Posts tagged as "Xperia"

សូនី បញ្ចេញ​ទូរស័ព្ទ​ទំនើប​ថ្មី Xperia G មក​ផ្ទឹម​ជា​មួយ SP និង V

សូនី បញ្ចេញ​ទូរស័ព្ទ​ទំនើប​ថ្មី Xperia G មក​ផ្ទឹម​ជា​មួយ SP និង V

កាលពីម្សិលម៉ិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាសូនី (Sony) របស់ជប៉ុន បានប្រកាសបង្ហាញ នូវទូរស័ព្ទទំនើប​សេរីថ្មីមួយ​ទៀតរបស់ខ្លួន ដែលគេបានឲ្យឈ្មោះវាថា អ៊ិចភីរៀ ជី (Xperia G) ដែលត្រូវបានរចនាសាជាថ្មី មានលក្ខណៈសម្បត្តិ​មួយចំនួន ប្រហាក់ប្រហែលទៅនឹង ទូរស័ព្ទដែលចេញមុន និងដែលមានឈ្មោះថា អ៊ិចភីរៀ ហ្សិត វ័ន (Xperia Z1) ដែរ។


អ៊ិចភីរៀ ជី របស់ក្រុមហ៊ុន សូនី ជប៉ុន។ (រូបថត 91mobiles.com)

បច្ចេកវិទ្យា - តាមសេចក្តីរាយការណ៍ បានបញ្ជក់ឲ្យដឹងដែរថា ទូរស័ព្ទទំនើបសេរីថ្មីនេះ នឹងត្រូវបានផលិតឡើងជាថ្មី ដែលមានបំពាក់ដោយ អេក្រង់ ៤.៨ អ៊ីង កាំមេរ៉ា ៨ មេហ្កាភីស៊ែល អង្គចងចាំ ឬហៅថា ម៉េម៉ូរី ទំហំ ១ ជីហ្កាប៉ាយ ដែល​អាចរួមបញ្ចូលម៉េម៉ូរីក្រៅបានផងដែរ។ តើការផលិតឡើងថ្មីនេះមានអ្វីពិសេសខ្លះ [...]

សូនី​ត្រៀម​ចេញ​កាណុង​កាម៉េរ៉ា​២​ស៊េរី សម្រាប់​ទូរស័ព្ទ​ទំនើប

សូនី​ត្រៀម​ចេញ​កាណុង​កាម៉េរ៉ា​២​ស៊េរី សម្រាប់​ទូរស័ព្ទ​ទំនើប

ក្រុមហ៊ុនសូនី (Sony) នឹងចេញកាណុង (lenses) កាមេរ៉ាថ្មីសម្រាប់ភ្ជាប់ជាមួយ នឹងទូរស័ព្ទដៃវ៉ៃឆ្លាតយ៉ាង​អស្ចារ្យ​ក្នុងពេល​ឆាប់ៗ ប៉ុន្តែទទឹមនឹងរងចាំមើលយ៉ាងអន្ទះសារពីសំណាក់អ្នកប្រើប្រាស់នោះ ក៏មានការលេចធ្លាយ​នូវរូបភាពរបស់ពួកវា​មកមុន នៅលើគេហរទំព័រមួយ។ កាណុងទាំង២ស៊េរីនោះ មានឈ្មោះថា «ឌីអេសស៊ី ឃ្យូអ៊ិច១០» (DSC-QX10) និង «ឌីអេសស៊ី ឃ្យូអ៊ិច១០០» (DSC-QX100) ដែលវាអាចចាប់យករូបភាពកាន់តែច្បាស់ថែមទៀត នៅលើទូរស័ព្ទដៃ។


កាណុងចាប់រូបរបស់សូនី ដែលបំពាក់លើទូរស័ព្ទដៃ អ៊េចស្បេរីយ៉ា។ (រូបថត sonyalpharumors.com)

ការរចនារបស់វា ត្រូវបានរចនាឡើងស្រដៀងទៅនឹងកាមេរ៉ា រីកូ ជីអ៊ិចអរ (Ricoh GXR) ដែរ ប៉ុន្តែទោះជាយ៉ាងណា ពួកគេ​ប្រើប្រាស់បានតែនៅលើទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីទំនើបៗតែប៉ុណ្ណោះ។ «ឃ្យូអ៊ិច១០» និង [...]

