Posts tagged as "Juan Mata"

ជូសេ ម៉ូរីញ៉ូ៖ ចន ម៉ាតា និងដេវីដ ល្វីស មិនទៅណាទេ

ជូសេ ម៉ូរីញ៉ូ៖ ចន ម៉ាតា និងដេវីដ ល្វីស មិនទៅណាទេ

គ្រូបង្វឹកឆែលស៊ី លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា កីឡាករទាំង២រូប ទាំង ដេវីដ ល្វីស (David Luiz) និងចន ម៉ាតា (Juan Mata) និងមិនចាកចេញពីក្លិបនោះទេ បើទោះបីជាមាន សេចក្តីរាយណ៏ថា ពួកគេទាំង២នាក់ អាចនឹង​ចាកចេញពីកីឡាដ្ឋានស្តេមហ្វដប្រិជ្ជ (Stamford Bridge) នៅរដូវក្តៅនេះក៏ដោយ។

សេចក្តីរាយណ៏កាលពីថ្ងៃពុធ បានលើកឡើងថា ក្លិបឆែលស៊ី បានធ្វើការដោះដូរគ្នាជាមួយក្លិបម៉ែនឆេស្ទើ យូណៃធីត (Manchester United) រវាង ម៉ាតា ឬល្វីស និងថែមលុយប្រមាណ ១០លានផោនទៀត ដើម្បីយកខ្សែប្រយុទ្ធ វ៉ែន រ៉ូនី (Wayne Rooney)។

ភ្លាមៗនោះ ក្លិបឆែលស៊ីមិនពេញចិត្តទេ ចំពោះសេចក្តីរាយការណ៏មិនពិតទាំងនោះ ហើយលោកម៉ូរីញូ ក៏បានចេញមក​បក​ស្រាយថា គាត់បានដេញថ្លៃកីឡាកររ៉ូនីមែន ប៉ុន្តែគាត់ពុំបានចង់ដោះដូរកីឡាកររូបណាមួយនោះទេ [...]

អេស្ប៉ាញ​បង្ក្រាប​តាហ៊ីទី ១០-០ ខណៈ​អ៊ុយរ៉ាហ្គាយ​ឈ្នះ​នីហ្សេរីយ៉ា ២-១ (វីដេអូ)

អេស្ប៉ាញ​បង្ក្រាប​តាហ៊ីទី ១០-០ ខណៈ​អ៊ុយរ៉ាហ្គាយ​ឈ្នះ​នីហ្សេរីយ៉ា ២-១ (វីដេអូ)

ការប្រកួតខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) លើកទី២ ក្នុងពូលប៊ី (B ) កាលពីយប់មិញ ក្រុមគោជល់អេស្ប៉ាញ បានលត់ក្រុមសិស្សប្អូនតាហ៊ីទីដល់ទៅ ១០-០ ខណៈដែលក្រុមអ៊ុយរ៉ាហ្គាយ បានយកឈ្នះក្រុមនីហ្សេរីយ៉ា ទាំងបុកពោះ​ដោយលទ្ធផល ២-១ នៅប្រទេសប្រេស៊ីល។


ខ្សែប្រយុទ្ធអេស្ប៉ាញ តូរេស ចាប់ដៃសុំទោសអ្នកចាំទីតាហ៊ីទី រ៉ូស្ស៍ នៅពាក់កណ្ដាលម៉ោងដំបូង។

ខ្សែប្រយុទ្ធរបស់ក្រុមតោខៀវឆែលស៊ី (Chelsea) ហ្វឺណាន់ដូ តូរែស (Fernando Torres) ដែលធ្លាក់ទម្រង់លេងយូរ​ហើយ​នោះ មិនសំចៃទៀតទេ ពោលគឺគាត់ទាត់បញ្ចូលទីបាន ៤គ្រាប់តែម្នាក់ឯង ហើយស្ទើរតែមានឱកាសរកគ្រាប់ទី៥ទៅហើយ ប៉ុន្តែបែរជាទាត់ប៉េណាល់ទីមិនចូលទៅវិញ។

ខ្សែប្រយុទ្ធចាស់វស្សារបស់ក្រុមបាសេឡូណា (Barcelona) ដេវីដ វីឡា (David Villa) [...]

បាល់ទាត់អេស្ប៉ាញ៖ បាសេឡូណា មាន​មហិច្ឆតា​ចង់​បាន​ខ្សែ​បម្រើ​ឆែលស៊ី

បាល់ទាត់អេស្ប៉ាញ៖ បាសេឡូណា មាន​មហិច្ឆតា​ចង់​បាន​ខ្សែ​បម្រើ​ឆែលស៊ី

ក្រុមបាល់ទាត់ម្ចាស់ជើងឯកឡាលីកា (La Liga) បាសេឡូណា (Barcelona) បានត្រៀមលុយជាង ២៥.៥លានដុល្លា (ជិត​២០លានអ៊ឺរ៉ូ) និងថែមខ្សែប្រយុទ្ធអាឡិចស៊ីស សាន់ឆែស (Alexis Sanchez) ម្នាក់ទៀត ដើម្បីធ្វើការដោះដូរ​យកកីឡាករ​ខ្សែបម្រើ ដែលកំពុងតែឡើងជើងចន ម៉ាតា (Juan Mata) ពីក្រុមតោខៀវឆែលស៊ី (Chelsea) នេះបើតាមកាសែតក្នុង​ស្រុក​មួយរបស់អេស្ប៉ាញបានរាយការណ៏ កាលពីម្សិលមិញ។


