Posts tagged as "tornade"

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​១៦ខ្នង ឃ្លាំង​ធំៗ​២ នៅ​ស្រុក​ពញ្ញាឮ

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​១៦ខ្នង ឃ្លាំង​ធំៗ​២ នៅ​ស្រុក​ពញ្ញាឮ

ផ្ទះប្រជាពលរដ្ឋអស់ចំនួន១៦គ្រួសារ ឃ្លាំងធំៗពីរ ក្នុងនោះឃ្លាំង របស់ក្រុមហ៊ុនឯកជនមួយ និងឃ្លាំងស្រូវ​ក្នុង​ភូមិមួយ ត្រូវបានបំផ្លាញ ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង ប្រមាណ២២យប់ ថ្ងៃទី០២ ចូល​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។ នេះបើតាមការ​អះអាង របស់លោក ភារម្យ មេភូមិពោធិ៍មង្គល។

លោកមេភូមិ បានឲ្យដឹងទៀតថា ចំពោះស្ថានការភ្លាមៗ ខាងបញ្ជាការឃុំ បានចុះមកដល់កន្លែងកើតហេតុ ដើម្បី​ធ្វើការពិនិត្យជាក់ស្តែង តាមខ្នងផ្ទះនីមួយៗ រួចផ្តល់ជូននូវសំណង តាមការខូចខាត (មានតិចមានច្រើន) ធ្វើ​យ៉ាងណាឲ្យពលរដ្ឋ មានលទ្ធភាពជួសជុលផ្ទះ ដែលខូចខាតនោះ អាចស្នាក់នៅធម្មតាវិញ ឲ្យទាន់ពេល​វេលា។

តែការចែកចាយជំនួយ តាមតិចតាមច្រើន ទៅតាមការខូចខាតនេះ ទំនងជាមិនបានទៅដល់អ្នកភូមិ ដែល​មាន​លំនៅដ្ឋានខូចខាត បានទាន់ភ្លាមៗទាំងអស់គ្នាឡើយ។ អ្នកស្រី លឹម សុឃិម [...]

អាមេរិក៖ ទីក្រុង​​អូក្លាហូម៉ា​ក្រោយ​មហា​ខ្យល់​គួច​កំបុត​ត្បូង (រូបថត)

អាមេរិក៖ ទីក្រុង​​អូក្លាហូម៉ា​ក្រោយ​មហា​ខ្យល់​គួច​កំបុត​ត្បូង (រូបថត)

ផ្នែកជួយសង្គ្រោះបាននឹងកំពុងជីកកកាយ នៅថ្ងៃអង្គារ និងនៅថ្ងៃនេះ គំនរបែកបាក់នៃជាយក្រុងអូក្លាហូម៉ា (Oklahoma) ដើម្បស្វែងរកអ្នករស់រានមានជីវិត ក្រោយពីព្រឹត្តិការណ៍មហាខ្យល់គួចកំបុតត្បូង ដែលបានកើតឡើងកាលពីថ្ងៃច័ន្ទ ទី២០​ខែមេសានេះ។ អាគារផ្ទះសម្បែង និងអាគារសាធារណៈជាច្រើន ត្រូវបានបំផ្លាញ។


ទិដ្ឋភាពមហន្តរាយ នៅក្រោយដំណើរឆ្លងកាត់របស់មហាខ្យល់គួចកំបុតត្បូង នៅជាយក្រុងអូក្លាហូម៉ា។

អាជ្ញាធរបានត្រឡប់មកបង្ហាញតួលេខបណ្ដោះអាសន្នវិញ ថាមានមនុស្ស២៤នាក់បានស្លាប់ ក្រោយពេលដែលបាន​ប្រកាសមុននេះថា មានមនុស្សបាត់បង់ជីវិតដល់ទៅ៥១នាក់។ តែទោះជាយ៉ាងណាក៏ដោយ ក៏គេនៅតែបញ្ជាក់ថាតួលេខ នៃតុល្យភាពរបស់ជនរងគ្រោះ នឹងអាចកើនឡើង។

សូមទស្សនាវីដេអូ ដែលបានថតនៅពេល មហាខ្យល់គួចកំបុតត្បូងធ្វើសកម្មភាព៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...