Posts tagged as "yubari melon"

ត្រសក់ស្រូវ​មួយ​គូ​នេះ មាន​តម្លៃ​មួយ​លាន​កន្លះ!

ត្រសក់ស្រូវ​មួយ​គូ​នេះ មាន​តម្លៃ​មួយ​លាន​កន្លះ!

ការលក់ដេញថ្លៃ ត្រូវបានរៀបចំធ្វើ នៅក្នុងផ្សារធំនៃទីក្រុង សាប៉ូរ៉ូ (Sapporo) នៃកោះ ហូកៃដូ (Hokkaido) ភាគខាងជើង នៃប្រទេសជប៉ុន។ នៅលើកោះនេះពីមុន មានភូមិមួយឈ្មោះ «Yubari» ដែលបានក្លាយជាឈ្មោះ របស់ត្រសក់ស្រូវ​ដ៏​ពិសេស​នេះ ក្នុងពេលក្រោយៗមក។

ពាណិជ្ជករអ្នកបោះដុំម្នាក់នេះ ក៏បានឈ្នះក្នុងការដេញថ្លៃ ទិញយកផ្លែឈើនេះ ក្នុងតម្លៃដ៏កំពូល ២,៥លានយ៉េន កាលពី​ឆ្នាំ​ទៅម៉ិញដែរ។

ប្រទេសជប៉ុន មានរឿងពិសេសៗ ខាងចំណាយប្រាក់ទិញផ្លែឈើ ដូច្នេះណាស់។ កាលពីខែមេសាកន្លងទៅ ផ្លែស្វាយ​ចំនួន២ ដែលមានឈ្មោះដ៏ល្បី ហើយអ្នកផងចង់ស្វែងរកទទួលទាននោះ ត្រូវបានលក់ដាច់ ក្នុងតម្លៃ ៣០០ ០០០ យ៉េន (ប្រមាណជា២ ៥០០ដុល្លា ឬ២ ២៣០អ៊ឺរ៉ូ) នៅក្នុងក្រុង មីយ៉ាហ្សាគី (Miyazaki) ស្ថិតនៅលើកោះ គីយូស៊ូ (Kyushu) ភាគ​នារតីនៃប្រទស។

បើនិយាយឲ្យស៊ីជម្រៅទៅ ជនជាតិជប៉ុន ចូលចិត្តចំណាយប្រាក់ ទិញផ្លៃឈើទាំងនេះ ដើម្បីធ្វើជាអំណោយច្រើនជាង [...]

ជប៉ុន៖ ផ្លែត្រសក់ស្រូវពីរ ដេញ​ថ្លៃ​លក់​ដាច់​ក្នុង​តម្លៃ​«១២០០០អ៊ឺរ៉ូ»

ជប៉ុន៖ ផ្លែត្រសក់ស្រូវពីរ ដេញ​ថ្លៃ​លក់​ដាច់​ក្នុង​តម្លៃ​«១២០០០អ៊ឺរ៉ូ»

ផ្លែត្រសក់ស្រូវពីរ ជាប្រភេទត្រសក់ស្រូវកង់តាលូប (cantaloups) ត្រូវបានលក់ដាច់នៅក្នុងការលក់ដេញថ្លៃមួយ នៅជប៉ុន កាលពីចុងសប្ដាហ៍មុន ក្នុងតម្លែប្រមាណជា១២ពាន់អ៊ឺរ៉ូ (ប្រមាណជា១៦ពាន់ដុល្លា)។ ជាតម្លៃដ៏ខ្ពស់ មិនដែលធ្លាប់មាន សម្រាប់ផ្លែឈើប្រភេទនេះ ដែលគេគិតថាមានទម្រង់រូបរាងយ៉ាងសមសួន និងមានរសជាតិយ៉ាងឆ្ងាញ់ពិសេស។


ត្រសក់ស្រូវ យូបារី របស់ជប៉ុន។ (រូបជំនួស)

ដើម្បីយល់ន័យពីប្រភទត្រសក់ស្រូវ កង់តាលូប៖ វាជាពូជត្រសក់ស្រូវ ដែលធ្លាប់ត្រូវបានដាំនៅក្នុងភូមិ កង់តាលូប ដែល​នៅក្បែរទីក្រុងរ៉ូមប្រទេស​អ៊ីតាលី និងត្រូវបានថែរក្សាស្រោចទឹកដោយ បុព្វជិកសាសនាគ្រឹស្ទ៍ នៃព្រះវិហារកាតូលិក​នៅទីនោះ។ ប៉ុន្តែត្រសក់ស្រូវដែលលក់ដាច់នៅប្រទេសជប៉ុននេះ មានឈ្មោះជាជប៉ុនម្យ៉ាងទៀតថា យូបារី (Yubari)។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...