ចោរ​ស្រី ដែល​មាន​រូប​រាង​«ស៊ិច​ស៊ី»​ជាង​គេ ក្នុង​ពិភពលោក (pic)

កញ្ញា ស្តេហ្វានី ប៊ូដ័ន (Stéphanie Beaudoin) នឹងត្រូវទទួលរងការចោទប្រកាន់ ចំនួន១០៨ករណី។ កាលពីខែសីហា​កន្លង​ទៅ នគរបាលបានឃាត់ខ្លួននាង ពីបទចោរកម្មដោយប្រើកម្លាំង ចំនួន៤២ដង។ និស្សិតពេទ្យ​ដ៏​ស្រស់​ស្អាត​នេះ ទំនង​ជា​បាន​គាស់ និងលួចសម្ភារៈ ក្នុងអាគារលំនៅដ្ឋានជាច្រើន ដែលគ្មានមនុស្សនៅ ក្នុងទីក្រុង ​វិចតូរីយ៉ាវិល (Victoriaville) នៃ​ខេត្ត​កេប៊ិច ប្រទេសកាណាដា។ ប្រហែលជាមកពីនាងស្អាតពេក ទើបគ្មាននរណាចាប់អារម្មណ៍ ថានាងជាចោរម្នាក់យ៉ាង​ចំណាន​ដូច្នេះ​ឡើយ។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២០ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 21, 2014
  • ប្រធានបទ: ស៊ិចស៊ី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនជាប់ចោទស្រី ដែលមាននៅជាប់ជាមួយ នូវកាំភ្លើងចំនួន៩ដើមផងនោះ ត្រូវបានសង្ស័យថា បានប្រព្រឹត្តិ​ចោរកម្ម ជាមួយនឹងក្មេងជំទង់បីនាក់ទៀត អាយុ១៣ ១៥ និង១៧ឆ្នាំ។ បទចោទប្រកាន់ ដែលតុលាការបាន​រកឃើញ ហើយចោទប្រកាន់ទៅលើនាង មានចំនួនរហូត​ដល់ទៅ ១០៨ករណី ដែលក្នុងនោះមាន​ការគាស់​ផ្ទះ​ដោយប្រើកម្លាំង លួច ឆក់ និងលាក់អាវុធខុសច្បាប់។

មេធាវីរបស់នាង ស្តេហ្វានី បានពន្យល់ប្រាប់សារព័ត៌មាន ម៉ុងរ៉េអាល់ (Journal de Montréa) ថា៖ «ជាសំនុំ​រឿងដ៏អស្ចារ្យមួយ។ គេបានផ្ទេរមកឲ្យខ្ញុំ នូវសំនុំរឿងដែលមានកម្រាស់ជាង ៣០សង់ទីម៉ែត្រ។»

ប្រសិនបើសំនុំរឿងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញទាំងបស្ចឹមលោក ក៏ព្រោះតែរូបរាងដ៏ស៊ិច​ស៊ី​របស់​នាង ដែលគេមិនដែលធ្លាប់ជួប សម្រាប់ឧក្រិដ្ឋជនជាចោរស្រីកន្លងមក។ តែគួរឲ្យស្ដាយ ដែលស្រស់ស្រី​ដើម​ទ្រូង​បាន ត្រគាកទូលាយរូបនេះ នឹងត្រូវឡើងសវនាការនៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...