ដំណឹងអាស៊ី-ប៉ាស៊ីភិក

ក្រឡាប់​ឡានក្រុង​នៅ​ឥណ្ឌា​ព្រោះ​អ្នកបើក​ងោក – ស្លាប់​យ៉ាងតិច​២៩នាក់

ស្លាប់​យ៉ាងតិច​២៩នាក់ នៅក្នុងហេតុការណ៍ក្រឡប់រថយន្ដមួយ ដែលបានកើតឡើង ក្នុងព្រឹកថ្ងៃចន្ទនេះ នាសង្កាត់ «Agra» នៃរដ្ឋ «Uttar Pradesh» ភាគខាងជើងប្រទេសឥណ្ឌា។ រថយន្ដក្រុងដែលត្រូវចេញដំណើរ​ ពីទីនោះ បើកឆ្ពោះទៅកាន់រដ្ឋធានី ញូដេលី បានធ្លាក់ចេញពីផ្លូវ មុននឹងក្រឡាប់ជាច្រើនត្រឡប់ ចូលទៅក្នុងប្រឡាយទឹក នៅខាងក្រោម។

ពីក្នុងចំណោមអ្នកដំណើរ ៤៦នាក់ ដែលជិះក្នុងរថយន្ដក្រុងនោះ អាជ្ញាធរបានរកឃើញអ្នកបាត់បង់ជីវិត មានចំនួន២៧នាក់ នៅនឹងកន្លែង។ អាជ្ញាធរបានអះអាងទៀតថា មនុស្សពីរនាក់ទៀត បានស្លាប់នៅឯមន្ទីរពេទ្យ ខណៈមនុស្ស១៧នាក់ផ្សេង ដែលរងរបួស កំពុងស្ថិតក្រោមការព្យាបាល។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អ្នកបើកបរបានងោក ក្នុងខណៈពេលខ្លួនបានកាន់ចង្កូតរថយន្ដ មកដល់ផ្លូវកោងមួយនេះ។ យ៉ាងណា នគរបាលតំបន់បានអះអាង ខ្លួនកំពុងស៊ើបអង្កេត ដើម្បីស្វែងរកហេតុផលពិត ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះឡើង។

នៅប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនលំដាប់ទីពីរ បន្ទាប់ពីប្រទេសចិន គ្រោះថ្នាក់ចរាចរបានសម្លាប់មនុស្ស ប្រមាណជា១៤៩០០០នាក់ ក្នុងឆ្នាំ២០១៨កន្លងទៅ។ នេះ បើតាមរបាយការណ៍ ចេញផ្សាយដោយអាជ្ញាធរ៕



You may also like

កីឡា និងបច្ចេកវិទ្យា

កាំជ្រួច​លើ​វាលរាប ៖ កីឡាករ​បារាំង​ម្នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ដ៏រន្ធត់

រូបភាពមានលក្ខណៈ គួរឲ្យព្រឺព្រួចណាស់! ហេតុការណ៍បានកើតឡើង នារសៀលថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងការប្រណាំង«កាំជ្រួច​លើ​វាលរាប F2» ដើម្បីដណ្ដើមពានរង្វាន់ នៃប្រទេសប៊ែលហ្សិក។ ការប្រកួតក្នុងជុំនោះ ត្រូវបានផ្អាក បន្ទាប់ពីយានប្រណាំងចំនួន៣ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

តើចិនអាចធ្វើដំណើរ ទៅដល់ណា? ៖ ប្រទេសចិនកុំម្មុយនីស្ត ប្រឈមមុខនឹងគូប្រជែង និងគូសត្រូវមួយចំនួន ដើម្បី​សម្រេចបាន​នូវ​«មហិច្ឆតាខួប១០០ឆ្នាំ»នៃរបបនេះ នៅឆ្នាំ២០៥០៖ – គូប្រជែង​និងគូសត្រូវលេខ១ របស់ចិន​គឺ អាមេរិក សហគមន៍អឺរ៉ុប២៦ប្រទេស ...
ដំណឹង

ឥណ្ឌា៖ កុមារ​ធ្លាក់ចូល​អណ្ដូង​តាំង​ពី៤ថ្ងៃ​ត្រូវបាន​យកចេញ តែគ្មាន​ជីវិត

ក្នុងភូមិ «Sangrur» នៃខេត្ត «Pendjab» ភាគខាងជើងឥណ្ឌា កុមារអាយុ២ឆ្នាំម្នាក់ ដែលបានធ្លាក់ចូលក្នុងអណ្ដូងមួយ តាំងពីជាង៤ថ្ងៃមុន ត្រូវបានស្រង់ឡើងមកលើវិញ តែគ្មាន​ជីវិត កាលពីព្រឹកម៉ិញ។ នេះ បើតាមការអះអាងរបស់អាជ្ញាធរតំបន់ ដែលត្រូវបានដកស្រង់ ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...