រ៉ូណាល់ដូ នឹង​ចូល​និវត្តន៏​នៅ​ក្រុម​រៀល​ម៉ាឌ្រីដ

កីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នឹងចំណាយពេលដែលនៅសល់ ក្នុងអាជីពរបស់គាត់ទាំងអស់ នៅ​ជាមួយក្រុមរៀលម៉ាឌ្រីដ (Real Madrid)។ នេះបើតាមសម្តីរបស់ប្រធានក្លិបរៀលម៉ាឌ្រីដ លោកហ្វឡរ៉ិនទីណូ ប៉េរែស (Florentino Perez) បាននិយាយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នឹងចំណាយពេលដែលនៅសល់ ក្នុងអាជីពរបស់គាត់ទាំងអស់ នៅ​ជាមួយក្រុមរៀលម៉ាឌ្រីដ (Real Madrid)។ នេះបើតាមសម្តីរបស់ប្រធានក្លិបរៀលម៉ាឌ្រីដ លោកហ្វឡរ៉ិនទីណូ ប៉េរែស (Florentino Perez) បាននិយាយ។

កីឡាករបាល់ទាត់អន្តរជាតិ ជនជាតិព័រទុយហ្គាល គ្រីស្ទែណូ រ៉ូណាល់ដូ។

ខ្សែបម្រើប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ វ័យ២៨ឆ្នាំ កំពុងតែមានពាក្យចចាមអារ៉ាមថា នឹងអាចវិលត្រឡប់​ទៅ​កាន់ក្លិប​បីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) វិញ ឬអាចនឹងផ្ទេរទៅក្រុមអ្នកមានថ្មី ម៉ូណាកូ (Monaco) របស់បារាំង។

ប៉ុន្តែលោកប៉េរែស បាននិយាយយ៉ាងច្បាស់ថា៖ «ពេលនេះ អ្នកអាចប្រាកដហើយថា រ៉ូណាល់ដូ នឹងចូលនិវត្តន៏ នៅ​ក្រុម​រៀលម៉ាឌ្រីដនេះ។»

ម្ចាស់ក្លិបរូបនេះ បានបន្ថែមថា រៀលម៉ាឌ្រីដ មិនដេញថ្លៃសម្រាប់កីឡាករក្រុមស្ពឺស៏ (Spurs) ហ្គារែត ប៊េល (Gareth Bale) នោះទេ ហើយគាត់ក៏ពុំបានទទួលសំណើរដេញថ្លៃណាមួយ ពីក្រុមអាសិណល (Arsenal) សម្រាប់កីឡាករហ្គុនស្សាឡូ ហៃហ្គូន (Gonzalo Higuain) នោះដែរ។

ខ្សែប្រយុទ្ធអាស្ស៊ង់ទីន ហៃហ្គូន បានទាក់ទងនឹងផ្ទេរទៅកាន់ក្រុមកាំភ្លើងធំអាសិណល យ៉ាងខ្លាំង ចាប់តាំង​ពីគាត់​និយាយ​ថា គាត់ចង់ចាកចេញពីកីឡាដ្ឋានបឺណាប៊ូ (Bernabeu) កាលពីចុងរដូវកាលមុន។ ប៉ុន្តែលោកប៉េរែស បាននិយាយថា អាសិណលពុំទាន់បង្ហាញពីតម្លៃណាមួយនៅឡើយទេ។

លោកនិយាយថា៖ «យើងមិនចង់ឲ្យហៃហ្គូន ចាកចេញនោះទេ។ ជាងនោះទៅទៀតនោះ ក្រុមអាសិណល ក៏ពុំបាន​បង្ហាញ​តម្លៃដេញថ្លៃណាមួយ មកក្លិបយើងនៅឡើយដែរ។»

ខណៈដែលអនាគតរបស់ហៃហ្គូន មិនមានភាពច្បាស់លាស់នោះ លោកប៉េរែស មានជំនឿយ៉ាងមុតមាំថា រ៉ូណាល់ដូ ដែល​រកគ្រាប់បាល់បញ្ចូលទីបាន ២០១គ្រាប់ ក្នុងការបង្ហាញខ្លួន ១៩៩ប្រកួត នឹងបន្តនៅជាមួយក្លិប ហើយនឹងបន្ត​កិច្ចសន្យា​ថ្មី​ជាបន្តទៀត។

លោកបានបន្តថា៖ «រ៉ូណាល់ដូ ចង់បញ្ចប់អាជីពរបស់គាត់ (ចូលនិវត្តន៏) នៅក្រុមរៀលម៉ាឌ្រីដ។ ហើយយើងចង់ឲ្យគាត់ នៅទីនេះបានយូរអង្វែងដូចជា ស្ស៊ីនើឌីន ស្ស៊ីដាន់ (Zinedine Zidane) និងកីឡាករល្អៗ ជាច្រើនរូបទៀត ដែលពួកគេ​ធ្លាប់ធ្វើកន្លងមក។»

កីឡាករអន្តរជាតិវ៊ែល ប៊េល ត្រូវបានគេដឹងថា ជាគោលដៅដ៏សំខាន់មួយសម្រាប់ក្រុមរៀលម៉ាឌ្រីដ ដែលមានតម្លៃ​ប្រមាណ ៨៥លានផោន បន្ទាប់ពីគាត់រកគ្រាប់បាល់បញ្ចូលទីបាន ២៦គ្រាប់ សម្រាប់ក្រុមស្ពឺស៏ កាលពីរដូវ​កាលមុន។

លោកប៉េរែស បាននិយាយពីកីឡាករវ័យ ២៣ឆ្នាំរូបនេះថា៖ «គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ដែលជាធនធានដ៏សំខាន់​បំផុតរបស់ក្លិបស្ពឺស៏។ យើងពេញចិត្ត ដោយសារតែយើងមានទំនាក់ទំនងល្អជាមួយពួកគេ។ ប៉ុន្តែយើងពុំបានបញ្ចេញ​តម្លៃណាមួយ ក្នុងការដេញថ្លៃនោះទេ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...