យុវជន​ម្នាក់​អស់​ជីវិត ព្រោះ​ប្រើ​តែទឹក​អប់​បាញ់​ខ្លួននិង​មិន​ងូត​ទឹក

យុវជនជំទង់ជាតិអង់គ្លេសមួយរូប បានអស់ជីវិតទាំងវ័យក្មេង ដោយសារបានពុល នឹងទឹកអប់បាញ់ខ្លួន។ យុវជន​អាយុ​១៦ឆ្នាំ​រូបនេះ បានស្ទះដង្ហើម ព្រោះបានប្រើទឹកអប់បាញ់ខ្លួន មិនឈប់ឈរ ខណៈខ្លួនយុវជន មិន​ដែល​ប៉ះ​ទឹក​សោះ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១៧​ មករា ២០១៦
  • កែប្រែចុងក្រោយ: January 18, 2016
  • ប្រធានបទ: ជីវិតប្រចាំថ្ងៃ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជន ថូម៉ាស ថោនសេន (Thomas Townsend) ជាតិអង់គ្លេសអាយុ១៦ឆ្នាំ បានស្លាប់អស់អាយុ បន្ទាប់ពី​បាន​ប្រើប្រាស់ហួសកម្រិត និងយ៉ាងជោគជាំ នូវស្ព្រៃយ៍ទឹកអប់បាញ់ខ្លួន ដែលសម្បូរទៅដោយជាតិហ្គាស។ នេះ​បើ​តាមរបាយការណ៍មួយ របស់សារព័ត៌មាន «Telegraph»។

យុវជន ដែលមានលំនៅដ្ឋាន ក្នុងក្រុង «Folkstone (ភាគអាគ្នេយ៍នៃចក្រភពអង់គ្លេស)» រូបនេះ មិនត្រឹម​តែ​ប្រើ ទឹកអប់បាញ់ខ្លួន នៅក្នុងបវិមាណដ៏អស្ចារ្យនោះទេ តែយុវជនថែមទាំង មិនដែលងូតទឹក ដុសលាង​ខ្លួន​នោះ​ទៀត។ បើនិយាយបែបផ្សេង គឺទឹកអប់ទាំងនេះហើយ ដែលជាគ្រឿងសំអាត ធ្វើអនាម័យឲ្យយុវជន ថូម៉ាស នៅ​ពេល​យុវជន​មានជីវិត។

ពុលនឹងជាតិហ្គាស ដែលប្រើក្នុងទឹកអប់

ខ្លួនប្រាណរបស់ថូម៉ាស ត្រូវបានរកឃើញ លែងកម្រើកទៅហើយ នៅពីមុខបន្ទប់របស់យុវជនខ្លួនឯង។ ក្រុម​អ្នក​ជួយសង្គ្រោះ បានព្យាយាមជួយដាស់ និងធ្វើចលនាបេះដូងឲ្យយុវជន តែអ្វីៗបានហួសពេលទៅហើយ។ រីឯ​អ្នក​ស៊ើបអង្កេតវិញ បានរកឃើញកំប៉ុងស្ព្រៃយ៍ ទឹកអប់បាញ់ខ្លួន ចំនួន៤២កំប៉ុង ដែលមួយចំនួនធំ ត្រូវបាន​ប្រើ​ប្រាស់​​អស់​ទៅ​ហើយ។

អ្នកស្រី សាលី ថោនសេន (Sally Townsend) ម្ដាយរបស់ ថូម៉ាស បានអះអាងដែរថា កូនប្រុសរបស់អ្នកស្រី មិន​ដែលងូតទឹកទេ ហើយកូនអ្នកស្រី អាចប្រើទឹកអប់បាញ់ខ្លួន រហូតអស់ពាក់កណ្ដាលកំប៉ុង ក្នុងពេលមួយ​លើកៗ។ ការពិនិត្យសាកសព ថូម៉ាស បានបញ្ជាក់ថា យុវជនជំទង់បានស្លាប់ ដោយការគាំងបេះដូង ដោយ​ហេតុ​មក​ពី​«ពុល» នឹងជាតិហ្គាសរបស់ទឹកអប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...