អ៊ឺរ៉ូ២០១២៖ ព័រទុយហ្គាល់ និងបញ្ហា «អញឯង» ក្នុងក្រុមជំរើសជាតិ

ជាក្រុមជំរើសជាតិមួយ ដែលចេះលេងបាល់យ៉ាងល្អ ជាមួយនឹងកីឡាករវ័យក្មេងៗជាច្រើន។ កីឡាករទាំងនោះមានដូចជា គ្រីស្ទីយ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) រូល មើរើលេស (Raul Meireles) និងណាណី (Nani) ជាដើម ដែលសុទ្ធសឹង ជាកីឡាករ ដែលអាចបង្កគ្រោះថ្នាក់ ដល់គូប្រជែងបានគ្រប់ពេលវេលា។ ហើយជាក្រុមជំរើសជាតិ ដែលមានខ្សែរការពារ យ៉ាងរឺងមាំ និងខ្សែរបំរើដ៏មានប្រសិទ្ធិភាព ដែលអាចនាំក្ដីសង្ឃឹមវែងឆ្ងាយ ដល់អ្នកគាំទ្ររបស់ខ្លួន​។ តែបញ្ហារបស់ក្រុម ជំរើសជាតិនេះ គឺកីឡាករទាំងអស់នៅក្នុងក្រុម គឺសុទ្ធតែពូកែៗ គ្រាន់តែពួកគេមិនចង់ទាត់បាល់ជាមួយគ្នា និងនៅក្នុង ក្រុមតែមួយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 06, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាំងពីប៉ុន្មានឆ្នាំមកហើយ ដែលក្រុមបាល់ទាត់ជំរើសជាតិ របស់ប្រទេសព័រទុយហ្គាល់ ត្រូវប្រឈមមុខរកដំណោះ - ស្រាយផ្សេង ក្រៅពីភាពអាស្រ័យលើ តារាបាល់ទាត់តែមួយគត់របស់ប្រទេសនេះ គឺលោករ៉ូណាល់ដូ។ ប៉ុន្ដែរាល់ ដំណោះស្រាយ ណាក៏ដោយ ដែលខ្វះភាពជាក់លាក់ វានឹងអាចទាញប្រទេសព័រទុយហ្គាល់ អោយធ្លាក់ចេញពី ការដណ្ដើមយកពានរង្វាន់ អ៊ឺរ៉ូ ២០១២។

ជាក្រុមជំរើសជាតិមួយ ដែលចេះលេងបាល់យ៉ាងល្អ ជាមួយនឹងកីឡាករវ័យក្មេងៗជាច្រើន។ កីឡាករទាំងនោះមានដូចជា គ្រីស្ទីយ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) រូល មើរើលេស (Raul Meireles) និងណាណី (Nani) ជាដើម ដែលសុទ្ធសឹង ជាកីឡាករ ដែលអាចបង្កគ្រោះថ្នាក់ ដល់គូប្រជែងបានគ្រប់ពេលវេលា។ ហើយជាក្រុមជំរើសជាតិ ដែលមានខ្សែរការពារ យ៉ាងរឺងមាំ និងខ្សែរបំរើដ៏មានប្រសិទ្ធិភាព ដែលអាចនាំក្ដីសង្ឃឹមវែងឆ្ងាយ ដល់អ្នកគាំទ្ររបស់ខ្លួន​។ តែបញ្ហារបស់ក្រុម ជំរើសជាតិនេះ គឺកីឡាករទាំងអស់នៅក្នុងក្រុម គឺសុទ្ធតែពូកែៗ គ្រាន់តែពួកគេមិនចង់ទាត់បាល់ជាមួយគ្នា និងនៅក្នុង ក្រុមតែមួយ។ ពួកគេបានជួបជារឿយៗ នូវបញ្ហា «អញឯង» ជាជាងការបង្ហាញ ពីផលប្រយោជន៍របស់ក្រុមជាធំ។ កាលពី សម័យ ស្កូឡារី (Scolari ឬ Luis Felipe) ក្រុមជំរើសជាតិនេះ បានសំរេចទៅដល់ វគ្គប្រកួតផ្ដាច់ព្រាត់នៃពានរង្វាន់ អ៊ឺរ៉ូ ឆ្នាំ២០០៤។ តែក្រោយពីនោះមក គេមិនបានឃើញ ពីការកំណត់អោយបានច្បាស់លាស់ ពីផលប្រយោជន៍ជាធំ របស់ក្រុម ទៀតទេ។ ហើយវាបានក្លាយជាបញ្ហា ដ៏ចំបងមួយ ដែលពួកគេសុខចិត្តដោះស្រាយបញ្ហាតូចៗដូចកូនក្មេង ជៀសជាងគិត អំពីក្រុមជាមុននោះ។

បញ្ហាមួយទៀតដែលមាននៅក្នុងក្រុមជាយូរមកហើយ គឺកង្វះអ្នកស៊ុតបញ្ចូលទី ដ៍ពិតប្រាកដមួយ ហើយកីឡាករ គ្រីស្ទីយ៉ាណូ រ៉ូណាល់ដូ ដែលល្បីថាពូកែនោះ គាត់មិនអាចធ្វើអ្វី បានគ្រប់ទាំងអស់នោះទេ។ ពីមុនក្រុមជំរើសជាតិនេះមាន កីឡាករ ប៉ូឡេតា (Pauleta) ដែលអាចសង្គ្រោះស្ថានភាព បានជាច្រើនដងនៅក្នុងការប្រកួត។ តែក្រោយការដកខ្លួនរបស់ គាត់ចេញទៅ ក្រុមជំរើសជាតិប្រទេសព័រទុយហ្គាល់នេះ មិនមានអ្នកណាទៀតអោយពិតប្រាកដ ដើម្បីទម្លុះខ្សែរការពារ  ហើយអាចស៊ុតបញ្ចូលទីរបស់គូរសត្រូវ បាននោះទេ។ កីឡាករ គ្រីស្ទីយ៉ាណូ រ៉ូណាល់ដូ គាត់អាចរត់ពីខ្សែរបម្រើ ទៅខ្សែរ ប្រយុទ្ធបាន ហើយប្រហែលជាអាច ធ្វើអោយមានការភ្ញាក់ផ្អើលបានដល់គូប្រជែង។ ប៉ុន្តែនៅក្នុងពិភពបាល់ទាត់ កីឡាករ តែម្នាក់មិនប្រាកដថា អាចធ្វើអ្វីបានគ្រប់ពេលគ្រប់វេលានោះទេ។ ក្នុងកាលទេសៈដ៏សំខាន់នេះ កីឡាករ គ្រីស្ទីយ៉ាណូ រ៉ូណាល់ដូ គាត់ត្រូវមានតួនាទីធ្វើ សឹងតែគ្រប់បែបយ៉ាងទាំងអស់។ ដោយសាហេតុនេះ ទើបក្រុមជំរើសជាតិមួយនេះ រងនូវ ភាពអាស្រ័យមួយ ដោយសឹងតែអត់មិនបាន ពី «កីឡាករ គ្រីស្ទីយ៉ាណូ រ៉ូណាល់ដូ»រូបនេះ ហើយត្រូវតែរក ដំណោះស្រាយ ល្អជាងនេះមួយអោយបាន មុននឹងឈានទៅប្រកួត នៅអ៊ឺរ៉ូ ២០១២។

ជំរើសដ៏ល្អមួយ ប្រហែលជាអាចទៅរួច ជាមួយនឹងកីឡាករ ប៉ូឡូ ប៊ែនតូ (Paulo Bento)។ កីឡាករវ័យក្មេងនេះ បានធ្វើអោយ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង តាំងពីគាត់បានទៅទាត់ អោយក្រុមបាល់ទាត់មួយ នៅប្រទេសអេស្ប៉ាញ។ តែគេនៅ មិនទាន់ច្បាស់នៅឡើយ ពីវត្តមានរបស់កីឡាករនេះ នៅក្នុងការចេញទៅ អ៊ឺរ៉ូ ២០១២ ដោយសារតែគ្រូបង្វឹកថ្មីរបស់ ប្រទេស ព័រទុយហ្គាល់ អាចនឹងមើលឃើញ ខុសពីអ្វីដែលបានលើកឡើងខាងលើ។

ក្រុមជំរើសជាតិរបស់ប្រទេសព័រទុយហ្គាល់ ធ្លាប់តម្លើងខ្លួនជាម្ចាស់ពានរង្វាន់ជាច្រើនដង ជាច្រើនឆ្នាំមកហើយ។ ហើយម្ដង ណា ក៍គេគិតថា ក្រុមនេះជាក្រុមជំរើសជាតិដ៏ច្បាសលាស់មួយ ហើយអាចឈាន ទៅដល់ការប្រកួតនៃវគ្គផ្ដាច់ព្រ័ត្របាន។ តែនៅពេលចូលប្រកួត គេនឹងឃើញថា គ្មានអ្វីអោយល្អប្រសើរប៉ុន្មានឡើយ ក្រៅតែពីការធ្វើអោយខកចិត្តនោះ។ តែទោះ ជាយ៉ាងណាក៏ដោយ ក៏កីឡាករព័រទុយហ្គាល់ដែលចេញទៅ អ៊ឺរ៉ូ ២០១២ ពិតជាមិនបានគិតថា ចេញទៅដើម្បីនឹង «ចាញ់» នោះដែរ។ ពួកគាត់នឹងធ្វើគ្រប់បែបយ៉ាង ដើម្បីរកកិត្តិយស អោយដល់ប្រទេសជាតិរបស់ពួកគាត់ គ្រាន់តែនៅក្នុងជុំជម្រុះ B ក្រុមជំរើសជាតិរបស់ប្រទេសព័រទុយហ្គាល់នេះ នឹងត្រូវជួបជាមួយ ក្រុមជំរើសជាតិរបស់ប្រទេសធំៗខាងបាល់ទាត់ ដូចជា អាឡឺម៉ង់ និងហូឡង់ជាដើម៕

-------------------------------------------------------------
ដោយ ៖ សេកមនោកុមារ - ប៉ារីស ថ្ងៃទី ០៥ ខែមិថុនា ២០១២

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...