បវរកញ្ញា​ប៊ែលហ្សិក​ឆ្នាំ​២០១៦ ជា​និស្សិត​ពេទ្យ​អាយុ​២១ឆ្នាំ

កញ្ញា ឡេនទី ហ្វ្រន់ (Lenty Frans) ដែលជានិស្សិតពេទ្យអាយុ២១ឆ្នាំ ដ៏ស្រស់ស្អាតម្នាក់ ត្រូវ​បាន​ជាប់​ជា​បវរកញ្ញា ប្រចាំ​ឆ្នាំ​២០១៦ របស់រាជាណាចក្រប៊ែលហ្សិក កាលពីយប់ថ្ងៃសៅរ៍ នៅក្នុង​មហោស្រព «Plopsaland» នៃ​ក្រុង «La Panne» ដែលស្ថិតនៅជាប់មាត់សមុទ្រ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១០​ មករា ២០១៦
  • កែប្រែចុងក្រោយ: January 11, 2016
  • ប្រធានបទ: សម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះរាជាណាចក្រប៊ែលហ្សិក បានជ្រើសរើសរកបាន បវរកញ្ញាឆ្នាំថ្មីរបស់ខ្លួនរួចហើយ នៅក្នុងការ​ប្រកួត​ប្រជែង​ដ៏​ធំ​មួយ នៅរោងមហោស្រព «Plopsaland» នៃក្រុង «La Panne» កាលពីយប់ថ្ងៃសៅរ៍កន្លងមកនេះ។ ស្ត្រី​ដែល​ស្អាត​ជាងគេ នៅក្នុងប្រទេសអ៊ឺរ៉ុបខាងលិចមួយនេះ មានឈ្មោះ ឡេនទី ហ្វ្រន់ អាយុ២១ឆ្នាំ មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្ត អង់វែ (Anvers ភាគខាងលិចនៃប្រទេស)។

យុវតីដ៏ស្រស់ប្រិមប្រិយ កំពុងសិក្សានៅឆ្នាំទី៣ ក្នុងសាលាពេទ្យជាន់ខ្ពស់មួយ។ បើតាមសារព័ត៌មាន​ក្នុង​ស្រុក​បានឲ្យដឹងថា កញ្ញា ឡេនទី ហ្វ្រន់ ចង់ក្លាយខ្លួនជា វេជ្ជបណ្ឌិតជំនាញខាងភ្នែក ឬមានជំនាញទូទៅ។

ជាមួយនឹងតំណែង ជារាជនីសម្ផស្សថ្មីនៃប្រទេសប៊ែលហ្សិក កញ្ញា ឡេនទី ត្រូវទុកការសិក្សារបស់នាង មួយ​អន្លើសិន (ពេញមួយឆ្នាំ២០១៦ - Editor's note) ដើម្បីយកពេលវេលានេះ មកធ្វើសកម្មភាពនានា តំណាង​ឲ្យ​ប្រទេស​របស់នាង។ ស្ត្រីស្អាតប្រចាំឆ្នាំថ្មី នៃរាជាណាចក្រមួយ ស្ថិតក្នុងទ្វីបអ៊ឺរ៉ុបខាងលិចនេះ បាន​ថ្លែង​ប្រាប់ សារព័ត៌មាន «Sudinfo» ថា៖ «កម្មវត្ថុចម្បង​របស់ខ្ញុំពីពេលនេះតទៅ គឺត្រូវធ្វើអ្វីៗ តំណាងឲ្យប្រទេស​ប៊ែលហ្សិក យ៉ាង​ល្អ​បំផុត តាមដែលអាចធ្វើទៅបាន»។

ផ្ទុះសំណើច ព្រោះឆ្លើយសំនួរ... ច្រឡំ!

បវរកញ្ញាដែលទទួលចំណាត់ថ្នាក់ «អមទីពីរ» បានទៅលើកញ្ញា បូ ប្រាអេ (Bo Praet)។ បវរកញ្ញារូបនេះ បាន​ភ័ន្ដច្រឡំនៅក្នុងការឆ្លើយសំនួរ ដែលសួរឲ្យពិធីករនៅក្នុងកម្មវិធីចុងក្រោយ។ ពិធីករបានសួរថា តើក្រុងធំ​របស់​តំបន់ ផ្លាម៉ង់ (flamande ភាគខាងលិច) ឈ្មោះអ្វី? បន្ទាប់ពីអ៊ឹមអៀនបានបន្តិច កញ្ញា បូ បាន​ឆ្លើយ​ឡើង​ថា៖ «ផូល ម៉ាញ៉េត (Paul Magnette)»។ «ផូល ម៉ាញ៉េត»នេះ ជាឈ្មោះ របស់អ្នកនយោបាយឆ្វេង​និយម​មួយ​រូប របស់​ប្រទេស​ប៊ែលហ្សិក។

យ៉ាងណាក៏ដោយ ក៏ការភ័ន្ដច្រឡំខាងលើនេះ មិនបានប៉ះពាល់ទៅដល់ ចំណាត់ថ្នាក់ដែលកញ្ញា បូ ត្រូវ​ប្រឡង​ប្រជែង ជាមួយនាងៗទាំងប្រាំរូប នៅវគ្គផ្ដាច់ព្រ័ត្រនោះទេ។ នេះបើតាមការអះអាង របស់​សារព័ត៌មាន ក្នុង​ស្រុក​ដដែល៕

» រូបថតរបស់កញ្ញា ឡេនទី ហ្វ្រន់៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...