យាយ​ពេញ​យក​ដើម​គរគី មក​ដាំ​នៅ​វត្ត​ភ្នំ ទើស​ផ្លូវ​ជន​ស្រវឹង!

គ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កការភ្ងាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅម្តុំវត្តភ្នំ ដោយការបើកបរលឿន ទៅបុកដើមគរគី ពីសំណាក់បុរសពីរនាក់ ក្រោមឥទ្ធិពលរបស់សុរា។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៧ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 23, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីគ្រោះថ្នាក់នេះ បានកើតឡើង នៅវេលា ២ និង ១០ នាទី យប់ទាបភ្លឺ ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។ ហេតុការណ៍នេះ បានបង្កឡើង ដោយបុរសពីរនាក់ ដែលបានបើករថយន្ត ប្រភេទម៉ាសដា BT 50 ពណ៍សរ ស្លាកលេខភ្នំពេញ 2AC 3898 ទៅបុកដើមគរគី នៅមុខនាឡិកាវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យខូចរថយន្ត ផ្នែកខាងមុខយ៉ាងដំណំ។

សាក្សីដែលបានឃើញហេតុការណ៍ បានអះអាងថា មូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ទំនង​ដោយ​សារ តែបុរសទាំងពីរនាក់ ស្ថិតនៅក្នុងភាពស្រវឹងស្រា ហើយបើកបររថយន្ត ក្នុងល្បឿនលឿន លុះមកដល់​កន្លែង​កើត​ហេតុ បត់ស្តាំមិនទាន់ ក៏ជ្រុលទៅបុកដើមគរគី ពេញមួយទំហឹងតែម្តង។ ប៉ុន្តែជាសំណាងល្អ ដែល​បុរស​ម្នាក់ គ្រាន់តែរងរបួសស្រាល ចំណែកម្នាក់ទៀតមិនរបួសទេ។ រីឯរថយន្ដវិញ រងការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។

បន្ទាប់ពីបង្កគ្រោះថ្នាក់នេះរួច បុរសទាំងពីរនាក់ ដែលជិះរថយន្តនោះ បានរត់គេចខ្លួនបាត់​ស្រមោល ដោយ​បន្សល់ទុក រថយន្តខូចខាត ចោលនៅនឹងកន្លែង រហូតប៉ុន្មាននាទីក្រោយមក ទើបក្រុមសមត្ថកិច្ច បាន​ចុះ​​មក​ធ្វើ​អន្តរាគមន៍ និងស្ទូចយករថយន្តទៅទុក នៅចរាចរណ៍ផ្លូវគោករាជធានី ដើម្បីរងចាំការដោះស្រាយ នា​ពេល​ក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...