លោក អូបាម៉ា លេងកីឡា«ហ្គុលហ៏្វ» ជា​មួយ​កីឡាករ​ថៃហ្កឺ វូដស៏

លោក អូបាម៉ា ដែលជាអ្នកមានបំណង ចង់លេងហ្គុលហ្វ៏នៅចុងសប្តាហ៏ និងកីឡាករ វូដ ដែលទើបតែ ឈ្នះពានរង្វាន់​លើក​ទី៧៥ របស់គាត់កាលពីខែមុន បានលេងជាមួយគ្នាលើកដំបូងនៅឯ ហ្វឡរីដ៊ែន យ៉ាចត៏ (Floridian Yacht) និង​ហ្គុលហ្វ៏​ក្លឹប​ក្នុងទីក្រុងផាម ស៊ីធី (Palm City) រដ្ឋហ្វឡរីដា (Florida) សហរដ្ឋអាមេរិក។ រយះពេលមិនដល់មួយខែ បន្ទាប់ពីការចាប់ផ្តើមនូវឆមាសទី២របស់គាត់ លោកអូបាម៉ា មាន វិស្សមកាលបីថ្ងៃ ដើម្បីលេង​ហ្គុលហ្វ៏ក្នុងរដ្ឋហ្វឡរីដា។ រីឯប្រពន្ធរបស់គាត់ មីឆែល (Michelle) កូនស្រីច្បង ម៉ាលៀ (Malia) និងសាស្សា (Sasha) បាន​លេងជិះស្គីក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) ។ កាលពីថ្ងៃសៅរ៏លោក អូបាម៉ា បានទទួលការណែនាំពីចំណុចខ្លះៗ ពីលោក បាតជ៏ ហាមន្ត (Butch Harmon) ដែលជាអតីតគ្រូបង្វឹករបស់កីឡាករវូដ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកប្រធានាតិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានស្វែងយល់ពីការលេងហ្គុលហ្វ៏ក្នុង កំរិតដែលខ្ពស់បំផុត​កាល​ពី​ថ្ងៃ​អាទិត្យ។ គាត់ចាប់ផ្តើមលេងជាមួយនឹងកីឡាករ ថៃហ្កឺ វូដស៏ (Tiger Woods) អ្នកវាយហ្គុលហ្វ៏លេខ២ របស់ពិភពលោក។


លោកប្រធានាតិបតី បារ៉ាក់ អូបាម៉ា និងកីឡាករ ថៃហ្កឺ វូដស៏ ជួបគ្នានៅសេតវិមាន។

លោក អូបាម៉ា ដែលជាអ្នកមានបំណង ចង់លេងហ្គុលហ្វ៏នៅចុងសប្តាហ៏ និងកីឡាករ វូដ ដែលទើបតែ ឈ្នះពានរង្វាន់​លើក​ទី៧៥ របស់គាត់កាលពីខែមុន បានលេងជាមួយគ្នាលើកដំបូងនៅឯ ហ្វឡរីដ៊ែន យ៉ាចត៏ (Floridian Yacht) និង​ហ្គុលហ្វ៏​ក្លឹប​ក្នុងទីក្រុងផាម ស៊ីធី (Palm City) រដ្ឋហ្វឡរីដា (Florida) សហរដ្ឋអាមេរិក។

រយះពេលមិនដល់មួយខែ បន្ទាប់ពីការចាប់ផ្តើមនូវឆមាសទី២របស់គាត់ លោកអូបាម៉ា មាន វិស្សមកាលបីថ្ងៃ ដើម្បីលេង​ហ្គុលហ្វ៏ក្នុងរដ្ឋហ្វឡរីដា។ រីឯប្រពន្ធរបស់គាត់ មីឆែល (Michelle) កូនស្រីច្បង ម៉ាលៀ (Malia) និងសាស្សា (Sasha) បាន​លេងជិះស្គីក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) ។ កាលពីថ្ងៃសៅរ៏លោក អូបាម៉ា បានទទួលការណែនាំពីចំណុចខ្លះៗ ពីលោក បាតជ៏ ហាមន្ត (Butch Harmon) ដែលជាអតីតគ្រូបង្វឹករបស់កីឡាករវូដ។

លោក ធីម រ៉ូសាហ្វដ (Tim Rosaforte) អ្នកវិភាគនៅបណ្ដាញទូរទស្សន៍ហ្គុលហ្វ៏ បានបង្ហាញថា កីឡាករវូដ បានវាយបញ្ចូល​រន្ធពីវាលខ្សាច់ចូលទៅក្នុងរន្ធទីមួយ។ គាត់បន្តថា «ជាថ្ងៃប្រវត្តិសាស្ត្រនៃ កីឡាវាយហ្គុលហ្វ៏ ក្នុងជុំដំបូងរបស់ពួកគាត់»។

គ្មានរបាយការណ៏ណាមួយ បង្ហាញថា លោកអូបាម៉ា លេងរបៀបណានោះទេ។ វៃធ៏ហាវស៏ (White House) មិនអនុញ្ញាតឲ្យ​អ្នកកាសែត ចូលទៅយកពត៌មានផ្នែកណាមួយ នៃជុំរបស់លោក អូបាម៉ា និងកីឡាករវូដទេ។

កីឡាករវូដ ដែលយល់​ច្បាស់ពីនយោបាយដែរនោះ គឺជាកីឡាករវាយហ្គុលហ្វ៏កំពូលរបស់អាមេរិក និង លំដាប់លេខ២ លើពិភពលោក។ គាត់បានស្នាក់នៅ រយះពេលមួយម៉ោង នៅភាគខាងត្បូងនៃ ហ្វឡរីដ៊ែនក្លឹប ក្នុងទីក្រុងជូផិធឺ (Jupiter) រដ្ឋហ្វឡរីដា។ កីឡាកររូបនេះ កំពុងកសាងជីវិតរបស់គាត់ឡើងវិញ បន្ទាប់ពីមានបញ្ហាជាមួយនឹងប្រពន្ធ របស់គាត់​ នៅឆ្នាំ​២០០៩ រហូតឈានទៅដល់ការលែងលះនោះ។

ជាទំលាប់ដែលធ្លាប់ធ្វើជាច្រើនដងកន្លងមក លោក អូបាម៉ា បានចាកចេញពីការិយាល័យ របស់គាត់ ហើយដើរលំហែកាយ​តាមវាលហ្គុលហ្វ៏។ គាត់បានលេងច្រើនជាង ១០០ជុំនៃ ហ្គុលហ្វ៏ ជាមួយនឹងកីឡាករវូដ និងជាមួយមិត្តស្និទ្ធស្នាល​របស់​គាត់​ជាច្រើននាក់ទៀត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...