RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

ព្យាករណ៍ឧត្តុនិយម

យោបល់និងមតិថ្មីៗ

រូបភាពប្រចាំថ្ងៃ


by Monoroom
May 04, 2013

by Monoroom
May 04, 2013

អ្នកទស្សនា

18 user(s) are online (12 user(s) are browsing Article Newsreader)

Members: 0
Guests: 18

more...
ចែករំលែក
អត្ថបទនេះ

ហ្វ្រង់ស៊័រ ហូឡង់ François Hollande ក្លាយជាប្រធានាធិបតីទី៧ របស់បារាំង

Published on Tue 15 May, 2012 at 14:17 by 14:17. | 273 views | Trackback

នៅព្រឹកថ្ងៃអង្គារទី១៥ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង ១០ម៉០០ លោកហ្វ្រង់ស៊័រ ហូឡង់បានដើរនៅលើកំរាលព្រំក្រហម ហើយបានចាប់ដៃ លោកប្រធានាធិបតីផុតតំណែង លោកនីកូឡា សាកូហ្សី ដែលបានចាំគាត់ នៅនឹងវិមានប្រធានាធិបតី អេលីហ្សេ ជាមួយនឹងបទភ្លេង ប្រគុំដោយកងកំលាំងប្រដាប់អាវុធបារាំង​ ដើម្បីចូលមកស្បថកាន់តំណែង ជាប្រធានាធិបតី ទី៧ នៃសារធារណរដ្ឋបារាំងទី៥នេះ។ ក្នុងឱកាសនោះ គេមិនបានលឺសំលេងហួចចំអក  ដែលចេញពីក្រុមអ្នកគាំទ្រលោក ប្រធានាធិបតីផុតតំណែងនោះទេ បើទោះជាមុនហ្នឹង គេបានលឺសំលេងហួច ចំអកអោយ គ្រប់ការមកដល់ នៃក្រុមសមាជិក គណបក្សសង្គមនិយមក៏ដោយ។

បន្ទាប់ពីជួបសន្ទនាគ្នាប្រហែលជា៤០នាទីក្រោយមក គេឃើញលោកនីកូឡា សាកូហ្សី និងភរិយារបស់គាត់ លោកស្រី កាឡា ប្រ៊ុយណី បានចាកចេញពីវិមានប្រធានាធិបតី។ រីឯលោកហ្វ្រង់ស៊័រ ហូឡង់ បានដើរចូលទៅក្នុងវិមានវិញ ហើយឈប់ នៅពីមុខលោក ហ្សង់ ល្វី ដឺប្រ៊ែ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញបារាំង ដែលនឹងប្រកាសលទ្ធផល នៃការបោះឆ្នោតដែល ប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែឧសភាកន្លងមក។ លោក ហ្សង់ ល្វី ដឺប្រ៊ែ​ បន្លឺទៅកាន់លោកហ្វ្រង់ស៊័រ ហូឡង់ ឡើងថា៖ «លោកជានិមិត្តរូប និងជាតំណាងរបស់សារធារណរដ្ឋបារាំង»។ លោកហ្វ្រង់ស៊័រ ហូឡង់ ស្ដាប់ការប្រកាសរបស់លោក ហ្សង់ ល្វី ដឺប្រ៊ែ ដោយមិនប្រព្រិចភ្នែកសោះឡើយ នៅក្រោមក្រសែភ្នែកកោតសសើររបស់ អ្នកចូលរួមទាំងអស់។ ពីនាទី នេះតទៅ គាត់បានក្លាយជា ប្រធានាធិបតីទី៧ នៃសារធារណរដ្ឋបារាំងទី៥ ហើយជាប្រធានាធិបតីទី២៤ រាប់ពី សារធារណរដ្ឋបារាំងទីមួយ ពោលគឺតាំងពីប្រធានាធិបតីទី១ លោកណាប៉ូឡេអុង ប៊ូណាប៉ាត់ មក។

