RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

ព្យាករណ៍ឧត្តុនិយម

យោបល់និងមតិថ្មីៗ

រូបភាពប្រចាំថ្ងៃ


by Monoroom
May 04, 2013

by Monoroom
May 04, 2013

អ្នកទស្សនា

30 user(s) are online (15 user(s) are browsing Article Newsreader)

Members: 1
Guests: 29

Monoroom, more...
ចែករំលែក
អត្ថបទនេះ

ថូម គ្រូស និង កាទី ហូលម៉េស ប្រកាសថា​បានលែងលះគ្នា

Published on Sun 01 Jul, 2012 at 03:57 by 03:57. | 368 views | Trackback

បន្ទាប់ពីរួមរស់ជាមួយគ្នា  នៅក្រោយអាពាហ៍ប្រមាណជា៥ឆ្នាំកន្លងមក គូស្វាមីភរិយាពីរនាក់ប្ដីប្រពន្ធ បានប្រកាស ថា​បានលែងលះគ្នា។


តារាភាពយន្ដ របស់ហូលីវូដ កាទី ហូលម៉េស និង ថូម គ្រូស។

នេះគឺជាគូទីពីរ របស់ពិភពហូលីវូដហើយ ក្នុងរយះពេលតែមួយខែប៉ុណ្ណោះ ដែលការបែកបាក់ បានកើតឡើងទៀតបន្ទាប់ពី ចន្នី ដេប និង វ៉ានេស្សា ប៉ារ៉ាឌី។ ថូម គ្រូស ( Tom Cruise) និង កាទី ហូលម៉េស (Katie Holmes) ដែលបានចូលរោង អាពាហ៍ពិពាហ៍ កាលពីខែវិច្ឆិការ ឆ្នាំ២០០៦ កន្លងទៅ បានសំរេចចិត្តនៅប៉ុន្មានថ្ងៃមុននេះ បញ្ចប់នូវចំណងមេត្រីភាពនេះ។ នៅក្នុងសេចក្ដីប្រកាសមួយ ធ្វើឡើងដោយមេធាវីរបស់ កាទី ហូលម៉េស បានចង្អុលបង្ហាញថា វាជា«កិច្ចការផ្ទាល់ខ្លួន និង របស់ក្រុមគ្រួសារនាង។» សេចក្ដីប្រកាស បានបន្តថា «ក្ដីកង្វល់ធំរបស់ កាទី (ឬខេត) គឺការគិតទៅដល់កូនស្រីរបស់នាង។» កូនស្រីរបស់អ្នកទាំងពីរ ដែលមានឈ្មោះថា ស៊ួរី (Suri) មានអាយុទើបតែ៦ឆ្នាំប៉ុណ្ណោះ។ ចំណែកឯ ថូម គ្រូស ឯណោះវិញ ក៏បានថ្លែងអោយដឹង តាមរយះអ្នកនាំពាក្យម្នាក់របសខ្លួន ពី«ទុក្ខសោកដ៏ខ្លាំង» បានចូលមកញ៉ាំញ៉ី ជីវិតរបស់តារាភាពយន្ដ ដ៏ល្បីនេះ។ នេះជាការលែងលះលើកទីបីរបស់ ថូម គ្រូស បន្ទាប់ពីបានរួមរស់ជាមួយ តារាស្រីរបស់ហូលីវូដ ដ៏ល្បីដូចគ្នា នៅលើកទីមួយ គឺនាង មីមី រ៉ូហ្សេរ (Mimi Rogers) និងទីពីរ នាង នីកូល ឃីតម៉ាន់ (Nicole Kidman) នោះមក។

