សង្កាត់​មួយ​នៅ​អង់គ្លេស មាន​រាង​ដូច​យាន​អាវកាស ក្នុង​«Star Wars»

មុននឹងសាងសង់សង្កាត់នេះឡើង តើស្ថាបត្យករដែលជាម្ចាស់គម្រោង ពិតជាមានជំនក់ចិត្ត ជាមួយនឹងភាពយន្ដ«Star Wars»មែនឬ?
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៧ មករា ២០១៦
  • កែប្រែចុងក្រោយ: January 29, 2016
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនជាគេបានស្រមៃឃើញ មានមុខមនុស្សនៅក្នុងព្រះចន្ទ... បើអញ្ចឹងរឿងអី ដែលគេមិនអាចស្រមៃថា មានយានអវកាស «Faucon Millenium» របស់ «Han Solo» នៅក្នុងសង្កាត់មួយ នៃប្រទេស​អង់គ្លេស​នោះ?

វាជាការរកឃើញ របស់ម្ចាស់គណនីទ្វីសធើរមួយរូប ដែលបានធ្វើការប្រៀប្រដូច ដ៏គួរឲ្យភ្ញាក់ផ្អើល រវាង​យាន​អាវកាស ដែលបើកបរដោយតួអង្គ «Han Solo» សម្ដែងដោយ «Harrison Ford» នៅក្នុងភាពយន្ដ «Star Wars» ជាមួយនឹងសង្កាត់មួយ នៃក្រុង «Oakdale» ក្នុងតំបន់ «Caerphilly» របស់ចក្រភពអង់គ្លេស។ នេះ​បើ​តាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានអង់គ្លេស «The Independent»។

នាង «Jayne Hunt» បានយករូបភាព ថតពីលើអាកាស របស់សង្កាត់មួយនោះ មកធ្វើការគូសវាសបន្ថែម តែ​បន្តិច​ប៉ុណ្ណោះ ដើម្បីឲ្យរូបរាងសង្កាត់ ក្លាយជាយានអវកាស «Faucon Millenium» នៅក្នុងភាពយន្ដ​«សង្គ្រាម​ផ្កាយ» ដែលកំពុងទាញមនុស្សរាប់លាននាក់ ឲ្យចូលទៅទស្សនា តាមរោងភាពយន្ដនានា។

ប៉ុន្តែសារព័ត៌មាន មិនបានពន្យល់ឲ្យបានលំអិតបន្ថែម ថាតើស្ថាបត្យករដែលគូសវាស សាងសង់សង្កាត់នោះ ពិតជាមនុស្សមានជំនក់ចិត្ត ជាមួយនឹងភាពយន្ដ «Star Wars» ឬយ៉ាងណាឡើយ។ ផ្ទុយទៅវិញ រូបរាង​របស់​យាន្ដ​អវកាសនេះ ត្រូវបានអ្នកសរសេររឿង «Star Wars» ដំបូង គឺលោក «George Lucas» អះអាងថា លោក​បាន​បង្កើត​វា ដោយស្រម័យចេញ ពីរូបរាងរបស់ «hamburger» មួយប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...