ទូរស័ព្ទ​ទំនើប​៖ សូនី​«អ៊ិច​ផឺ​រៀ​ហ្សឹដ​អាល់​ត្រា» នឹង​ចេញ​លក់​ក្នុង​ពីរ​សប្ដាហ៍​ទៀត (VDO)

ទូរស័ព្ទ​ទំនើប​៖ សូនី​«អ៊ិច​ផឺ​រៀ​ហ្សឹដ​អាល់​ត្រា» នឹង​ចេញ​លក់​ក្នុង​ពីរ​សប្ដាហ៍​ទៀត (VDO)

ក្រុមហ៊ុនសូនី (Sony) បានប្រកាសថា ទូរស័ព្ទដៃឆ្លាតវ៉ៃ ឬហៅថា «ផាប្លិត» (Phablet) ស៊េរី «អ៊ិចផឺរៀហ្សឹដ អាល់ត្រា» (Xperia Z Ultra) នឹងចេញលក់ នៅលើទីផ្សារ នៃប្រទេសអង់គ្លេសជាផ្លូវការដំបូងគេ នៅថ្ងៃទី១២ ខែសីហាខាងមុខ ដែលមានតម្លៃ ៥៩៩.៩៨ផោន (៩១៣.៥៩ដុល្លាសហរដ្ឋអាមេរិក)។

អ៊ិចផឺរៀហ្សឹដ អាល់ត្រា មានទំហំអេក្រង់ ៦.៤អ៊ីញ ដែលអាចបង្ហាញរូបភាពបានធំបំផុត រហូតដល់ទៅ ១០៨០ X ១៩២០ ភិចស្សែល។ វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចចុចលើអេក្រង់បានគ្រប់ម្រាមដៃទាំង១០។ ជាពិសេសអេក្រង់របស់វា មានភាពធន់ខ្ពស់ ក្នុងការកោសឆូតផ្សេងៗ។

កាមេរ៉ាក្រោយ មានទំហំ ៨ម៉េហ្គាភិចស្យែល អាចចាប់យករូបភាពបានធំបំផុត ៣២៦៤ X ២៤ ៤៨ និងអាចថតជាវីឌីអូ បានទំហំ ១០៨០ភិចស្យែល។ រីឯកាមេរ៉ាមុខ មានទំហំ ២ម៉េហ្គាភិចស្យែល អាចថតបានទំហំ [...]

ក្រុមហ៊ុនសូនី ប្រកាស​ចេញ​ទូរស័ព្ទ អ៊ិចផឺរៀ អេសភី និងអ៊ិល

ក្រុមហ៊ុនសូនី ប្រកាស​ចេញ​ទូរស័ព្ទ អ៊ិចផឺរៀ អេសភី និងអ៊ិល

ក្រុមហ៊ុនសូនី (Sony) បានបង្ហាញទូរស័ព្ទ អ៊ិចផឺរៀ (Xperia) ថ្មី ២ប្រភេទរបស់ខ្លួន ដល់អតិថិជនទាំងអស់ ដែលគិតថា ទំហំ ៥អ៊ីញ របស់ទូរស័ព្ទ អ៊ិចផឺរៀ ហ្សិដ (Xperia Z) និង ហ្សិដអ៊ិល (ZL) មានទំហំធំពេកពិបាកកាន់។

អ៊ិចផឺរៀ អេសភី (Xperia SP) នាំមកនូវទំហំ ៤,៦អ៊ីញ ៧២០ផិចស្ស៊ែល អេចឌី រៀលីធី ឌីសផ្លេ (HD Reality Display)។ រៀលីធី ឌីសផ្លេ របស់សូនី បានយកទម្រង់បច្ចេកវិទ្យាពី ប្រេវ៊ែ ធីវី (Bravia TV) ដែលជាក្រុមហ៊ុន បង្កើននូវពន្លឺច្បាស់ល្អ និងបង្ហាញរូបភាពបានស្អាត។ ដោយមានប្រព័ន្ធដំណើរការ ម៉ូបៃ ប្រេវ៊ែ អេនជិន ២ (Mobile Bravia Engine 2) បានធ្វើ​ឲ្យ​ទូរស័ព្ទនេះ អាចកែប្រែការបង្ហាញ ស្របទៅតាមប្រភេទនៃរូបភាពរបស់អ្នក ដោយស្វ័យប្រវត្តិ។

ការភ្ជាប់មកជាមួយ ប្រព័ន្ធ៤ជី អ៊ិលធីអ៊ី (4G LTE) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...