក់ទងគ្នា ហើយបានរំលឹករឿងនេះ ជាច្រើនដងមកហើយ។ តែពួកគេ នៅ​តែ​លួច​ទាក់ទងគ្នាទៀត ទើបលោក សុភិន បានប្រើវិធីសាស្ត្រ ដ៏ពិសេសមួយ នោះគឺ«ទាត់»លោក ប៉ែន ចំរ៉ុង ដើម្បី​គំរាម​តារាប្រុស ឲ្យឈប់ទាក់ទងកូនស្រីទៀត។ លោក សុភិន បានបញ្ជាក់ទៀតថា កូនស្រី របស់លោកមាន​គូ​ដណ្តឹង​​ហើយ ត្រៀមចូលរោងការ នៅបំណាច់ឆ្នាំនេះ។

លោក អ៊ិន សុភិន និយាយប្រាប់ក្រុមអ្នកសារព័ត៌មាន នៅភូមិគ្រឹះរបស់លោក នៅថ្ងៃទី២៧ ខែសីហានេះថា៖ «ខ្ញុំ​ខឹងខ្លាំងពេក ព្រោះ ចំរ៉ុង បានមើលងាយគ្រួសារខ្ញុំ ខ្ញុំបានហាមរូបគេ កុំឲ្យទាក់ទងកូនស្រីខ្ញុំទៀត តែគេមិន​ស្ដាប់ និងហាក់មិនឲ្យតម្លៃរូបខ្ញុំ ទាល់តែសោះ..! ខ្ញុំក៏ទ្រាំលែងបាន។ ខ្ញុំសូមប្រកាស សង្គ្រាមជាមួយចំរ៉ុង បើខ្ញុំ​វាយ​ ចំរ៉ុង បាក់ដៃ តើគាត់ហ៊ានធ្វើអីខ្ញុំ..?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...