Posts tagged as "Li Keqiang"

បើក​ឲ្យ​មាន​«ទូរស័ព្ទ​ក្រហម» រវាង​ចិន​និង​វៀតណាម ក្នុងជម្លោះ​ដែន​ទឹក

បើក​ឲ្យ​មាន​«ទូរស័ព្ទ​ក្រហម» រវាង​ចិន​និង​វៀតណាម ក្នុងជម្លោះ​ដែន​ទឹក

ប្រទេសចិន និងវៀតណាម បានសម្រេចចិត្តបើកខ្សែ«ទូរស័ព្ទក្រហម»មួយ ដែលនឹងភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងទីក្រុង​ប៉េកាំង និងទីក្រុងហាណូយ ក្នុងគោលបំណងដោះស្រាយជម្លោះដែនសមុទ្រចិនខាងត្បូង។ នេះបើតាមការប្រកាស​ឲ្យ​ដឹង កាលពីចុងសប្ដាហ៍កន្លងមក ដោយសារព័ត៌មានផ្លូវការមួយ ក្នុងឱកាសដំណើរទស្សនកិច្ចនៅប្រទេសចិន របស់​ប្រធានាធិបតី​វៀតណាម លោកទ្រឿង តានសាង (Truong Tan Sang)។


លោកប្រធានាធិបតីចិន និងប្រធានាធិបតីវៀតណាម ដើរត្រួតពល។ (រូបថត MARK RALSTON / AFP)

សារព័ត៌មានផ្លូវការរបស់ចិន បានស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មចិន ទទួលបន្ទុកខាងជលផល លោក វ៉ាង យីង មកបញ្ជាក់ថា «ជាមួយនឹងការបើកខ្សែទំនាក់ទំនងផ្ទាល់ នៅលើការនេសាទនេះ ភាគីទាំងសងខាង នឹងត្រូវ​បានជូនដំណឹងក្នុង៤៨ម៉ោង [...]

នាយករដ្ឋមន្ត្រី​ចិន​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា បន្ទាប់​ពី​ភាព​តាន​តឹង​នៅ​ព្រំដែន

នាយករដ្ឋមន្ត្រី​ចិន​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា បន្ទាប់​ពី​ភាព​តាន​តឹង​នៅ​ព្រំដែន

តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីភាពរអាក់រអួលខាងការទូតនោះមក នាយករដ្ឋមន្ត្រីចិនថ្មី បានធ្វើដំណើរមកដល់​ប្រទេសឥណ្ឌា ក្នុងថ្ងៃអាទិត្យនេះ ដែលជាថ្ងៃដំណើរទស្សនកិច្ចជាផ្លូវការ លើកដំបូងគេបង្អស់នៅបរទេសរបស់លោក។ ជាដំណើរទស្សនកិច្ចមួយ ដើម្បីបង្ហាញឲ្យឃើញពីបំណងនៃការដាក់ជម្លោះទៅដោយឡែក តែបានស្វែងរកភាពប្រសើរ​ឡើងវិញ នៃទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីទាំងពីរ ។


លោកលី កេគៀង នាយករដ្ឋមន្ត្រីចិន (រូបខាងឆ្វេង) ទៅទស្សនកិច្ចនៅឥណ្ឌាថ្ងៃទី១៩ខែឧសភានេះ។

កាលពីខែកន្លងទៅ ហេតុការណ៍មួយបានកើតឡើងនៅព្រំដែនរវាងប្រទេសជិតខាងទាំងពីរ ដែលបានធ្វើឲ្យមានមន្ទិល​ដល់ដំណើរទស្សនកិច្ចរបស់លោក លី កេគៀង (Li Keqiang)។ ប្រទេសឥណ្ឌាបានចោទកងទ័ពចិនថា បានឆ្លងកាត់​ព្រំដែននៅថ្ងៃទី១៥ខែមេសា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...