លោកហ្វ្រង់ស៊័រ ហូឡង់ បានចាប់ផ្ដើមធ្វើសុន្ទរកថាលើកទីមួយរបស់គាត់ ទៅកាន់ប្រជាជាតិបារាំង ដែលមានន័យ ជាអាថទ៌ថា៖ «ថ្ងៃនេះ ខ្ញុំបានចូលមកកាន់តំណែង​ ហើយខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីនិយាយទៅកាន់ ប្រជាជាតិបារាំង ទាំងមូល ពីសារនៃភាពទុកចិត្តមួយ។ យើងជាប្រទេសដ៏ធំមួយដែលបានឆ្លងកាត់វិញ្ញាសារជាច្រើន (...) ហើយភាពប្លែកគ្នា ដ៏សម្បូរបែបនេះ នឹងមិនត្រូវបានក្លាយជាភាពគ្មានសណ្ដាប់ធ្នាប់នោះទេ។» លោកហ្វ្រង់ស៊័រ ហូឡង់ ក៏បាននិយាយដល់ ផងដែរ ពីបញ្ហាជាច្រើនដែលតំបន់សហគមន៍អឺរ៉ុប បានកំពុងជួបប្រទះ។ «ប្រជាជាតិជាច្រើន ជាពិសេស ប្រជាជាតិនៅអឺរ៉ុប កំពុងតែសំលឹងមើលយើង» គឺជាសារមួយផ្ញើរដោយមិនចំមុខ ទៅលោកស្រី អង់ជឺឡា មែរគែល ទេសាភិបាលអាឡឺម៉ង់ ដែលលោក ហ្វ្រង់ស៊័រ ហូឡង់ ត្រៀមនឹងទៅជួម នាប៉ុន្មានម៉ោងខាងមុខនេះ។

លោកហ្វ្រង់ស៊័រ ហូឡង់ក៏បានរំលឹកផងដែរ ពីរាល់វីរភាពរបស់ប្រធានាធិបតីមុនៗ ដូចជា លោកអតីតប្រធានាធិបតី ហ្សីស្កា ដែលនិយាយពី «ទំនើបកម្ម និងសង្គម» លោកឆៀរ៉ាក់ និយាយពី «ការការពារ ពីតំលៃរបស់សារធារណរដ្ឋ» នោះជាដើម។ ចំណែកឯលោកនីកូឡា សាកូហ្សី លោកហ្វ្រង់ស៊័រ ហូឡង់ ​បានជូនពរ សូមអោយជួបតែសំណាងល្អ ក្នុងជីវិតថ្មីរបស់គាត់។

វិមានប្រធានាធិបតីបារាំង អេលឺហ្សេ បានទទួលនៅថ្ងៃនេះជាផ្លូវការ គូរកំណាន់ប្រធានាធិបតីថ្មី ហើយត្រៀមរៀបចំ ពិធីការជាច្រើន សំរាប់អបអរសារទពួកគាត់ តែផ្ទុយទៅវិញ គេមើលឃើញលោកហ្វ្រង់ស៊័រ ហូឡង់ ដូចជាមិនសូវជា គោរពតាម ប៉ុន្មាននោះទេ៕

ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៥ ខែឧសភា ២០១២
Crédit photo : petites-phrases.com

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត

តាមពាក្យគន្លឹះ៖ Nicolas Sarkozy

ជម្លោះក្នុងបក្សនយោបាយ​បារាំង ត្រូវ​បាន​ចំអក​តាម​ចម្រៀង​កូន​មាន់​«ពីយូ» (វីដេអូ)

បារាំង៖ សង្គ្រាមប្រធានបក្សនយោបាយស្ដាំនិយម កូប៉េ និងហ្វីយ៉ុង

ហ្វ្រង់ស៊័រ ហូឡង់ François Hollande ក្លាយជាប្រធានាធិបតីទី៧ របស់បារាំង

បារាំង-អាល់ហ្សេរី៖ ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង ដើម្បី​ទំនាក់​ទំនង​ធម្មតា​ឡើង​វិញ

បារាំង-អាពាហ៍​ពិពាហ៍នៃ​អ្នក​មាន​ភេទ​ដូចគ្នា៖ ការ​តស៊ូ​នៅ​បន្ត សម្រាប់​អ្នក​ប្រឆាំង

បារាំង-សង្គ្រាម​ប្រធាន​បក្ស​នយោបាយ​ស្ដាំ​និយម៖ បរាជ័យ​នៃ​ការ​សម្រុះ​សម្រួល

ហ្រ្វង់ស័រ ហូឡង់ ឈ្នះក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំង ឆ្នាំ២០១២

» ច្រើនទៀត

តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក