Posts tagged as "fast food"

កូកាកូឡា អាច​សំអាត​បង្គន់​បាន! ធ្វើ​យ៉ាង​ម៉េច​ទៅ?

លោកអ្នកប្រាកដជាដឹងហើយថា បើបង្គន់លោកអ្នកប្រលាក់ ឬគគ្រិចនោះ តើវាមានមូលហេតុអ្វី។ ប៉ុន្តែអ្វី​ដែល​ត្រូវឆ្ងល់នោះ ថាតើគេមានវិធីអ្វី ដើម្បីកំចាត់ភាពកខ្វក់ទាំងនេះ ឲ្យបានយ៉ាងមានប្រសិទ្ធិភាព និងយ៉ាង​ឆាប់​រហ័សបំផុត។ នៅក្នុងវីដេអូមួយ របស់សារព័ត៌មានអាមេរិក «The San Francisco Globe» ដែល​ជំនាញ​ខាង​រឿងប្លែក ចម្លែកប្រចាំថ្ងៃនោះ នឹងប្រាប់ឲ្យយើងដឹង ពីវិធីនេះ។

ផលិតផលដែលចាំបាច់ សម្រាប់យកមក លាងសម្អាតចានបង្គន់នេះ មិនមែនធ្លាក់ចុះពីលើមេឃទេ តែគឺជា​ទឹកភេសជ្ជៈ កូកាកូឡា ដែលយើងតែងទិញផឹក រាល់ថ្ងៃ។ សូមទស្សនាវីដេអូខាងលើ (ឬទស្សនាម្ដងទៀតទៅ បើទស្សនាហើយ ) ដែលបង្ហាញលោកអ្នកយ៉ាងច្បាស់។ នៅទីបញ្ចប់ លោកអ្នកគ្រាន់តែចុចទឹក ឲ្យហូរនាំ​ភាពស្មោគរោគចេញទៅ ជាការស្រេច។

បើលោកអ្នកទុកទឹក កូកាកូឡា ឲ្យនៅធ្វើប្រតិកម្មបានយូរបន្តិច នឹងកាន់តែប្រសើរ។ [...]

ធ្វើ​ដូច​ម្ដេច​ដើម្បី​បក​សំបក​ស៊ុត​ស្ងោរ​ឆ្អិន ឲ្យ​បាន​ឆាប់​បំផុត?

បើគ្រាន់តែបកសម្បកស៊ុត ដូចជាមិនមានអ្វីពិបាកទេ។ តែបើចង់បកវាឲ្យលឿន ត្រឹមតែរយៈពេលយ៉ាងយូរ ១០វិនាទី ចាំបាច់គេត្រូវមានបច្ចេកទេសមួយ។ ហើយវិធីសាស្ត្រនេះ បានបញ្ជៀស មិនឲ្យការរបកសម្បកនោះ មិនឲ្យដោយ​ទាំង​សាច់ស៊ុតពណ៌ស មកជាមួយ និងជួយបញ្ជៀស ការក្ដៅរលាកដៃ ដែលបានកាន់ស៊ុតនេះ ដោយផ្ទាល់នោះផង។

អ្វីដែលលោកអ្នកត្រូវការ មាន៖ ស៊ុតស្ងោរឆ្អិនរួចជាស្រេច កែវទឹកមួយ ទឹក និងដៃលោកអ្នក។ រីឯវិធីសាស្ត្រវិញ លោក​អ្នក​គ្រាន់តែដាក់ស៊ុត ក្នុងកែវដែលមានទឹកក្នុងនោះរួចជាស្រេច យកបាតដៃបិទមាត់កែវ បន្ទាប់មកក្រឡុកវាឲ្យខ្លាំង។ ត្រឹម​តែ​១០​វិនាទី​យ៉ាងយូរ សម្បកស៊ុតបានរបើកមកឯង ហើយលោកអ្នក អាចទាញវាចេញមក យ៉ាងងាយជាទីបំផុត។

នេះជាវីដេអូមួយទៀត ដែលបង្ហាញពីរបៀបដូចគ្នានេះ តែធ្វើទៅលើស៊ុតចំនួន៥ ក្នុងពេលតែមួយ៖