Posts tagged as "Ophélie"

សំនុំរឿង​អូហ្វេលី​ស្លាប់​នៅ​កម្ពុជា៖ ក្រុម​គ្រួសារ​ចង់​បាន​ពន្លឺ​យុត្តិធម៌

សំនុំរឿង​អូហ្វេលី​ស្លាប់​នៅ​កម្ពុជា៖ ក្រុម​គ្រួសារ​ចង់​បាន​ពន្លឺ​យុត្តិធម៌

សំនុំរឿងដែលកន្លងផុតទៅ ច្រើន​ខែ ច្រើន​ឆ្នាំ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ផង​ភ្លេច ជា​ពិសេស​សម្រាប់​អាជ្ញាធរ​កម្ពុជា ដែល​តែង​រង​ការ​រិះគន់​ថា «គ្មាន​សមត្ថភាព​នឹង​រក​ជន​ល្មើស​ពិត​ប្រាកដ មក​ផ្តន្ទា​ទោស»។ ប៉ុន្តែ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​អង្គុយ​រងចាំ​យុត្តិធម៌​នោះ នឹង​មិន​ងាយ​ភ្លេច​រឿង​នេះ ជា​មួយ​នឹង​ភាព​ស្ងាត់​ស្ងៀម ធ្វើ​មិន​ដឹង​មិន​លឺ ឬ​ទៅ​ដើរ​ចាប់​ជន​ល្មើស​សិប្ប​និមិត្ត យក​មក​ឲ្យ​ទទួល​ទោស ជំនួស​ឃាតករ​ពិត​នោះ​ឡើយ។

ជាការរំលឹកឡើងវិញ នាងកញ្ញា អូហ្វេលី ប៊ែនីស នាដការិនី និង​ជា​អ្នក​រស់​នៅ​ក្នុង​ក្រុង​លីយ៉ុង (Lyon - ផ្នែក​​ខាង​ត្បូង​នៃ​ប្រទេស​បារាំង) បាន​ចាក​ចេញ​ពី​ប្រទេស​បារាំង នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៣ ជា​មួយ​នឹង​មិត្តភ័ក្រ​របស់​នាង​បី​នាក់​ទៀត សំដៅ​ធ្វើ​ដំណើរ​ទេសចរណ៍​វប្បធម៌​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្លើ​ម្រាក់​ទាំង​បួន​នាក់ បាន​ទៅ​ដល់​ក្រុង​កំពត នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភះ [...]

តុលាការ​​កម្ពុជា​ដោះលែង​ជនជាតិ​ប៊ែលហ្សិក ក្នុង​សំនុំ​រឿង​ឃាតកម្ម​ស្ត្រី​ទេសចរណ៍​បារាំង

តុលាការ​​កម្ពុជា​ដោះលែង​ជនជាតិ​ប៊ែលហ្សិក ក្នុង​សំនុំ​រឿង​ឃាតកម្ម​ស្ត្រី​ទេសចរណ៍​បារាំង

តុលាការកម្ពុជា បានដោះលែងជនសង្ស័យជនជាតិប៊ែលហ្សិក កាលពីថ្ងៃព្រហស្បត្តិ៍ ទី ១០ ខែមេសា បន្ទាប់ពី​ជន​បរទេសរូបនេះ ត្រូវបានឃាត់ខ្លួនដោយនគរបាលកម្ពុជា កាលពីពាក់កណ្ដាលខែមេសាឆ្នាំទៅម៉ិញមុន ពីបទរំលោភ​សម្លាប់ស្ត្រីទេសចរណ៍ជនជាតិបារាំង វ័យក្មេងម្នាក់។ ជាការដោះលែងបណ្ដោះអាសន្នមួយ រហូតដល់ការ​ស៊ើប​អង្កេត ត្រូវបានបិទបញ្ចប់។


ពន្ធនាគាររបស់ខេត្តកំពត។ (រូបថតឯកសារ)

ឃាតកម្ម - លោក អូលីវីយ៉េ វានដេន បូហ្គាយ៉េរ (Olivier Van Den Bogaert) ជនសង្ស័យក្នុង​សំនុំរឿង​ «រំលោភរួច​សម្លាប់» ដែលប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា បានចាប់ឃុំខ្លួនតាំងពីមួយឆ្នាំមកហើយ ត្រូវបានដោះលែង​ឲ្យ​នៅ​ក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃព្រហស្បត្តិ៍ ទី ១០ [...]

តុលាការ​កម្ពុជា​ចោទ​ជនជាតិ​ប៊ែលហ្សិក ក្នុង​ឃាតកម្ម​ស្ត្រី​ទេសចរណ៍​បារាំង

តុលាការ​កម្ពុជា​ចោទ​ជនជាតិ​ប៊ែលហ្សិក ក្នុង​ឃាតកម្ម​ស្ត្រី​ទេសចរណ៍​បារាំង

ខ្លួនប្រាណមិនមានសម្លៀកបំពាក់ របស់ស្ត្រីទេសចរណ៍បារាំងអាយុ២៥ឆ្នាំ ត្រូវបានរកឃើញគ្មានជីវិត កាលពីថ្ងៃទី១១កុម្ភះ​កន្លងទៅ ដោយបានអណ្ដែតឡើង នៅលើផ្ទៃទឹកស្ទឹងកំពត ផ្នែកនារតីនៃប្រទេសកម្ពុជា។


