Posts tagged as "Choun Sovann"

ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​អាច​ជាប់​«បញ្ជីខ្មៅ» ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង

ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​អាច​ជាប់​«បញ្ជីខ្មៅ» ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង

នៅរសៀល ថ្ងៃទី២៥ ខែកក្កដា នេះ រដ្ឋសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ «Cambodia Democracy Act» ឆ្នាំ ២០១៨ ដែលមានលេខ «H.R. 5754» ដែលជាច្បាប់មួយ ស្នើឡើងដោយតំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ លោក ថិត យ៉ូហូ (Ted Yoho)។ ​ច្បាប់លេខ «H.R. 5754» ដែលនឹងត្រូវឆ្លងកាត់ព្រឹទ្ធសភាអាមេរិក មុននឹងឈានទៅដាក់ ឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចុះហត្ថលេខា ដើម្បីការអនុវត្តនោះ ក៏មានភ្ជាប់មកជាមួយដែរ នូវឈ្មោះមន្ត្រីរដ្ឋាភិបាលម្ពុជា យ៉ាងហោចចំនួន ១៧នាក់ ដែលអាចរងទណ្ឌកម្ម ពីសហរដ្ឋអាមេរិក។

 

សមាជិកសភាអាមេរិក និងជាប្រធានគណៈកម្មាធិការ​កិច្ចការបរទេស នៃរដ្ឋសភាអាមេរិក លោក អេដ រ៉យ (Ed Royce) បានថ្លែងនៅក្នុង សភាពេញអង្គ ដើម្បីអនុម័ត្រច្បាប់ខាងលើថា [...]

ជួន សុវណ្ណ៖ ជួប សម្លាប់ បាន​ប្រះ​ខ្លួន​មក​លើ​មន្ត្រី​នគរបាល

ជួន សុវណ្ណ៖ ជួប សម្លាប់ បាន​ប្រះ​ខ្លួន​មក​លើ​មន្ត្រី​នគរបាល

ជិតបីសប្ដាហ៍ក្រោយមក ករណីឃាតកម្មបាញ់សម្លាប់លោក កែម ឡី កណ្ដាលបេះដូងព្រះរាជាណាចក្រ នៅ​តែ​មិនទាន់ត្រូវបានបំភ្លឺ ឲ្យច្បាស់នៅឡើយ។ អ្នកសារព័ត៌មានទទួលការបង្ហើបបង្ហាញ​ ដ៏តិចតួចជាទីបំផុត ពី​សំណាក់​អាជ្ញាធរកម្ពុជា ទាក់ទងនឹងសំនុំរឿង ដ៏កក្រើកពេញផែនដីមួយនេះ ដែលផ្ទុយគ្នាស្រឡះ ពីបណ្ដា​ប្រទេស​មួយ​ចំនួន (ជាឧទាហរណ៍៖ ភេរវកម្មនៅបារាំង​កើតឡើងពីថ្ងៃអង្គារ ស្អែកឡើងថ្ងៃពុធ ឬខានស្អែក​ឡើង​​ថ្ងៃ​ព្រហស្បត្តិ៍ ពលរដ្ឋបារាំង​បានដឹង​ជាបន្តបន្ទាប់ ថាតើភេរវជនជានរណា មានខ្សែបណ្ដាញអ្វីខ្លះ និង​បណ្ដាល​មកពីមូលហេតុអ្វី។ល។)។

រហូតលុះត្រាមកដល់មានវីដេអូ ទាក់ទងនឹងនឹងកតាមចាប់ជនសង្ស័យ ដែលមានរហស្សនាម ជួប សម្លាប់ ត្រូវ​បាន​យក​មកបង្ហោះ នៅតាមបណ្ដាញសង្គម ទើបនៅពេលនោះ តំណាងអាជ្ញាធរចាប់ផ្ដើមធ្វើប្រតិកម្ម ចេញ​មុខ​មក​បក​ស្រាយ ថាតើរឿងរ៉ាវវារបៀបម៉េច។ ហើយជាប្រតិកម្ម ដែលផ្ទុយពីអ្វី ដែលគេបានឃើញ នៅក្នុងវីដេអូ និង​ដូច​ជា​មានបំណង [...]

