Posts tagged as "Journaliste"

បញ្ហា​នៅ​ស៊ីរី ធ្វើ​ឲ្យ​អ្នក​ការសែត​ពីរ​នាក់ លើក​តុ​វាយ​គ្នា​ពេល​ផ្សាយ​ផ្ទាល់

បញ្ហា​នៅ​ស៊ីរី ធ្វើ​ឲ្យ​អ្នក​ការសែត​ពីរ​នាក់ លើក​តុ​វាយ​គ្នា​ពេល​ផ្សាយ​ផ្ទាល់

ការជជែកពិភាក្សាគ្នា តាមកញ្ចក់ទូរទស្សន៍ ស្ដីពីវិបត្តិនៅស៊ីរី រវាងអ្នកសារព័ត៌មានជើងចាស់ ជាតិហ្សកដានី ពីរនាក់ បានប្រែក្លាយជាសង្គ្រាមឈ្លោះទាស់សម្ដី រហូតដល់រុះរើតុលំអរបស់កម្មវិធី ហើយសឹងតែឈានទៅដល់ការ​វាយតប់​គ្នាថែមទៀត។ ជជែកគ្នាក្ដៅដល់កម្រិត អញ្ចឹងតើដោះស្រាយយ៉ាងម៉េចឲ្យត្រូវ? ខន្ដីលែងបាន !


ឈុតឆាកប្រទាញប្រទង់គ្នា នៅក្នុងស្ថានីយទូរទស្សន៍ ពេលផ្សាយផ្ទាល់រវាងអ្នកការសែតទាំងពីរ។ (រូបថតផ្តិត​ពី​វីដេអូ)

-------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៦ ឧសភា ២០១៤
-------------------------------

អានពិស្ដារ
ប្រេស៊ីល៖ មួយ​ដៃ​ចំ​កណ្ដាល​មុខ​អ្នក​នយោបាយ ខណៈ​កំពុង​ផ្សាយ​ផ្ទាល់

ប្រេស៊ីល៖ មួយ​ដៃ​ចំ​កណ្ដាល​មុខ​អ្នក​នយោបាយ ខណៈ​កំពុង​ផ្សាយ​ផ្ទាល់

បទល្មើសពិសេស - អគ្គលេខាធិការនៃកងកម្លាំងសណ្ដាប់ធ្នាប់ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល លោក អាឡិច កូស្តា (Alex Costa) មិនសូវជាមានប្រជាប្រិយភាពប៉ុន្មានទេ នៅពេលដែលលោក បានបើកឲ្យមានគម្រោងមួយ សម្រាប់​សាង​សង់លំនៅដ្ឋាន។ ដើម្បីសម្រេចបាននូវគម្រោងនេះ លោក កូស្តា បានបណ្ដេញចេញដោយបង្ខំ នូវម្ចាស់ដីមួយកន្លែង ដែលកំពុងប្រកបអាជីវកម្ម ពីដីនោះ ជាចំណតយានយន្ដតាំងពី២០ឆ្នាំមកហើយ។

ខណៈពេលដែល លោក អាឡិច កូស្តា កំពុងផ្ដល់កិច្ចសម្ភាសទៅឲ្យស្ថានីយ៍ទូរទស្សន៍ ធ្វើការផ្សាយបន្តផ្ទាល់ ពីការចាប់​ផ្ដើមធ្វើគម្រោងនោះ មន្ត្រីអគ្គលេខាធិការរូបនេះ ត្រូវបានពលរដ្ឋម្ចាស់ដី ដែលបានក្ដៅក្រហាយនឹងរូបគាត់ទ្រាំលែងបាន សំពងមួយដៃយ៉ាងដំណំ ចំកណ្ដាលមុខ។

បុរសម្ចាស់ដីឈាមក្ដៅរូបនោះ ត្រូវបាននគរបាលដែលមានវត្តមាននៅនឹងកន្លែង ចាប់ដាក់ខ្នោះជាបន្ទាន់ បន្ទាប់​ក្រោយ​ពីសកម្មភាពបំពារបំពានរបស់គាត់៕

សូមទស្សនាវីដេអូ [...]

ពិធីករក្រិចម្នាក់ រងការ​បាចទឹកដោះគោខាប់ ខណៈពេល កំពុងផ្សាយផ្ទាល់

ពិធីករក្រិចម្នាក់ រងការ​បាចទឹកដោះគោខាប់ ខណៈពេល កំពុងផ្សាយផ្ទាល់

លោក ប៉ាណាហ្សីយ៉ូទីស ប៉ូសឆាស Panagiotis Bourchas ជាពិធីករជនជាតិក្រិច ក្នុងកម្មវិធី «ជួបនិយាយ» បានរងនូវការបាចទឹកដោះគោខាប់ និងចោលស៊ុតមាន់ កាលពីថ្ងៃអាទិត្យទី ០៨មេសា កន្លងមកនេះ ខណៈដែល គាត់កំពុងតែធ្វើកម្មវិធីនេះ ជាលក្ខណៈផ្សាយបន្តផ្ទាល់តាមទូរទស្សន៍។ អ្នកដែលបាចទឹកដោះគោខាប់ និងចោលស៊ុតមាន់ ទាំងនោះ បានចោទពិធីកររូបនេះថា​ បានទទួលអ្នកតំណាងមកពីក្រុមស្ដាំនិយមជ្រុលម្នាក់ មកដាក់ក្នុងកម្មវិធីរបស់គាត់។

ជាសំណាងល្អ គ្មានអ្នកណាម្នាក់រងរបួសនោះទេ តែកម្មវិធីផ្សាយបន្តផ្ទាល់នេះ បានក្លាយជាវេទិកា នៃការបាច ទឹកដោះគោខាប់ និងចោលស៊ុតមាន់ ជាពិសេសទៅលើពិធីករ លោក ប៉ាណាហ្សីយ៉ូទីស ប៉ូសឆាស។ គួររំលឹកថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...