ស្ទឹងកំពត ពេលថ្ងៃរៀបលិច ក្នុងខេត្តកំពតផ្នែកនារតីនៃប្រទេសកម្ពុជា។

ធ្លាប់រស់នៅក្នុងទីក្រុងលីយ៉ុង ផ្នែកខាងត្បូងនៃប្រទេសបារាំង នាងអូហ្វេលី ប៊ើនីស (Ophélie Begnis) បានធ្វើដំណើរ​ជា​មួយ​មិត្តភ័ក្រទៅលំហែកាយ និងស្វែងយល់ពីសិល្បៈវប្បធម៌ ក្នុងប្រទេសកម្ពុជា។ សាកសពរបស់អូហ្វេលី ត្រូវបានរកឃើញ​គ្មាន​សម្លៀកបំពាក់ អណ្ដែតលើផ្ទៃទឹក ក្នុងស្ទឹងកំពត។ នៅលើក្បាល និងនៅលើដៃទាំងសងខាង គេពិនិត្យឃើញមានស្លាក​ស្នាមរបួស ដែលទំនងជាប៉ះនឹងអាវុធមុតស្រួចអ្វីម្យ៉ាង។ នៅមុនពេលរកឃើញសាកសពនាងមួយថ្ងៃ គេឃើញនាងជា​ចុង​ក្រោយបង្អស់ [...]

សំនុំរឿង​អូហ្វេលី​៖ ឃាត់​ខ្លួន​ជនជាតិ​ប៊ែលហ្សិក​ម្នាក់​ទៅ​តុលាការ

សំនុំរឿង​អូហ្វេលី​៖ ឃាត់​ខ្លួន​ជនជាតិ​ប៊ែលហ្សិក​ម្នាក់​ទៅ​តុលាការ

ក្នុងការស៊ើបអង្កេត ទៅលើសំនុំរឿងមរណភាពរបស់ស្ត្រីបារាំងអាយុ២៥ឆ្នាំ ដែលត្រូវបានសង្ស័យ​ថា​ជា​ឃាតកម្ម​នោះ នគរបាលកម្ពុជាបានប្រកាស កាលពីថ្ងៃព្រហស្បត្តិ៍ទី២៥ខែមេសាកន្លងមកនេះ ថាបាន​ធ្វើការ​ឃាត់ខ្លួន បុរសម្នាក់​ជន​ជាតិប៊ែលហ្សិក អាយុ៤០ឆ្នាំ។ ប៉ុន្តែខុសពីការអះអាងរបស់នគរបាល ដែលបាន​ដាក់​ការ​សង្ស័យលើខ្លួននោះ បុរសរូប​នេះបានបដិសេធថា ខ្លួនមិនមានការពាក់ព័ន្ធអ្វីនឹងមរណភាពនេះទេ។

នាងអូហ្វេលី ប៊ើនីស (Ophélie Begnis) ជាអ្នករស់នៅក្នុងទីក្រុងលីយ៉ុង (Lyon) បានជ្រើសរើស​ប្រទេស​កម្ពុជា ដើម្បីការ​លំហែកាយរបស់នាង និងការស្វែងយល់ពីវប្បធម៌ សិល្បៈ នៅប្រទេសនេះផង។ នាងបានបាត់​ខ្លួន​ជា​រៀង​រហូត  បន្ទាប់​ពីមានសាក្សីបានឃើញនាង ចាកចេញពីផ្ទះសំណាក់ដែលនាងស្នាក់នៅ ជាមួយ​នឹង​​កង់​មួយ។ នៅមួយថ្ងៃក្រោយមក ក្រុមប្រជាពលរដ្ឋក្នុងតំបន់ បានប្រទះឃើញរូបនាង«ស្លាប់» នៅបណ្ដែត​​ទឹក​​ក្នុង​ស្ទឹង​​កំពត ។

នៅលើសាកសព [...]

ឃាតកម្ម៖ ទេសចរណ៍​ស្ត្រី​បារាំង​ម្នាក់ ត្រូវ​បាន​សម្លាប់​នៅ​កំពត

ឃាតកម្ម៖ ទេសចរណ៍​ស្ត្រី​បារាំង​ម្នាក់ ត្រូវ​បាន​សម្លាប់​នៅ​កំពត

ស្ត្រីវ័យក្មេងជនជាតិបារាំងម្នាក់ ដែលបានទៅសម្រាកវិស្សមកាលនៅប្រទេសកម្ពុជា ត្រូវបានគេរកឃើញស្លាប់ នៅក្នុងស្ទឹង​មួយក្នុងផ្នែកនារតីនៃប្រទេស។ អាជ្ញាធរមានសមត្ថកិច្ច បានប្រកាសប្រាប់អ្នកកាសែត ពីការស៊ើបអង្កេតមួយ ត្រូវបានបើក​ធ្វើកាលពីថ្ងៃច័ន្ទទី១១ខែកុម្ភះនេះ។


ស្ទឹងកំពត។ MONOROOM.info photo/ D.KEO

ហេតុការណ៍កើតឡើងនៅក្នុងខេត្តកំពត នៅជាប់នឹងតំបន់ឆ្នេរសមុទ្រ។ វាជាកន្លែងមួយដែលជាធម្មតា អ្នកទេសចរណ៍​បរទេសភាគច្រើន ដែលមកទស្សនាកម្ពុជា តែងតែទៅលេងកំសាន្ដ។

ជនរងគ្រោះជាស្ត្រីវ័យក្មេងមួយរូប អាយុ២៥ឆ្នាំ ត្រូវបានរកឃើញស្លាប់ រាងកាយអាក្រាត ដោយមានស្នាមរបួស​នៅនឹង​ក្បាល និងនៅដៃទាំងគូរ។ នាយរងនរគបាលខេត្តកំពត លោក អិន ជីវា បាននិយាយបញ្ជាក់ថា «យើងសន្និដ្ឋានថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...