Posts tagged as "Windows Phone"

ឆ្នាំង​សាក​ថ្ម​ថោក បាន​ផ្ដាច់​ជីវិត​ម្ចាស់​ទូរស័ព្ទ ពេល​កំពុង​ទូរស័ព្ទ

ឆ្នាំង​សាក​ថ្ម​ថោក បាន​ផ្ដាច់​ជីវិត​ម្ចាស់​ទូរស័ព្ទ ពេល​កំពុង​ទូរស័ព្ទ

រឿងដែលអ្នកធ្លាប់តែឮគេនិយាយ និងផ្សាយតាមបណ្ដាញហ្វេសប៊ុក ឥឡូវនេះ បានកើតមានពិតប្រាកដ។ ស្ត្រី​មួយ​រូប ដែលទើបនឹងក្លាយជាម្ដាយ នៅក្នុងគ្រួសារមួយ ត្រូវបានគេរកឃើញស្លាប់ ដោយឆេះមួយចំហៀងមុខ ក្នុង​លំនៅ​ដ្ឋាន​របស់ខ្លួន ស្ថិតនៅក្រុង ហ្គូសហ្វ័ដ (Gosford) នៃប្រទេសអូស្ត្រាលី។ ការវិភាគភិនភាគដំបូងបានឲ្យដឹងថា នាង​ត្រូវ​បាន«ឆក់»ដោយអគ្គិសនី នៅក្នុងពេលដែលនាងកំពុងទូរស័ព្ទ ទៅកាន់មិត្តស្រីមួយរូប។


នាងសេរីស ថតនៅឆ្នេរសមុទ្រ មុនពេលកើតហេតុការណ៍។ (រូបថតផ្តិតពីវីដេអូ)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

អានពិស្ដារ
ប្រតិកម្ម​យុវជន ចំពោះ​ការ​កំណត់​ថ្លៃ​ទូរស័ព្ទ​របស់​រដ្ឋាភិបាល​(កែទម្រង់)​ថ្មី

ប្រតិកម្ម​យុវជន ចំពោះ​ការ​កំណត់​ថ្លៃ​ទូរស័ព្ទ​របស់​រដ្ឋាភិបាល​(កែទម្រង់)​ថ្មី

ការលូកដៃអន្តរាគមន៍ មកកំណត់តម្លៃហៅចេញនៃប្រព័ន្ធទូរស័ព្ទដៃ របស់រដ្ធាភិបាល ជារឿងមិនត្រឹមត្រូវ ព្រោះ​ការ​កំណត់តម្លៃបែបនេះ នឹងធ្វើឲ្យប្រជាជនពិបាកក្នុងជីវភាពប្រចាំថ្ងៃ ហើយបានខុសទៅនឹងគោលការណ៍ នៃសេដ្ឋកិច្ច​ទីផ្សារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ នេះជាការលើកឡើង របស់ក្រុមយុវជនប្រមាណជា១០០នាក់ ដែលបានមក​ជួបជុំគ្នា នៅក្នុងបរិវេណវត្តភ្នំ កាលពីថ្ងៃសៅរ៍ទី១៤ខែធ្នូនេះ។


ក្រុមយុវជនដែលជួបជុំគ្នា ក្នុងបរិវេណវត្តភ្នំ កាលពីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ SengHong)

ទូរគមនាគមន៍កម្ពុជា - «យុវជនសម័យនេះមិនដូចសម័យពីដើម ដែលមិនដឹងរឿងសង្គមទេ។ យុវជនពេលនេះ មានភាពក្លាហានស្របតាមច្បាប់សង្គម។» នេះជាសង្ឃដីការរបស់ព្រះតេជគុណ លួន សាវាត [...]

មតិ​រិះ​គន់​ចំពោះ​ការ​កំណត់​ថ្លៃ​​របស់​សេវា​ទូរស័ព្ទ​កម្ពុជា

មតិ​រិះ​គន់​ចំពោះ​ការ​កំណត់​ថ្លៃ​​របស់​សេវា​ទូរស័ព្ទ​កម្ពុជា

ក្រោយពី រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ បានរៀបចំសន្និសីទកាសែតមួយ ទាក់ទងទៅនឹងបញ្ញត្តិកម្ម លើសេវាទូរស័ព្ទនោះមក កាលពីរសៀលថ្ងៃច័ន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៣ មានមតិពីរបានលើកឡើងផ្ទុយគ្នា ពីការ​កំណត់​របស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏។


