RSS
 

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

យោបល់និងមតិថ្មីៗ

ព្យាករណ៍ឧត្តុនិយម

រូបភាពប្រចាំថ្ងៃ


by Monoroom
Jun 13, 2013

by Monoroom
Jun 11, 2013

អ្នកទស្សនា

46 user(s) are online (38 user(s) are browsing News)

Members: 0
Guests: 46

more...
ចែករំលែក
អត្ថបទនេះ

ស្ថានទូតបារាំងខឹងកាសែតខ្មែរ ផ្សាយរូបថត ជនរងគ្រោះ ខ្វះវិជ្ជាជីវះ

| Updated on Thu 26 Jul, 2012 at 02:10 | 5008 views | Trackback

ការផ្សាយដំណឹង និងរូបថត ដោយខ្វះវិជ្ជាជីវះរបស់ កាសែតខ្មែរក្នុងស្រុកមួយចំនួន បានដុតបញ្ឆេះកំហឹង របស់ស្ថានទូត បារាំង ប្រចាំនៅប្រទេសកម្ពុជា មិនអោយនៅស្ងៀមតទៅទៀត។


រូបភាពដ៏ហឹង្សា ដែលសារពត៌មានខ្មែរ នៅតាមបណ្ដាញអាំងទើណែត ភាកច្រើនបានចុះផ្សាយ។

ជនជាតិបារាំងម្នាក់ត្រូវបានខ្មាន់កាំភ្លើង៣នាក់ បាញ់សម្លាប់ កាលពីយប់ថ្ងៃទី២៣ ចូលថ្ងៃទី២៤កក្កដា ក្នុងខណៈដែលគាត់ កំពុងតែជិះម៉ូតូ។ គេបានអោយដឹងថា ជនជាតិបារាំងនេះ ឈ្មោះ ហ្រ្វង់ ម៉ាទីជើ (Franck Mathieu) អាយុ ៤៣ឆ្នាំ បានត្រូវ បាញ់សម្លាប់ ប្រហែលជាមកពីគាត់ បានប្រកែកមិនព្រមប្រគល់ទូរស័ព្ទ ឬ ក្ដាបញ្ជា អាយប៉ាដ ( iPad) ទៅពពួកជនល្មើស ជាប់សង្ស័យនោះ។

ការបាញ់សម្លាប់បានកើតមានជារឿយៗ នៅប្រទេសកម្ពុជា ហើយវាបានក្លាយជាទម្លាប់ធម្មតារបស់ អ្នកកាសែតក្នុងស្រុក មួយចំនួន ក្នុងកាផ្សាយពត៌មាន ពី«បទល្មើស»ទាំងនេះ ដោយព្រមទាំងមានភ្ជាប់រូបថត របស់ជនរងគ្រោះមកជាមួយផង។ រូបភាពខ្លះ ជារូបភាព យ៉ាងរន្ធត់ខ្លោចផ្សារជាទីបំផុត ដែលគេមិនគួរ នឹងអោយសារធារណជនជាទូទៅ មើលឃើញនោះ ទេ។ ការផ្សាយនេះ វាបានធ្វើហួសពីបន្ទាត់ព្រំដែន នៃវិជ្ជាជីវះរបស់អ្នកសារពត៌មាន និងសិទ្ធនៃការទទួលពត៌មាន របស់ ពលរដ្ឋ តែវាបានប្រែក្លាយជា អាជីវកម្មមួយយ៉ាងអមនុស្សធម៌ និងមិនមានភាពថ្លៃថ្នូ សំរាប់អ្នកសារពត៌មានខ្លួនឯងផង និង ជាពិសេសនៅចំពោះមុខ ជនរងគ្រោះ និងក្រុមគ្រួសារនៃជនរងគ្រោះផង។

នៅលើកនេះ ការចុះផ្សាយព្រឹត្តិការណ៍ឃាតកម្ម (ជាពិសេសនៅលើ បណ្ដាញអាំងទើណែត) ជាមួយនឹងរូបថតរបស់ជន រងគ្រោះ ជាជនជាតិបារាំងម្នាក់នេះ បានត្រូវទទួលត្រឡប់មកវិញ នូវប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ ស្ថានទូតបារាំង ប្រចាំនៅទីក្រុងភ្នំពេញ ប្រៀបបាននឹងការជះទឹកត្រជាក់ ដាក់មុខ របស់អ្នកសារពត៌មានទាំងនោះ យ៉ាងដូច្នេះ។ សេចក្ដី ប្រកាសមួយ របស់ស្ថានទូន មានលក្ខណៈជាការជំទាស់ បានចេញផ្សាយចេញជាបីភាសា ទៅអោយ គ្រប់បណ្ដាអ្នក សារពត៌មានទាំងឡាយ នៅក្នុងប្រទេសកម្ពុជា។

សេចក្ដីប្រកាស បានសោកស្ដាយពីរូបថត ដែលបានប៉ះពាល់យ៉ាងខ្លាំងទៅដល់ ការគោរពនៃជីវិតឯកជន និងភាពថ្លៃថ្នូរនៃ មនុស្ស ហើយផ្ទុយនឹង គោលការណ៍គ្រឹះរបស់ របបច្បាប់សារពត៌មាន។ ស្ថានទូតបារាំង បានអំពាវនាវ អោយបញ្ឈប់ទៅ នូវការផ្សាយទាំងឡាយណា ដែលមានភាពរន្ធត់ ជាពិសេសបានប៉ះពាល់ទៅនឹង គ្រួសារនៃជនរងគ្រោះ និងមិនមាន វិជ្ជាជីវះ ជាអ្នកសារពត៌មានពិតប្រាកដ។

ស្ថានទូតបារាំងក៏បានរំលឹក ពីករណីដូចគ្នា កាលពីប៉ុន្មានខែមុន ក្នុងខេត្រកំពង់ស្ពឺ ដែលបណ្ដាសារពត៌មានកម្ពុជា បាន ផ្សាយពីឃាតកម្មមួយ ទៅលើគ្រួសាររបស់ជនជាតិបារាំងម្នាក់ឈ្មោះ ឡូរ៉ង់ វាលីយ៉េ (Laurent Vallier) ដោយបានចុះ ផ្សាយពីរូបថត ប្រហាក់ប្រហែល របស់ជនជាតិបារាំងរូបនេះ និងកូនរបស់គាត់ទាំងបួននាក់ ដែលបានស្លាប់ដូចគ្នា។

នៅទំព័រមុខ របស់កាសែត និងទស្សនាវដ្ដី ភាគច្រើន ក្នុងប្រទេសកម្ពុជា តែងតែយកទំលាប់មួយ ដើម្បីបំពេញចិត្តអ្នកអាន របស់ខ្លួន ដោយច្រើនយករូបនារីស្អាត ស៊ិចស៊ី ឬរូបថតឧក្រិដ្ឋកម្ម គ្រោះថ្នាក់ ប្រកបដោយឈាម និងអំពើហឹង្សា យកមក ចុះផ្សាយ។ លោករដ្ឋមន្ដ្រីក្រសួងពត៌មាន ខៀវកញ្ញារិទ្ធ ធ្លាប់បានហាមឃាត់ កាលពីខែកុម្ភះមុន ពីការផ្សាយរូបភាពអស់ ទាំងនេះ នៅក្នុងសារពត៌មាន។ លោកបញ្ជាក់ នៅក្នុងសេចក្ដីហាមឃាត់នោះថា «រូបភាពប្រកបដោយឈាម នៃជនរង គ្រោះថ្នាក់ចរាចរណ៍ និងដោយឧក្រិដ្ឋកម្មផ្សេងៗ មិនមានភាពសមស្រប គួរនឹងផ្សព្វផ្សាយនោះទេ។ សារពត៌មានទាំង អស់ត្រូវសុំ អោយជៀសវាង នូវការផ្សព្វផ្សាយ នៃរូបភាពបែបទាំងនេះ ហើយបើមិនអាចជៀសបាន ក៏សូមកែដាក់អោយ មុខរបស់ជនរងគ្រោះ កុំអោយឃើញច្បាស់។» ទន្ទឹមនឹងសេចក្ដីហាមឃាត់នោះ លោករដ្ឋមន្ត្រី មិនបានលើក ពីការផាក ពិន័យ ឬទណ្ឌកម្មអ្វីនោះទេ។

ក្រសួងទេសចរណ៍របស់ប្រទេសកម្ពុជា បានលើកជារឿយៗដូចគ្នា សុំអោយបញ្ឈប់ នូវរូបថតគួរអោយរន្ធត់ អស់ទាំងនេះ ដែលវាអាចធ្វើអោយ រូបភាពរបស់ប្រទេសកម្ពុជា ដែលប្រកាន់ខ្លួនថា កំពុងរស់នៅក្នុងសន្តិភាពនេះ ប្រែក្លាយជាប្រទេស ប្រកបដោយហឹង្សា ហើយនឹងគ្មានអ្នកទេសចរណ៍ណាម្នាក់ ចង់ចូលមកលេង និងទស្សនាប្រទេសនេះនោះទេ៕

-----------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត


តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក