Cambodian Idol៖ សឿម សំនិត «You are still my idol»

នៅក្នុងវគ្គ Live show សប្តាហ៍ទី៤ របស់កម្មវីធី ខេបូឌៀនអាយឌល (Cambodian Idol) នេះ បេក្ខជន សឿម សំនិត ដែលមានសម្លេងបានគួរសម បានធ្លាក់ចេញពីកម្មវិធី ទាំងមិនអស់ចិត្ត ពីសំណាក់អ្នកគាំទ្រ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ២៨ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 30, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឆ្លងមកដល់វគ្គ Live show នៅថ្ងៃទី ២៧ ខែកញ្ញា ក្នុងសប្តាហ៍ទី៤នេះ ដែលជាវគ្គតម្រូវឲ្យបេក្ខជន និងបេក្ខនារី​ទាំង៨ រូប ត្រូវច្រៀងបទចម្រៀង របស់អ្នកស្រី ហ៊ឹម ស៊ីវននោះ បេក្ខជន សឿម សំនិត បានធ្លាក់ និងត្រូវ​ចាក​ចេញ ពីកម្មវីធីនេះ ជាស្ថាពរ។

បេក្ខជនដែលមានវ័យ ២៥ឆ្នាំ មានដើមកំណើតនៅភ្នំពេញ បានបកស្រាយបទចម្រៀង មួយបទមាន​ចំណង​ជើង​ថា «ម៉ឺនពាន់សន្យា» ដែលជាសំនៀងដើម របស់អ្នកស្រី ហ៊ឹម ស៊ីវន តែដោយ សារតែបេក្ខជនរូបនេះ មិនអាច​ទាក់​ទាញ អ្នកផ្ងើសារគាំទ្របានច្រើន ទើបត្រូវចាកចេញ បើទោះជាអ្នកគាំទ្រ បេក្ខជន សឿម សំនិត ខិតខំ​អះ​អាង​ថា បេក្ខជនច្រៀងពិរោះ មិនសមនិងធ្លាក់នោះក៏ដោយ។

ក្រុមអ្នកគាំទ្រ បានធ្វើប្រតិកម្ម តាមបណ្ដាញសង្គមព្រោងព្រាត ដើម្បីបន្តការលើកទឹកចិត្ត ឲ្យបេក្ខជន។ តាម​ម្ចាស់​គណនីឈ្មោះ«Mnus Eka»បានសរសេរថា៖ «ខ្ញុំស្ដាប់សម្លេងគាត់ល្អណាស់ ទោះពេលខ្លះមានកំហុស​ឆ្គងតិចតូច តែក៏នៅល្អ តែងតែមានស្នាមញញឹម ផ្ដល់ឲ្យខ្លួនឯង និងអ្នកដ៏ទៃជានិច្ច។ អ្វីជា ការចាប់អារម្មណ៍ របស់ខ្ញុំមួយទៀត គាត់ចេះតែងបទចម្រៀង ដោយខ្លួនឯង ពិបាកនឹងរក អ្នកមានសមត្ថភាពបែបនេះណាស់។ រយលានសោកស្ដាយ និងគ្មានអ្វីថ្លែងបន្ត ក្រៅតែពីពាក្យ You still are my idol (ឃ្លាត្រូវ៖ You are still my idol)។»។

ចំណែកម្ចាស់គណនីមួយទៀត ដែលមានឈ្មោះ «Frank Hernandez» បានសរសេរថា៖ «ខ្ញុំឆ្ងល់ដែរ គាត់​ច្រៀង​បានពិរោះ ម៉េច (បានជា) ធ្លាក់? អ្នកដែលសមនឹងធ្លាក់ គឺបងស្រី ចាន់ថន នោះទេ តែបែរជាជាប់រហូត។»។

រីឯគណនី «Ce Na» បានសរសេរថា៖ «ហេតុអីអ្នកគាំទ្រ មើលរំលងបេក្ខជនរូបនេះ ឱ្យគ្នាធ្លាក់ទៅវិញ..? បើ​ប្រៀបធៀប ជាមួយបេក្ខនារី ចាន់ថន ឃើញថា ចាន់ថន ត្រូវធ្លាក់ក្នុងវគ្គនេះ ទើបសមនិងយុត្តិធម៌ សំរាប់​អ្នក​មានសមត្ថភាពពិតៗ។សូមមេត្តា គាំទ្រផ្អែកលើសមត្ថភាពពិត កំុគាំទ្រតាមខ្សែរ តាមបក្សពួកគ្រួសារនិយ័ម ធ្វើឱ្យកូនខ្មែរអស់ជំនឿ លើការប្រលងគ្រប់កម្មវិធី អញ្ចឹងនោះ។»៕


» តើ បេក្ខជន សឿម សំនិត ពិតជាមានសមត្ថភាព ដូចបណ្ដាអ្នកគាំទ្រលើកឡើងមែនឬ? សូមទស្សនា៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...