Posts tagged as "reading"

ដឹង​ថា​ឈ្នះ​ជ័យ​លាភី ណូបែល​ឆ្នាំ​២០១៣ ក្នុង​ពេល​កំពុង​លង់​លក់!

ដឹង​ថា​ឈ្នះ​ជ័យ​លាភី ណូបែល​ឆ្នាំ​២០១៣ ក្នុង​ពេល​កំពុង​លង់​លក់!

អាលីស មូនរ៉ូ (Alice Munro) ជាអ្នកនិពន្ធរឿងខ្នាតខ្លី បានឈ្នះជ័យលាភីណូបែល​ ខាងផ្នែក​អក្សរសាស្រ្ត ប្រចាំ​ឆ្នាំ​២០១៣ ហើយ​ត្រូវបានដាក់ងារជូនអ្នកស្រីថា ជា«កំពូលអ្នកនិពន្ធរឿងខ្លី»។ អ្វីដែលគិតថាគួរឲ្យភ្ញាក់ផ្អើលនោះ គឺ​ដំណឹងនៃការឈ្នះរង្វាន់​ណូបែលនេះ ត្រូវបានប្រកាសក្នុងពេលដែលអ្នកស្រីកំពុងទទួលទានដំណេក។ ជាក្ដី​សុបិន្ត​ដែលអ្នកស្រីមានតាំងពីយូរ ប៉ុន្តែ​រហូតមកដល់ក្រោយការប្រកាសនេះ ក៏អ្នកស្រីនៅតែមិនទាន់អស់ចិត្តនៅឡើយ។


អ្នកស្រី អាលីស មូនរ៉ូ អ្នកនិពន្ធរឿងខ្លី សញ្ជាតិកាណាដា។ (រូបថត ZUMA Press)

រង្វាន់ណូបែល - អ្នកស្រី អាលីស មូនរ៉ូ សញ្ជាតិកាណាដាអាយុ៨២ឆ្នាំ បានទទួលដំណឹងនៃការ​ឈ្នះរង្វាន់​ណូបែល​នេះ [...]

ភាព​មិន​ប្រក្រតី ក្នុង​ការ​ដឹក​ជញ្ជូន​សៀវភៅ​សិក្សា​គោល​ទៅ​តាម​សាលា

ភាព​មិន​ប្រក្រតី ក្នុង​ការ​ដឹក​ជញ្ជូន​សៀវភៅ​សិក្សា​គោល​ទៅ​តាម​សាលា

កង្វះខាតនូវសៀវភៅសិក្សាគោល នៅតាមសាលារៀននីមួយ នៅតែជាបញ្ហាចោទ បើទោះបីជាក្នុងមួយឆ្នាំៗ សៀវភៅសិក្សាគោលទាំងនេះ ត្រូវបានបោះពុម្ពជាច្រើនលានក្បាលក៏ដោយ។


សន្និសិទថ្នាក់ជាតិ ស្តីពីការ​លើកម្ពស់សុច្ចរិតភាពដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា នៅថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធអប់រំ - បញ្ហាកង្វះសៀវភៅសិក្សាគោលរបស់រដ្ឋ ត្រូវបានលើកយកមកពីភាក្សា នៅក្នុងសន្និសិទថ្នាក់ជាតិ ស្តី​ពីការ​លើកម្ពស់សុច្ចរិតភាពដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា នៅថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០១៤។ បញ្ហាមួយចំនួន ក្នុងចំណោមបញ្ហា​នៃការកង្វះខាតសៀវភៅសិក្សានេះ បណ្តាលមកពីភាពយឺតយ៉ាវនៃការដឹកជញ្ជូនពីថ្នាក់ជាតិ [...]

សៀវភៅ​សិក្សា​របស់​រដ្ឋ៖ ហាម​លក់ តែ​មិន​បាន​«ហាម​លួច»​ទេ?

សៀវភៅ​សិក្សា​របស់​រដ្ឋ៖ ហាម​លក់ តែ​មិន​បាន​«ហាម​លួច»​ទេ?

«សំខាន់រដ្ឋាភិបាលគួរស៊ើបអង្កេតថា អ្នកលក់នៅទីផ្សារហ្នឹង គាត់បានសៀវភៅមកពីណាមកលក់? ហើយរិះរក​ចាប់​អ្នកដែលយកសៀវភៅរដ្ឋយកលក់ហ្នឹង ប្រសើរជាងការដែលមករឹបអូសនៅទីផ្សារ» នេះជាការលើកឡើងរបស់អ្នក​វិភាគឯករាជ្យ លោក កែម ឡី ទៅលើសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលកំណត់ថា នឹងចាត់​វិធានការ​តាម​ច្បាប់​ចំពោះអ្នកដែលបានលក់​សៀវភៅសិក្សា ដែលមានសរសេរនៅលើក្របថា«ហាមលក់»និង«ជាកម្មសិទ្ធិ​របស់​រដ្ឋ»។


គ្របសៀវភៅសិក្សា ជីវវិទ្យាថ្នាក់ទី១២មួយ ដែលមានផ្លាកបិតពីលើ ហាមលក់។ (រូបថត MONOROOM.info/ D.KEO)

ប្រព័ន្ធអប់រំ - ការលក់ជួញដូរសៀវភៅសិក្សា ដែលមានសរសេរនៅពីលើក្របថា«ហាមលក់» និង«ជា​កម្មសិទ្ធិ​របស់រដ្ឋ» នឹងត្រូវចាត់ទុកថាជាអំពើខុសច្បាប់ បង្កអោយមានផលអវិជ្ជមានដល់ការអប់រំ។ [...]

៩ វិធី​សំខាន់ៗ​ដែល​ជួយ​ឲ្យ​កូន​របស់​អ្នក «ចម្រើន​ខាង​ជំនាញ​អាន»

៩ វិធី​សំខាន់ៗ​ដែល​ជួយ​ឲ្យ​កូន​របស់​អ្នក «ចម្រើន​ខាង​ជំនាញ​អាន»

គ្មានពានរង្វាន់ការសិក្សាណា ដែលមានសារសំខាន់ ជាងការក្លាយជាអ្នកអាន ដ៏ល្អម្នាក់នោះឡើយ។ ឳពុកម្តាយ ស្គាល់ច្បាស់អំពីចរិតកូនៗ របស់ពួកគេ អាចផ្តល់ការណែនាំ និងការយកចិត្តទុកដាក់ បានគ្រប់ពេល ដែលការ​ធ្វើ​បែបនេះ នឹងដឹកនាំឲ្យកូនៗ ឈានទៅរកភាពជោគជ័យ នៅក្នុងការអានសៀវភៅ។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមបង្ហាញពីវិធីមួយចំនួន ដែលអាចជួយឲ្យកូនៗ របស់លោកអ្នក ក្លាយជាអ្នកអាន កាន់តែ​ពូកែជាងមុន។

១. កំនត់​យក​ពេលវេលា​ជា​ប្រចាំ​ ដាច់​ដោយ​ឡែក​មួយ​​ដើម្បី​អាន​សៀវភៅ​ឲ្យ​កូន​លោក​អ្នក​​បាន​ស្តាប់​ជា​រៀង​រាល់​ថ្ងៃ។

តាមរយៈការសិក្សា​ បានបង្ហាញថា ការអានឮៗឲ្យកូនៗលោកអ្នកបានស្តាប់ នឹងបង្កើតឲ្យមានផលចំណេញ [...]

ហង់ ជួនណារ៉ុន៖ វិស័យ​អប់រំ​កម្ពុជា​ចាំ​បាច់​ត្រូវ​កែទម្រង់​ជា​បន្ទាន់

ហង់ ជួនណារ៉ុន៖ វិស័យ​អប់រំ​កម្ពុជា​ចាំ​បាច់​ត្រូវ​កែទម្រង់​ជា​បន្ទាន់

បើគិតពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង៣០ឆ្នាំ ទៅហើយដែលប្រទេសកម្ពុជា ព្យាយាមជំនះ​គ្រប់​ឧបសគ្គ ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញលើគ្រប់វិស័យ។ ក្នុងនោះវិស័យអប់រំជាវិស័យអាទិភាព ដែល​រដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្លាំង ក្នុងការលើកកំពស់ឲ្យមានការរីកចម្រើន តែវិស័យនេះត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញ និង​រិះគន់ថាកំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរ និងចាំបាច់ត្រូវមានការធ្វើកំណែទម្រង់ជាបន្ទាន់។


សាលារៀនបឋមសិក្សាមួយកន្លែង ក្នុងប្រទេសកម្ពុជា។ (រូបថត voyage solidaire)

រាជធានីភ្នំពេញ - ថ្មីៗនេះលោក ហង់ ជួនណារ៉ុន ជារដ្ឋមន្រ្តីក្រសួងអប់រំទើបតែងតាំងថ្មី បានធ្វើការអះអាងថា​ស្ថានភាព​វិស័យអប់រំកម្ពុជា កំពុងប្រឈមមុខ ទៅនឹងបញ្ហាចម្បងៗចំនួន៤ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...