មូលហេតុ​ដែលនាំអោយ កាទី ហូលម៉េស សំរេច​ចិត្តលះលែងពី  ថូម គ្រូស មិនត្រូវបានគេបង្ហើបអោយដឹងទេ។ តែនាង បានជំនះយ៉ាងខ្លាំង ក្នុងការទាមទារយកមកបីបាច់ចិញ្ចឹម កូនស្រីរបស់នាង ដោយសូមអោយមានការបង់ថ្លៃបីបាច់ថែរក្សា ត្រឹមត្រូវមួយ ជាប្រចាំពី ថូម គ្រូស។ គូស្វាមីភរិយានេះ ត្រូវបានគេដឹងថាមាន ទឹកប្រាក់ ដែលគ្រប់គ្រងរួមគ្នា ប្រមាណជា ២៧៥ លាន ដុល្លា។ តែអ្វីដែលគេទាំងពីរ កំពុងតែប្រជែងគ្នា នៅក្នុងនិតិវិធីលះលែង ត្រូវបានទស្សនាវដ្ដីអាមេរិកាំងមួយ រាយការណ៍ ថា មានលក្ខណៈតឹងតែងខ្លាំង។

ប្រវត្តិស្នេហ៍ ដែលមានអាយុ ជិត៧ឆ្នាំ

ប្រវត្តិស្នេហ៍របស់អ្នកទាំងពីរ បានចាប់ផ្ដើមឡើង នៅឆ្នាំ២០០៥។ អ្នកទាំងពីរបាន បង្ហាញឈុតឆាតស្នេហា ដ៏ត្រេតត្រអាល មួយ ដោយបានអោបថើបគ្នា ជាលើកដំបូង នៅចំពោះមុខមហាជន ក្នុងមហោស្រពខ្សែរភាពយន្ដមួយ នៅប្រទេសអ៊ីតាលី។ នៅក្នុងកម្មវិធីទូរទស្សន៍ ថូម គ្រូស ក៏បានបន្ថែមឈុតឆាតទាំងនេះ ដែលបានបណ្ដាលអោយ មានការចាប់អារម្មណ៍ និង មានការរិះគន់ជាទូទៅមួយ ទៅលើតារាភាពយន្ដទាំងពីរ។ តែពួកគេបានចេញមក បញ្ជាក់ជាផ្លូវការភ្លាមៗ ពីទំនាក់ទំនង របស់ពួកគេ ។ ហើយក្រោយបន្ដិចមក កាទី ហូលម៉េស​ បានធ្លាក់ខ្លួនមានផ្ទៃពោះ។

នៅឆ្នាំ២០០៦ អ្នកទាំងពីរបានប្រកាស ចូលរោងអាពាហ៍ពិពាហ៍  ពេលក្រោយការចាប់កំណើតរបស់ កូនស្រី ស៊ួរី បានតែ ប៉ុន្មានអាទិត្យប៉ុណ្ណោះ។ អាពាហ៍ពិពាហ៍អ្នកទាំងពីរ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម នៅវិមានមួយក្នុងប្រទេសអ៊ីតាលី ក្រោយអធិបតីភាព របស់សមាជិកម្នាក់មកពី វិហារ  Scientologie និងដែលមានការចូលរួមពី តារាដ៏កំពូលផ្សេងទៀត ទាំងភាពយន្ដ ទាំងចំរៀងរបស់អាមេរិក។

ទោះបីជាអ្នកទាំងពីរ មានការពិបាក ក្នុងការបិតបាំងរូបភាពរបស់ខ្លួន​ ពីក្រុមអ្នកសារពត៌មាន ក៏ដោយ ក៏គេមិនដែលបាន ដឹង ទាល់តែសោះ ពីសញ្ញាណាមួយ បានបង្ហាញពីការបែកបាក់ របស់អ្នកទាំងពីរដែរ។ ទើបតែប៉ុន្មានសប្ដាហ៍ មុនពេល នេះទេ​ ដែលគេលែងបានឃើញអ្នកទាំងពីរ  បង្ហាញខ្លួនរួមគ្នាជាសាធារណះទៀត។  សូម្បីតែការចាក់បញ្ចាំង ជាលើកដំបូង នៃខ្សែរភាពយន្ដរប​ស់ ថូម គ្រូស មួយ មានចំណងជើងថា «Rock Forever» ក៏នាង កាទី ហូលម៉េស ជាប្រពន្ធ មិនទាំងបាន ទៅចូលរួមអបអរសារទរផង៕

---------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត


តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក