Posts tagged as "Visa touriste"

កិច្ច​ព្រម​ព្រៀង​លើ​ទិដ្ឋាការ​រួម នឹង​ត្រូវ​អនុវត្តន៍​រវាង​​កម្ពុជា​និង​​​ថៃ​

កិច្ច​ព្រម​ព្រៀង​លើ​ទិដ្ឋាការ​រួម នឹង​ត្រូវ​អនុវត្តន៍​រវាង​​កម្ពុជា​និង​​​ថៃ​

ប្រទេសថៃ និងកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់អោយអនុវត្តន៍ នូវកិច្ចព្រមព្រៀងមួយ ស្ដីអំពីការប្រើប្រាស់ទិដ្ឋាការ រួមតែមួយ ដែលនឹងអនុញ្ញាតិអោយអ្នកទេសចរណ៍ ធ្វើដំណើរមកកាន់ប្រទេសទាំងពីរបាន ចាប់ពីថ្ងៃទី២១វិច្ឆិកាឆ្នាំ២០១២ ខាងមុខនេះ។ នេះជាការលើកឡើងអោយដឹង របស់នាយកដ្ឋានអន្តោប្រវេស្សន៍ថៃ និងត្រូវបានដកស្រង់សំដីដោយ កាសែតបាងកកប៉ុស្ដ៍។


ទិដ្ឋាការកម្ពុជា ដែលចេញដោយតំណាងស្ថានទូត នៅអារញ្ញយ៉ាប្រថេត ប្រទេសថៃ។

ចាប់ពីថ្ងៃទី២១វិច្ឆិកានេះតទៅ អ្នកទេសចរណ៍ដែលចូលមកប្រទេសថៃ ជាមួយនឹងទិដ្ឋាការទេសចរណ៍ នឹងអាចធ្វើដំណើរ ទៅកាន់ប្រទេសកម្ពុជាបាន នៅក្នុងរយះពេលសុពលភាពនៃទិដ្ឋាការនោះ ដោយមិនចាំបាច់សុំទិដ្ឋាការកម្ពុជា​បន្ថែមទៀត​នោះទេ។ ដំណើរការអនុវត្តន៍នេះ [...]

ក្រុមប្រទេសជាប់ទន្លេមេគង្គ គ្រោងបង្កើត ទិដ្ឋាការទេសចរណ៍រួមមួយ

ក្រុមប្រទេសជាប់ទន្លេមេគង្គ គ្រោងបង្កើត ទិដ្ឋាការទេសចរណ៍រួមមួយ

ប្រទេសទាំង៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានគ្រោងបង្កើតទិដ្ឋាការរួមមួយសំរាប់តំបន់ ក្នុងគោលបំណងទាក់ទាញ ចំនួនភ្ញៀវ ទេសចរអន្តរជាតិអោយបានកាន់តែច្រើន។


ផែនទីទន្លេមេគង្គ និងប្រទេសដែលនៅជុំវិញ។ រូបភាព AP។

នៅក្នុងសន្និសិតមួយដែលបានធ្វើឡើងនៅទីក្រុង ហូជីមីង កាលពីចុងសប្តាហ៍នេះ ក្រុមមន្ត្រីនៃក្រសួងទេសចរណ៍ របស់ វៀតណាម កម្ពុជា ឡាវ និងភូមា បានលើកពីការបង្កើតទិដ្ឋាការតែមួយរួមគ្នា សំរាប់ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរ កំសាន្ដតាមបណ្ដោយទន្លេមេគង្គ។ ការបង្កើតនេះ មិនមានបំណងអ្វីផ្សេង ក្រៅតែពីចង់សម្រួល និងកាត់បន្ថយ ចំនួននៃ ទិដ្ឋាការក្នុងពេលបច្ចុប្បន្ន ដែលចាំបាច់ត្រូវមាន ដើម្បីឆ្លងកាត់ពីប្រទេសមួយ ទៅប្រទេសមួយទៀត។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...