Cambodian Idol៖ ការធ្លាក់របស់ សុបិណ្ឌ បង្ខូចសុបិន្តអ្នកគាំទ្រ

សុបិន្តរប​ស់បេក្ខជន លន់ សុបិន នៃកម្មវិធី Cambodian Idol របស់ទូរទស្សន៍ហង្សមាស ត្រូវបាន​បញ្ចប់​ត្រឹម​វគ្គ Live show សប្តាហ៍​ទី១​នេះ។ បេក្ខជនរូបនេះ បានចាកចេញពីកម្មវីធី ក្រោមក្រសែរភ្នែក​សោក​ស្តាយ ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន ដោយសារ​តែ​បេក្ខជន បានឆ្លងកាត់វគ្គមុនៗ ពោរពេញដោយក្ដីសង្ឃឹម។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០៧ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 14, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃអាទិត្យ ទី ០៦ ខែ កញ្ញា ឆ្នាំ២០១៥ នេះ បេក្ខជន លន់ សុបិណ្ឌ បានឈានមកដល់វគ្គ Live show នៅ​ក្នុង​សប្តាហ៍ទី១ ដែលមានបេក្ខជនចំនួន ១២ នាក់ បានចូលរួម ក្នុងការប្រកួត។ ប៉ុន្តែបេក្ខជន លន់ សុបិណ្ឌ ដែល​សម្បូរដោយក្ដីសង្ឃឹមនោះ បានបិតបញ្ចប់ក្ដីសុបិន្តរបស់ខ្លួន ដោយយុវជនរូបនេះ ត្រូវចាកចេញ​ពីកម្មវីធី​ប្រកួត​ប្រជែង របស់ទូរទស្សន៍ហង្សមាស ក្រោមក្រសែរភ្នែកសោកស្តាយ ពីសំណាក់អ្នកគាំទ្រជាច្រើន។ អ្នកគាំទ្រ​ទាំង​នោះ បានថ្លែងថា មិនគួរនឹងឲ្យយុវជន លន់ សុបិណ្ឌ ធ្លាក់ដូច្នេះសោះ។

បេក្ខជន លន់ សុបិណ្ឌ ដែលមានវ័យ ២៤ឆ្នាំ និងមានដើមកំណើត នៅរាជធានីភ្នំពេញ នៅវគ្គនេះ មាន​លេខ​រៀង៣ សម្រាប់សំគាល់ ឲ្យអ្នកគាំទ្របោះឆ្នោត តាមរយះការផ្ញើសារ។ យុវជន សុបិណ្ឌ បានបកស្រាយ​បទ​ចម្រៀង​មួយបទ មានចំណងជើងថា «អន្ទងស្នេហ៍» និងទំនងជាមិនបានសណ្ដំ ឲ្យទស្សនិកជននានា បោះ​ឆ្នោត​គាំទ្របេក្ខជននោះឡើយ។ សម្រាប់អ្នកគាំទ្រ របស់បេក្ខជន សុបិណ្ឌ វិញ ជាពិសេសអ្នកគាំទ្រ នៅលើ​បណ្ដាញសង្គម មិនបានគិតដូចទស្សនិកជនឡើយ។ ពួកគេគិតថា បេក្ខជន លន់ សុបិណ្ឌ ច្រៀងពិរោះ មិន​សម​ធ្លាក់ទេ។

ម្ចាស់គណនីមួយ ដាក់ឈ្មោះ «រ៉ន ចាន់រី» បានសរសេរថា៖ «សោកស្ដាយណាស់ បង សុបិណ្ឌ ពេលដែលនៅ​ពីរនាក់ ខ្ញុំគិតថា បងច្បាស់ជាជាប់ហើយ។ តែនៅពេលដែលចេញលទ្ធផលមក បែរជាធ្លាក់ទៅវិញ។ មិនសម! អត់យល់!»

ចំណែក «Vuth Kon Khmer»បានបង្ហាញទឹកចិត្តថា៖ «ទឹកមុខបង ព្រាប សុវត្តិ គាត់ស្តាយ សុបិណ្ឌ ណាស់ ហើយនិង ណុប បាយ៉ារិទ្ធ។ តែធ្វើម៉េច បើកម្មវិធីនេះកាត់ក្តីទៅ ដោយទស្សនិកជន ដែលស៊ីជោមួយចំនួន គាំទ្រ​ដោយបក្សពួក ដោយមិនគិតថា អ្នកណាគួរតែជាប់ អ្នកណាគួរតែធ្លាក់។»

បើតាមម្ចាស់គណនីមួយទៀត ដាក់ឈ្មោះ «Chem Kamsan» បានសរសេរដែរថា៖ «អឿម រុន ទី២ ប៊ិសខូច​កម្មវិធី​ The voice Cambodia ឥឡូវទៀតហើយ។ សុបិណ្ឌ សំឡេងល្អជាងបេក្ខជនមួយចំនួន ដែលជាប់​នេះ​ទៅទៀត។ ស្តាយណាស់! បើយ៉ាងនេះ ម៉េចនឹងអាចរើសបាន អ្នកមានសមត្ថភាពទៅ អោយ តុងឡេង ជាប់​វគ្គ​មុនៗ ឥឡូវដូច អឿម រុន ដែរ ព្រោះចំនួនអ្នកផ្ញើសារមិនច្រើនទេ សម្រាប់បេក្ខជនធម្មតា ឬមិនលេច​ធ្លោ។»

សូមបញ្ជាក់ថា កម្មវីធីលំដាប់ថ្នាក់ពិភពលោកនេះ បានចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ហង្សមាសនៅ វេលា​ម៉ោង៨យប់ នាថ្ងៃអាទិត្យ រៀងរាល់សប្តាហ៍៕

» បើចង់ដឹងថា សំនៀងរបស់បេក្ខរូបនេះបែបណានោះ សូមទស្សនាដូចតទៅ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...