Posts tagged as "suede"

អ៊ឺរ៉ូ២០១២៖​ បារាំងចាញ់ស៊ុយអែដ ឡើង១ភាគ៤ តាមទ្វាតូច  ខុសពីអង់គ្លេសដែលឈ្នះអ៊ុយក្រែន

អ៊ឺរ៉ូ២០១២៖​ បារាំងចាញ់ស៊ុយអែដ ឡើង១ភាគ៤ តាមទ្វាតូច ខុសពីអង់គ្លេសដែលឈ្នះអ៊ុយក្រែន

ក្រុមជំរើសជាតិបារាំង នៅតែបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ បើទោះជាបានប្រកួតចាញ់ ក្រុមជំរើសជាតិស៊ុយអែដ ដែល ត្រូវគេផាត់ចេញពី អ៊ឺរ៉ូ២០១២ទៅហើយនោះក៏ដោយ។ ជាបរាជ័យលើកដំបូងមួយ របស់បារាំង តាំងពី២៣ប្រកួតកន្លងមក។ បារាំងបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ដោយសារតែអង់គ្លេសបានប្រកួតឈ្នះ អ៊ុយក្រែន នៅក្នុងការជួបប្រកួត ក្នុងម៉ោង ជាមួយគ្នា ដែលជាការប្រកួតចុងក្រោយ ហើយបានបិតបញ្ចប់ នូវរាល់ជុំជំរុះនៃក្រុមទាំងអស់។


ការស៊ុតបញ្ចូលទីដ៏ល្អឥតខ្ចោះរបស់កីឡាករស៊ុយអែដ ទៅក្នុងទីបារាំង។ Crédit photo: uefa.com

បារាំងនឹងត្រូវទៅជួបនឹងអេស្ប៉ាញ នៅថ្ងៃសៅរិ៍ទី២៣មិថុនានេះ រីឯអង់គ្លេស នឹងទៅជួបអ៊ីតាលី​ នៅថ្ងៃអាទិត្យបន្ទាប់ នៅ [...]

អ៊ឺរ៉ូ២០១២៖ បារាំងផ្ដួលអ៊ុយក្រែន ដើម្បីឡើងខ្ពស់ រីឯស៊ុយអែដអស់សង្ឃឹម ក្រោយជួបអង់គ្លេស

អ៊ឺរ៉ូ២០១២៖ បារាំងផ្ដួលអ៊ុយក្រែន ដើម្បីឡើងខ្ពស់ រីឯស៊ុយអែដអស់សង្ឃឹម ក្រោយជួបអង់គ្លេស

ក្រោយពីការប្រកួតត្រូវបានផ្អាក ចំនួន៥៦នាទី ដោយមូលហេតុ ពីភ្លៀងធ្លាក់​រន្ទះផ្គរយ៉ាងខ្លាំង នៅទីក្រុង ដូណេតស្ក (Donetsk ប្រទេសអ៊ុយក្រែន) ក្រុមជំរើសជាតិបារាំងបានត្រឡប់មកវិញ ដើម្បីសំដែងមហិទ្ធិរិទ្ធ របស់ខ្លួន ក្នុងការ បំបាក់ ក្រុមជំរើសជាតិរបស់ប្រទេសអ៊ុយក្រែន ដែលជាប្រទេសសហការរៀបចំ អ៊ឺរ៉ូ២០១២​ ក្នុងពិន្ទុ ២ទល់នឹង០។ រីឯអង់គ្លេស ក៏បានបង្អាក់ស៊ុយអែដ មិនត្រឹមតែមិនអោយឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ប៉ុណ្ណោះទេ តែបានផាត់ ស៊ុយអែដ អោយចេញពីអ៊ឺរ៉ូ ២០១២ នេះរួចទៅហើយ បើទោះជានៅសល់មួយប្រកួត ទៀតក៏ដោយ។

អ៊ឺរ៉ូ២០១២៖ បារាំង ស្មើជាមួយអង់គ្លេស រីឯអ៊ុយក្រែន ឈ្នះស៊ុយអែដ ២-១

អ៊ឺរ៉ូ២០១២៖ បារាំង ស្មើជាមួយអង់គ្លេស រីឯអ៊ុយក្រែន ឈ្នះស៊ុយអែដ ២-១

នាំមុខមុន ដោយក្រុមបាល់ទាត់របស់អង់គ្លេស ក្រុមជំរើសជាតិបារាំង​ បានទាត់សងវិញ ដើម្បីយកពិន្ទុ អោយត្រឡប់មក ក្រុមខ្លួនវិញ។ តាំងពីឆ្នាំ២០០៦មក ក្រុមបាល់ទាត់បារាំង មិនដែលបានទាត់ឈ្នះក្រុមណាមួយ នៅក្នុងការជួបប្រកួតធំៗ ជាលក្ខណៈអន្តរជាតិឡើយ។ ហើយនៅថ្ងៃច័ន្ទទី១១ខែមិថុនានេះ ក្នុងពេលជួបប្រកួតជាមួយ អង់គ្លេស​​ ដែលជាក្រុមមួយ អាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលានោះ ក្រុមបាល់ទាត់របស់បារាំង អាចមានសង្ឃឹមថា អាចឡើងទៅ ១ភាគ៤ នៃវគ្គ ផ្ដាច់ព្រ័ត្រ ដោយសារបានគ្របនិងដាក់សម្ពាធ ជាច្រើននាទី ទៅលើក្រុមអង់គ្លេស។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង បារាំងនិងអង់គ្លេស / Crédit Photo: uefa.com

ពេលចាប់ផ្ដើម ការប្រកួតដំបូង បារាំងមិនមានសកម្មភាពអ្វី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...