Posts tagged as "Saray Sakana"

ឌុច លីដា ស្នង​ដំណែង​ពី សារ៉ាយ សក្ខណា?

ឌុច លីដា ស្នង​ដំណែង​ពី សារ៉ាយ សក្ខណា?

គេនៅចាំបានថា កាលពីឆ្នាំ២០១៣ មុនពេលអ្នកនាង សារ៉ាយ សក្ខណា មិនទាន់ចូលរោងការ ជាមួយ​បុរស​ខ្មែរ-អាមេរិកាំង អ្នកនាងត្រូវបានគេចាត់ទុកថា ជាតារាសម្តែងស្រីដ៏ឆ្នើម ដែលមានភាពលេចធ្លោ និងមាន​ប្រជាប្រិយភាព លោតខ្លាំងជាងគេ ក្នុងចំណោមអ្នកសិល្បៈ។ អ្នកនាងត្រូវបានអ្នកដឹកនាំរឿង​នៅផលិតកម្ម​នានា ក៏ដូចជាស្ថានីយទូរទស្សន៍មួយចំនួន ហៅទៅថតស្ទើដកខ្លួនមិនរួច។

ប៉ុន្តែ នៅក្នុងឆ្នាំ២០១៤នេះ ក្រោយពីតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សារ៉ាយ សក្ខណា បាន​សម្រេចចិត្តផ្អាកដើរចេញពីវិថីសិល្បៈ ទស្សនិកជនសង្កេតឃើញថា តារាសម្តែងសម្បុរស្រអែម កញ្ញា ឌុច លីដា ក៏ចាប់ផ្តើមមានទីផ្សារថតរឿង បន្តវេនពីតារាសម្ដែងជំនាន់មុន។

ខ្សែភាពយន្ត ដែលតារាសម្តែងដែល​មានទម្រង់មុខកូនកាត់រូបនេះ ទទួលថតភាគច្រើន គឺសុទ្ធសឹង​តែជា​រឿងខ្នាតធំ និងលំដាប់អន្តរជាតិ ដូចជារឿង«ស្បែកគង់» និងរឿង«ដំរីមរកត« ដែលថតជាមួយ [...]

គម្រោង​មក​ស្រុក​របស់ សារ៉ាយ សក្កណា លើក​ពេលឬ​រំសាយ​ចោល?

គម្រោង​មក​ស្រុក​របស់ សារ៉ាយ សក្កណា លើក​ពេលឬ​រំសាយ​ចោល?

គម្រោងវិលមកកាន់កម្ពុជាវិញ របស់តារាសម្តែងអ្នកនាង សារ៉ាយ សក្កណា ដែលបានគ្រោងសម្រាប់ចុងខែមិថុនា និង​ក្រោយមក ថាប្ដូរគម្រោងចុះមកវិញ នៅអំឡុងខែកក្កដាវិញនោះ ដូចចេះតែស្ងាត់ទៅៗ។ ថ្ងៃនេះ ខែកក្កដាជិតដាច់ទៅ​ហើយ តែការវិលត្រឡប់មកមាតុភូមិវិញ របស់អ្នកនាង សារ៉ាយ សក្កណា នៅតែមិនទាន់ឃើញសញ្ញាវិជ្ជមានណានៅ​ឡើយ។ តើមូលហេតុនេះ បណ្តាលមកពីអ្វី ឬបណ្តាលមកពីស្វាមីរបស់នាង មិនហ៊ានបណ្តោយឱ្យភរិយា ដ៏ស្រស់​ស្អាតវិលមកស្រុកតែម្នាក់ឯង?


តារាភាពយន្ដ សារ៉ាយ សក្ខណា។ (រូបថតហ្វេសប៊ុក)

តារា - គម្រោងវិលមកលេងស្រុកកំណើតវិញ របស់អ្នកនាង សារ៉ាយ សក្ខណា កំពុងស្ថិតក្នុងភាពមិនទាន់​ប្រាកដ​ដដែល ពោលគឺទំនងអាច នឹងត្រូវលុបចោលម្ដងទៀត។ បើតាមគម្រោងអ្នកនាង សារ៉ាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...