Posts tagged as "Déchet"

ចង់​ជួយ​ក្មេង​រើស​សម្រាម? មិនបាន​ទេ ព្រោះ​គ្មាន​បញ្ជា​ពី​ក្រុង!

ចង់​ជួយ​ក្មេង​រើស​សម្រាម? មិនបាន​ទេ ព្រោះ​គ្មាន​បញ្ជា​ពី​ក្រុង!

បើតាមការពិនិត្យជាក់ស្តែង ឃើញថា សន្តិសុខ និងប្រធានសន្តិសុខសណ្តាប់ធ្នាប់ ក្នុងបរិវេណគំនរសម្រាម នៅភូមិបឹងជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញនោះថា ជាបុគ្គលិករបស់ក្រុមហ៊ុនស៊ិនទ្រី ឯកទេសខាងការប្រមូលសម្រាម និងសំអាតរាជធានី។ តែពេលដែលយុវជនមួយក្រុម ចង់ចូលទៅចែកចាយ អាហារ នៅក្នុងបរិវេណ នៃទីគំនរចាក់សម្រាមនោះ ស្រាប់តែប្រធានសន្តិសុខ​របស់ក្រុមបុគ្គលិកនេះ បាន​បដិសេធ​មិនឲ្យចូល យ៉ាង«ដាច់ខាត»។

ការចុះជួយចែកចាយចំណីអាហារបន្តិបន្តូច ដើម្បីសង្គ្រោះក្រុមកុមារទាំងនេះ បានធ្វើឡើង កាលពីថ្ងៃ​អាទិត្យ​ទី១៦ ខែសីហា ឆ្នាំ២០១៥កន្លងទៅនេះ ដោយយុវជនឯករាជ្យមួយក្រុម ភាគច្រើនជានិស្សិត មកពី​វិទ្យាស្ថាន​ជាតិពាណិជ្ជកម្ម ដែលឈឺឆ្អាលនឹងបញ្ហាសង្គម ជាពិសេសជនក្រីក្រ នៅស្ថិតនៅនឹងច្រមុះ នៃរាជធានី​ភ្នំពេញ។ ប៉ុន្តែការឈឺឆ្អាលនោះ មិនអាចធ្វើទៅបានទេ បើគ្មានការអនុញ្ញាតពី«ថ្នាក់លើ។ នេះបើតាម​សំដី​របស់​សមាជិក​ម្នាក់ [...]

ជ្រុង​មួយ​នៃ​ប្រទេស​ថៃ៖ នៅ​ពេល​ជីវិត​ត្រូវ​រស់ ពី​ក្រោយ​ធុង​សម្រាម

ជ្រុង​មួយ​នៃ​ប្រទេស​ថៃ៖ នៅ​ពេល​ជីវិត​ត្រូវ​រស់ ពី​ក្រោយ​ធុង​សម្រាម

តាំងពីច្រើនទស្សវត្តន៍មកហើយ ដែលដូនចាស់ «នម ព្រម-អន» និងស្វាមីរបស់គាត់ រកទទួលទានចិញ្ចឹមជីវិត ជាមួយនឹង​ការដើរកកាយ ធុងសម្រាមនៅតាមចិញ្ចើមថ្នល់ ក្នុងទីក្រុងបាងកក។ ប្រសិនជាពីមុនមក គាត់រកទទួលទានជាមួយ​នឹងអ្វីៗ ដែលធ្វើអោយគាត់បានរស់យ៉ាងត្រដាបត្រដួសនោះ ប៉ុន្ដែប្រព័ន្ធមួយទើបនឹងកើតថ្មី  ក្នុងការយកសម្រាម ទៅប្ដូរនឹង​ចំណី​អាហារ បានធ្វើអោយជីវិតពួកគាត់ មានភាពប្រសើរជាងមុន។


កុមារីម្នាក់ កំពុងបែងចែកកាកសំណល់ដែលខ្លួន កកាយបាន យកមកដូរនៅនឹងហាង«រួមគ្នា»។
រូបថត AFP/ Pornchai Kittiwongsakul។

«នៅពេលយើងឃ្លាន យើងអាចរករបស់របរកាកសំណល់ខ្លះ យកទៅដូរនឹងបាយ គ្រឿងប្រដាប់បោកគក់ សាប៊ូ និងអ្វីៗ​ផ្សេងទៀត។» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...