ជួន សុវណ្ណ៖ មិន​មាន​ការ​ប្រើ​អំពើ​ហិង្សា ឬ​ការ​ឃាត់​ខ្លួន​ស្អី​ទាំង​អស់

ជួន សុវណ្ណ៖ មិន​មាន​ការ​ប្រើ​អំពើ​ហិង្សា ឬ​ការ​ឃាត់​ខ្លួន​ស្អី​ទាំង​អស់

មិនមានការឃាត់ខ្លួន ឬការប្រើអំពើហិង្សាណាមួយ លើប្រជាពលរដ្ឋនៅជិតស្ថានទូតអាមេរិក កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣នោះទេ។ នេះបើយោងតាមការអះអាងរបស់សមត្ថកិច្ច និងដោយមានបញ្ជាក់អះអាង ពីមន្ត្រីអង្គការ​សង្គមស៊ីលវិលផង។


សកម្មភាព ដែលចាប់ពលរដ្ឋនិងព្រះសង្ឃ ព្រមទាំងសម្ភារះផ្សេងៗពីពូកគាត់ ដាក់ក្នុងរថយន្ដ។ (រូបថត Facebook)

សន្តិសុខ សណ្ដាប់ធ្នាប់ - ប្រភពពីកងកម្លាំងសមត្ថកិច្ច បានលើកឡើងថា ក្នុងហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់​របស់រាជធានីភ្នំពេញ ក៏ដូចជាស្ថានទូតអាមេរិក សមត្ថកិច្ចគ្រាន់តែជម្លៀស ឬបណ្តេញពួកគេចេញដោយសន្តិវិធី ខណៈពួកគេមានទាំងព្រះសង្ឃ និងប្រជាពលរដ្ឋច្រើនជាង៣០០ (អង្គ-នាក់) បានក្រាញននៀល ក្នុងបំណង​ប្រមូល​ផ្តុំ និងបោះទីតាំងសម្រាកនៅទីនោះ [...]

បាញ់​ចូល​ស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ៖ នគរបាល​ក្រុង​ថា​មិន​ឃើញ​មាន​បណ្ដឹង​មក​ខ្លួន

បាញ់​ចូល​ស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ៖ នគរបាល​ក្រុង​ថា​មិន​ឃើញ​មាន​បណ្ដឹង​មក​ខ្លួន

ភ្នំពេញ៖ ព្រឹត្តិការណ៍បាញ់បោះ ចូលទីស្នាក់ការកណ្ដាលនៃគណបក្សសង្គ្រោះជាតិ កណ្ដាលរាជធានីភ្នំពេញ នៅថ្ងៃទី២០​ខែកក្កដា រហូតមកដល់ថ្ងៃនេះ មិនទាន់ត្រូវបានបង្ហាញពីពន្លឺនៃការស៊ើបអង្កេត ថាយ៉ាងណានោះនៅឡើយ។ តែផ្ទុយទៅ​វិញ បើសូម្បីតែពាក្យប​ណ្ដឹងដែលគណបក្សសង្គ្រោះជាតិ ដាក់ប្ដឹងទៅកាន់អាជ្ញាធរនោះ ក៏មិនមានភាពច្បាស់លាស់ដែរ។


ស្នាមទម្រុះកញ្ចក់ ដោយគ្រាប់កាំភ្លើង នៅជាប់នឹងទ្វាចូលរបស់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ (រូបថតផ្ដិតពីអេក្រង់វីដេអូ RFA)

លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា ចាប់តាំងពីមានការបាញ់ចូលស្នាក់ការគណបក្ស​ក្នុងខ័ណ្ឌទួលគោកមក គណបក្សបានដាក់ពាក្យបណ្តឹង ទៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់ពីរ ទៅស្នងការនគរបាល​រាជធានី និងទៅក្រសួងមហាផ្ធៃ តែមកទល់នឹងពេលនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...