ចន ម៉ាតា កីឡាករ​ខ្សែបម្រើ របស់ក្រុមតោខៀវឆែលស៊ី។

អតីតកីឡាករក្រុមវ៉ាឡិនសៀ (Valencia) ម៉ាតា ជាកីឡាករដែលល្អបំផុតក្នុងក្រុមឆែលស៊ី គិតចាប់ពីពេលមក​ចូលរួមជាមួយ​ក្រុមនៅទីក្រុងឡុងដ៏មួយនេះ ក្នុងតម្លៃខ្លួន៣៥.៤លានដុល្លា កាលពីឆ្នាំ២០១១ ហើយគាត់អាចនឹងលេងត្រូវតាមក្បួន ដែល​បាសេឡូណាចង់បាន។

[...]
ខ្សែបំរើ​បាល់ទាត់ ដែល​គ្រោះ​ថ្នាក់​បំផុត​នៅ​អ៊ឺរ៉ុប

ខ្សែបំរើ​បាល់ទាត់ ដែល​គ្រោះ​ថ្នាក់​បំផុត​នៅ​អ៊ឺរ៉ុប

តារាបាល់ទាត់ឆ្នើមរបស់ក្រុមបាសេឡូណា (Barcelona) កីឡាករ លីអូណែល ម៉េស៊ី (Lionel Messi) និង ខ្សែបំរើរបស់ក្រុម​រៀល ម៉ាឌ្រីដ (Real Madrid) គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) មាន ឪកាសរកគ្រាប់បានច្រើន ស្ទើតែគ្រប់ការ​ប្រកួតទាំងអស់ ធ្វើឲ្យយើងភ្លេចយកចិត្តទុកដាក់ដល់ កីឡាករដទៃៗទៀត នៅក្នុងក្រុមនោះ។


កីឡាករ ចន ម៉ាតា ខ្សែរបំរើរបស់ក្រុមឆែលស៊ី គ្រោះថ្នាក់ជាងគេនៅអង់គ្លេស។

ម៉េស៊ី បានរកគ្រាប់បាល់បញ្ចូលទីបាន ៤៨គ្រាប់រួចហើយក្នុងរដូវកាលនេះ ចំណែកឯ រ៉ូណាល់ដូ មានការយឺតយ៉ាវបន្តិច ដោយគាត់រកបានត្រឹមតែ ៣៧គ្រាប់ប៉ុណ្ណោះ។

ពួកគេទាំង២នាក់ កំពុងនាំមុខ ខ្សែបំរើដទៃៗទៀត ក្នុងលីកកំពូលទាំង៥របស់អ៊ឺរ៉ុប។ ហើយគេ លេងបានយ៉ាងល្អ ហួសពី​ការស្រមើស្រម៉ៃ នឹងបានបំបែកប្រវត្តិសាស្រ្ត របស់កីឡាករឆ្នើម [...]

កីឡាករម៉ាតា៖ ហ្វ្រែង ឡាំផាដ ជា​​វីរបុរស​

កីឡាករម៉ាតា៖ ហ្វ្រែង ឡាំផាដ ជា​​វីរបុរស​

ក្រុមបាល់ទាត់ឆែលស៊ី (Chelsea) សំរេចចិត្តរួចហើយថា នឹងឲ្យកីឡាករហ្វ្រែង ឡាំផាដ (Frank Lampard) ចាកចេញពី​ក្រុមនៅក្នុងរដូវក្តៅខាងមុខ បន្ទាប់ពីបដិសេធសំណើរកិច្ចសន្យាថ្មីទៅ ដល់ខ្សែបំរើរូបនេះ។


កីឡាករ ចន ម៉ាតា ទាត់នៅក្នុងក្រុមឆែលស៊ី។

ស្ថិតក្នុងវ័យ ៣៤ឆ្នាំ ក្រុមឆែលស៊ីជឿថា ពួកគេបានឃើញកីឡាករដ៏ល្អបំផុតម្នាក់ ដែលបាន ខិតខំខ្លាំងណាស់ ក្នុងការជួយ​ឲ្យក្រុមទទួលបានជោគជ័យ។ ប៉ុន្តែកីឡាករឡាំផាដ ខ្វះគ្រាប់បាល់បញ្ចូលទីតែ៣គ្រាប់ទៀតប៉ុណ្ណោះ អាចស្មើនឹងកីឡាករ បប៊ី ថាមប្លីង (Bobby Tambling) ដែលជាអ្នកស៊ុតបាល់បញ្ចូលទីឲ្យក្រុមឆែលស៊ីបានច្រើន ជាងគេ។

កីឡាករ ចន ម៉ាតា (Juan Mata) បាននិយាយកោតសរសើរដល់ ខ្សែបំរើអន្តរជាតិអង់គ្លេសរូប នេះថា «ខ្ញុំយល់ថា ហេតុអ្វី​បានជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...