មាន​លិង្គ​ប្រវែង​ជាង ៤៨សម៖ បំបែក​ឯកត្តកម្ម​ពិភពលោក?

បុរសជាតិម៉ិចស៊ិក អាយុ៥២ឆ្នាំរូបនេះ បានប្រកាសថាលោកមានលិង្គវែងជាងគេ នៅ​ក្នុង​ពិភពលោក។ លិង្គ​របស់​លោក មាន​ប្រវែង ៤៨,២១សង់ទីម៉ែត្រ។
លោក រ៉ូប៊ែរតូ អេស្គីវែល កាប្រឺរ៉ា ដែលអួតអាងថា មានលិង្គធំជាងគេបង្អស់។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៧ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 20, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក រ៉ូប៊ែរតូ អេស្គីវែល កាប្រឺរ៉ា (Roberto Esquivel Cabrera) រស់នៅក្នុងរដ្ឋកាវីឡា (Coahuila) ផ្នែក​ឦសាន​នៃប្រទេសម៉ិចស៊ិក បានរងគ្រោះនូវពិការភាពមួយ ដ៏ចម្លែក។ ក្នុងអាយុ៥២ឆ្នាំ លោក រ៉ូប៊ែរតូ មានលិង្គ​ដ៏​ធំ​មួយ ដែលមានប្រវែង ៤៨,២១សង់ទីម៉ែត្រ ហើយដែលធ្វើឲ្យលោកពិបាក ក្នុងការរស់នៅ ដូចជាបុរសធម្មតា។ ប៉ុន្តែ​លោក ចេះតែឆ្ងល់ដែរថា ហេតុអ្វីភាពអស្ចារ្យនេះរបស់លោក មិនត្រូវបានសៀវភៅឯកត្តកម្មពិភពលោក ដែល​ហៅជាភាសាអង់គ្លេស «Guinness Book» ទទួលស្គាល់ជាលិង្គ ដែលធំជាងគេបង្អស់ នៅ​ក្នុង​ពិភពលោក?

បន្ទាប់ពីឆ្លងកាត់ការពិនិត្យ ដោយមានទាំងការថតឆ្លុះនោះផង ទើបបុរសរូបនេះដឹងខ្លួនថា លិង្គរបស់លោក មិន​ជាអស្ចារ្យប៉ុន្មានឡើយ ដោយហេតុថា នៅពេលសម្រាកធម្មតា វាមានប្រវែងត្រឹមតែ ១៥,២៤​សង់ទីម៉ែត្រ​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក៏ប្រវែងនេះមានលក្ខណៈវែង ជាងបុរសធម្មតានោះដែរ ហើយវានឹងរិទ្ធតែ​ស្ងប់​ស្ងែងទៅទៀត នៅពេលប្រដាប់ភេទនេះ ឡើងរឹង ដោយសារវាអាចទម្លាក់ខ្លួន រហូតដល់ទៅក្រោមជង្គង់។

ពិការភាពដែលលោក រ៉ូប៊ែរតូ បានត្អូញត្អែរនោះ គឺទំហំលិង្គ ដ៏វែងនិងធំហួសហេតុនេះតែម្ដង ជាពិសេស​លោក​មិនអាចមាន ទំនាក់ទំនងខាងផ្លូវភេទជាមួយស្ដ្រី ដូចគេឯងបាន។

ក្រុមគ្រូពេទ្យបានផ្ដល់យោបល់ ឲ្យលោក រ៉ូប៊ែរតូ ធ្វើការវះកាត់លិង្គរបស់លោក ដោយចៀរចោល នូវបំពង់​សីឡាំងរបស់លិង្គ ដែលមានតួនាទីទទួលឈាម មកពង្រឹងលិង្គ នៅពេលមានអារម្មណ៍។ ប៉ុន្តែការចៀរ​​ចោល​នេះ មិនមានភាពងាយស្រួលប៉ុន្មានទេ នៅពេលដែលគ្រូពេទ្យដឹងថា លិង្គរបស់លោកមានទំងន់ ៩៥០​ក្រាម (ជិតមួយគីឡូក្រាម) នៅពេលសម្រាក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...