ទារិកា​ម្នាក់​នេះ ធ្វើ​ឲ្យ​សម្ដេច​សង្ឃ​កាតូលីក ផ្ទុះ​សំណើច​កាច់​ក

ឪពុកម្ដាយរបស់ទារិកា «Quinn» ម្នាក់នេះ បានសម្រេចតាមបំណង របស់ពួកគេ៖ រៀបចំស្លៀកពាក់ ឲ្យ​កូន​តូច​របស់​ខ្លួន ជា​សម្ដេច​សង្ឃ មិនត្រឹមតែដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់សង្ឃកាតូលីក ដើម្បីយកទារិកា ទៅ​ថើប​ឲ្យ​ពរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​សម្ដេច​សង្ឃ សើចកាច់កនោះផងទៀត។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៨ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 29, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ដ៏កម្រ មិនសូវដែលជួបនេះ បានកើតឡើងនៅទីក្រុង ហ្វីឡាដែលហ្វី សហរដ្ឋអាមេរិក កាលពីថ្ងៃ​សៅរ៍ សប្ដាហ៍កន្លងមកនេះ។ នៅខណៈពេលដែលក្បួន របស់សម្ដេចសង្ឃកាតូលីក ហ្វ្រង់ស័រទី១ បានដង្ហែ​នៅ​តាមដងផ្លូវ ដើម្បីជួបជាមួយមនុស្សម្នា នៅក្នុងទីក្រុងនោះ ទារិកាមួយរូបឈ្មោះ គ្វីន ម៉ាដេន (Quinn Madden) ត្រូវបានសម្ដេចសង្ឃយកទៅបីថើប និងឲ្យពរ។

តាមពិតទៅ ទារកជាច្រើននាក់ណាស់ ដែលត្រូវសម្ដេចសង្ឃយកទៅឲ្យពរ ក្នុងពេលកន្លងមក ដូច្នេះតើមានអ្វី គួរឲ្យចាប់អារម្មណ៍ទៅ? មាន! នោះគឺឪពុកម្ដាយរបស់ទារិកា បានរៀបចំស្លៀកពាក់ឲ្យកូនតូចរបស់ខ្លួន ជា​សម្ដេច​សង្ឃដ៏តូចមួយ។ ការធ្វើបែបនេះ ក្នុងបំណងតែមួយគត់ គឺចង់បានការចាប់អារម្មណ៍ ពីសម្ដេចសង្ឃ​កាតូលីក នៅ​ពេល​ដែលក្បូនដង្ហែ របស់សម្ដេចបានមកដល់ ហើយសម្ដេចនឹងយកកូនខ្លួន ទៅថើបឲ្យពរ ដែល​ឪពុក​ម្ដាយ​គ្រឹស្ទ៍សាសនិកណា ក៏ចង់បាន និងធ្វើដូច្នេះដែរ។

តែការស្លៀកពាក់នេះ មិនត្រឹមតែធ្វើឲ្យសម្ដេចសង្ឃ យកទារិការទៅឲ្យពរនោះទេ តែថែមទាំងបាន ធ្វើឲ្យសម្ដេច​សង្ឃផ្ទុះសំណើច កាច់កកាចស្រង់ នៅលើរថយន្ដយ៉ាងខ្លាំង។ សូមទស្សនាវីដេអូខាងក្រោមនេះ ដែលថត​ដោយ​ឪពុករបស់ទារិកា លោក ដានៀល ម៉ាដេន (Daniel Madden) ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយ នៅ​ពាស​ពេញ​ពិភពលោក យកទៅផ្សាយបន្ត។ លោកឪពុករូបនេះ បានថ្លែងប្រាប់ទូរទស្សន៍អាមេរិក «6ABC» ប្រកបដោយ​មោទនភាព​ថា៖ «សម្ដេចសង្ឃបានយល់ថា យើងមានគំនិតកំប្លែង»។

ប៉ុន្តែរូបភាពបែបនេះ របស់សម្ដេចសង្ឃ មានន័យម្យ៉ាងទៀត នោះគឺការស្រូប​យក​ប្រជាប្រិយភាព ដែលជា​យុទ្ធវិធី​មួយ របស់សម្ដេចសង្ឃ ដើម្បីទាក់ទងជាមួយបណ្ដាជនទាំងឡាយ ក្នុងពិភពលោក៕


» វីដេអូបង្ហាញពីទារិកា បង្កការអស់សំណើច ដល់សម្ដេចសង្ឃកាតូលីក៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...