ហាងលក់ទូរស័ព្ទដៃ នៅប្រទេសកម្ពុជា។ (រូបថត wordpress.com)

ទូរគមនាគមន៍កម្ពុជា - ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញ​សេចក្ដី​ប្រកាសមួយ ដោយបានកំណត់ឲ្យក្រុមហ៊ុនបំរើសេវាទូរស័ព្ទចល័តទាំងអស់ នៅក្នុងប្រទេសកម្ពុជា កំណត់​ការហៅ​ចេញក្នុងប្រព័ន្ធ យ៉ាងតិចអប្បបរមា ៤.៥សេន ក្នុងមួយនាទី និងក្រៅប្រព័ន្ធ ៥.៩៥សេន ក្នុងមួយនាទី។ ការ​ចេញ​សេចក្ដីប្រកាសនេះ [...]

មីក្រូសូហ្វ ទិញ​យក​ផលិតផល និង​សេវាកម្ម របស់​ណូគៀ

មីក្រូសូហ្វ ទិញ​យក​ផលិតផល និង​សេវាកម្ម របស់​ណូគៀ

ក្រុមហ៊ុន មីក្រូសូហ្វ (Microsoft) នឹងទិញយករាល់ផលិតផល (devices) និងសេវាកម្ម របស់ក្រុម ណូគៀ (Nokia) ដែល​រួម​មានទាំងសេវាកម្មផែនទី (mapping services) ថែមទៀត ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ ៧.២ពាន់លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បីពង្រីកទីផ្សារខាងទូរស័ព្ទដៃវ៉ៃឆ្លាតរបស់ខ្លួន។


លោក ស្តេហ្វិន អេឡុប នៃក្រុមហ៊ុន ណូគៀ និង លោក ស្តីវ បលមឺ នៃក្រុមហ៊ុនមីក្រូសូហ្វ នៅពេលប្រកាស​ចេញទូរស័ព្ទ​វីនដូវហ្វូន កាលពីថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១១។ (រូបថត AP)

ក្រុមហ៊ុនកម្មវិធីយក្ស (software) នឹងចំណាយ ៥ពាន់លានដុល្លារ សម្រាប់គ្រប់ផលិតផលទូរស័ព្ទដៃរបស់ណូគៀទាំងអស់ និង ២.២ពាន់លានដុល្លារទៀត សម្រាប់ការទិញយកកម្មសិទ្ធិប៉ាតង់ (របស់ណូគៀ)។

[...]
ណូគៀ «លូម៊ែ ១០២០» ចេញ​លក់​នៅ​ចិន តម្លៃ​ជិត​១​ពាន់​ដុល្លា

ណូគៀ «លូម៊ែ ១០២០» ចេញ​លក់​នៅ​ចិន តម្លៃ​ជិត​១​ពាន់​ដុល្លា

ទូរស័ព្ទដៃវ៉ៃឆ្លាតជំនាញខាងថតរូបរបស់ក្រុមហ៊ុន ណូគៀ (Nokia) «លូម៊ែ ១០២០» (Lumia 1020) ដែលមានកាមេរ៉ាទំហំ ៤១ម៉េហ្គាភិចស្យ៊ែល បានចេញលក់ហើយ នៅប្រទេសចិន នៅតម្លៃប្រមាណ ៩៨០ដុល្លាសហរដ្ឋអាមេរិក។


ណូគៀ «លូម៊ែ ១០២០» ទូរស័ព្ទដែលបង្ហាញពីសមត្ថភាពចាប់រូបច្បាស់។ (រូបថត ក្រុមហ៊ុន)

នៅក្នុងក្រុមហ៊ុនចិន ឆាយណាយូនីខម (China Unicom) ទូរស័ព្ទដៃទំនើបស៊េរីថ្មី មានតម្លៃ ៩៨០ដុល្លា ដែលប្រហាក់​ប្រហែលគ្នាទៅនឹងតម្លៃ អាយហ្វូន៥ (iPhone 5) របស់អ័បផល (Apple) ផងដែរ។

ប៉ុន្តែមានជម្រើសមួយទៀត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបង់ត្រឹមតែ ១៦៣ដុល្លាតែប៉ុណ្ណោះ បើពួកគេចុះកិច្ចសន្យា​បង់រំលោះរយះពេល៣ឆ្នាំ ហើយត្រូវបង់ ៦៣ដុល្លាដល់ក្រុមហ៊ុនក្នុងរយះពេល១ខែៗ រហូតដល់ចប់៣ឆ្នាំ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...