រូបភាព​ចូល​ឆ្នាំ​២០១៦ ពី​គ្រប់​ជ្រុង​ក្នុង​ពិភពលោក (vdo)

បណ្ដាប្រទេស នៅគ្រប់ជ្រុងជ្រោយ នៃពិភពលោក បានប្រារព្ធពិធីចូលឆ្នាំថ្មី ឆ្នាំសកល២០១៦ ជាបន្ត​បន្ទាប់គ្នា ដោយមានការបាញ់ ជាកាំជ្រួចជ្វាលា ដ៏ភ្លឺរន្ទាល។ ចង់ដឹងថា តើប្រទេស​ទាំង​នោះ ធ្វើការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំថ្មី យ៉ាងដូចម្ដេច សូមទស្សនាវីដេអូដូចខាងក្រោម។
ការសង្ខេប នៃពិធីស្វាគមន៍ពិធីចូលឆ្នាំ ២០១៦ ថ្មី ពីគ្រប់ទីកន្លែងនៅក្នុងពិភពលោក។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០១ មករា ២០១៦
  • កែប្រែចុងក្រោយ: January 01, 2016
  • ប្រធានបទ: ចូលឆ្នាំថ្មី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសញ៉ូហ្សេឡេន និងអូស្ត្រាលី ជាអ្នកប្រារព្ធពិធីចូលឆ្នាំថ្មី ឆ្នាំ២០១៦ មុននៅគ្រប់ជ្រុងផ្សេងទៀត នៅ​ក្នុង​ពិភពលោក ហើយផ្ទាំងទស្សនីយភាព នៃការអបអរសាទរបុណ្យចូលឆ្នាំសកលថ្មី របស់ប្រទេស​ទាំង​នេះ ពិត​ជាមិនអ្នករង់ចាំទាំងឡាយ ខកចិត្តខកបំណងនោះឡើយ ជាពិសេសនៅក្រុង ស៊ីដនី ប្រទេស​អូស្ត្រាលី ដែលធ្វើកម្មវិធីដ៏ធំដុំនេះ ដោយការបាញ់កាំជ្រួចដ៏សម្បើម ជារៀងរាល់ឆ្នាំ ចេញពីស្ពាន «Harbour Bridge» និងរោងល្ខោនធំ «Opéra »។

បន្ទាប់មកទៀត រាជធានីតូក្យូ នៃប្រទេសជប៉ុន រដ្ឋធានីប៉េកាំង នៃប្រទេសចិន និងរដ្ឋធានី នៃបណ្ដា​ប្រទេស​នៅទ្វីបអាស៊ីខាងកើត ផ្សេងទៀត ក៏បានចាប់ផ្ដើម កម្មវិធីចូលឆ្នាំសកលថ្មី របស់ពួកគេដែរ។ ប៉ុន្តែនៅ​រដ្ឋធានី ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ការប្រារព្ធពីធីចូលឆ្នាំថ្មី ហាក់មានភាពរមទម្យជាងគេបន្តិច ដោយ​មាន​តែពិធីការិនីមួយរូប ចេញមុខមកជូនពរ តែប៉ុណ្ណោះ។

នៅរាជធានីបាងកក ប្រទេសថៃវិញ អ្នករៀបចំកម្មវិធីបានជ្រើសរើស ការផ្ដល់ផ្ទាំងទស្សនីយភាព នៅពីលើ​ប្រាសាទ ដែលមានទម្រង់ ជាចេតីយ៍ជាច្រើន ជាមួយនឹងភ្លើងកាំជ្រួច ដ៏ភ្លើងត្រកាល។

សម្រាប់ប្រទេសជាច្រើន នៅអ៊ឺរ៉ុបខាងលិចវិញ ទោះមានការព្រមាន ពីការធ្វើភេរវកម្មក៏ដោយ តែប្រទេស​ទាំងនោះ នៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី របស់ពួកគេយ៉ាងអធិកអធមដដែល។ ជាពិសេសនៅរាជធានី ឡុងដ៍ ដែលការបាញ់កាំជ្រួច បានធ្វើឡើងនៅក្បែរនាឡិការ ផ្ដល់ម៉ោងសកល ០.០០ សម្រាប់ពិភពលោក ខណៈ​ប្រទេសបារាំង បានធ្វើកម្មវិធីនៅលើដងផ្លូវដ៏ធំ និងល្បីជាងគេ នៃរដ្ឋធានីប៉ារីស ជាមួយ​នឹង​មនុស្ស​រាប់​សិប​ពាន់​នាក់។

ការអបអរពិធីចូលឆ្នាំថ្មី ត្រូវបានធ្វើក្រោយគេប៉ផុត នៅនឹងប្រទេសនានា នៅទ្វីបអាមេរិក។ នៅលើទីលាន «Times Square» នៃទីក្រុងញ៉ូយក មនុស្សជាច្រើនសិបពាន់នាក់ បានប្រមូលគ្នា មករាប់នាទីចុងក្រោយ មុន​នឹងកាំជ្រួចជ្វាលា ត្រូវបានបាញ់ឡើង ជាមួយនឹងការលោតអោបថើបគ្នា ប្រកបដោយភាព​សប្បាយ​រីករាយ។ សម្រាប់នៅទ្វីបអាមេរិខាងត្បូងវិញ ការប្រារព្ធពិធី ដែលមានលក្ខណៈសម្បើមជាងគេ គឺនៅលើ​ឆ្នេរ​សមុទ្រ នៃទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ដែលមានមនុស្សជាច្រើន បានចូលរួមស្រែករួមគ្នា ថា៖ «សួស្ដី​ឆ្នាំថ្មី ជូនពរឆ្នាំថ្មី ឆ្នាំ២០១៦»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...