Posts tagged as "BNP Paribas Open"

ណាដាល់ ឈ្នះ​ពាន​រង្វាន់ អេធីភី ម៉ាស្ទើរ បន្ទាប់​ពី​បំបាក់ ដេលប៉ូត្រូ

ណាដាល់ ឈ្នះ​ពាន​រង្វាន់ អេធីភី ម៉ាស្ទើរ បន្ទាប់​ពី​បំបាក់ ដេលប៉ូត្រូ

កីឡាករវាយកូនបាល់ រ៉ាហ្វា ណាដាល់ (Rafa Nadal) ទទួលបានភាពអស្ចារ្យថ្មីមួយទៀត ក្នុងអាជីពរបស់គាត់ បន្ទាប់ ពី តាមយកឈ្នះកីឡាករអាស្សង់ទីន ចនម៉ាទីន ដេលប៉ូត្រូ (Juan Martin Del Potro) ដោយលទ្ធផល ៤-៦, ៦-៣ និង ៦-៤ ក្នុងកម្មវិធីប៊ីអិនភី ប៉ារ៉ីបាសអូផិន (BNP Paribas Open) វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យកន្លងទៅ។


កីឡាកររ៉ាហ្វា ណាដាល់ ពេលបានពានរង្វាន់។

កីឡាករអេស្ប៉ាញ ដែលអវត្តមានអស់រយះពេល ៧ខែកាលពីឆ្នាំមុន ដោយសារតែបញ្ហារបួសជង្គង់រូបនេះ បានវាយបក យកឈ្នះលើកីឡាករអាស្សង់ទីន ហើយក៏ទទួលបានពានរង្វាន់អេធីភី ម៉ាស្ទើរ (ATP Masters) លើកទី២២ និងជាលើក​ទី៣ នៅឯ អ៊ិនដៀនវ៉ែល (Indian Wells) ។

ណាដាល់ បានបំបាក់ ដេលប៉ូត្រូ ក្នុងការប្រកួតលើកទី៣ នៃវគ្គផ្តាច់ព្រ័ត្រ [...]

ណាដាល់ ទម្លាក់​ម្ចាស់​ជើង​ឯក ហ្វេដឺរឺ ឡើង​ទៅ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ណាដាល់ ទម្លាក់​ម្ចាស់​ជើង​ឯក ហ្វេដឺរឺ ឡើង​ទៅ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

កីឡាករវាយកូនបាល់ រ៉ាហ្វា ណាដាល់ (Rafa Nadal) បានប្រកួតឈ្នះកីឡាករស្វីស រ៉ដចឺ ហ្វេដឺរឺ (Roger Federer) ដោយ​លទ្ធផល ៦-៤ និង ៦-២ ហើយអាចបន្តការប្រកួតនៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្ត ក្នុងកម្មវិធីប៊ីអិនភី ប៉ារីបាស អូផិន (BNP Paribas Open) កាលពីថ្ងៃព្រហស្បត៏។


កីឡាករវាយកូនបាល់ រ៉ាហ្វា ណាដាល់ (ស្ដាំ) និងកីឡាករស្វីស រ៉ដចឺ ហ្វេដឺរឺ (ឆ្វេង)។

កីឡាករអេស្ប៉ាញរូបនេះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងបានចូលប្រកួតនៅលើទីលាន ជាលើកដំបូងរបស់គាត់ បន្ទាប់​ពីការត្រឡប់មកពីរបួសរបស់គាត់អស់ពេល ៧ខែ ដោយសារតែបញ្ហាជង្គង់។ គាត់នៅតែធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួត អ៊ិនដៀន វ៊ែល ថិននីស កាដិន (Indian Wells Tennis Garden) នេះ។

ណាដាល់ បានបំបាក់ម្ចាស់ការពារដំណែងជើងឯក ម្តងក្នុងវគ្គទី១ និង៣ដង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...