ប្រើ​ពេល​តែ១០វិនាទី​ម្នាក់ ដើម្បី​ងូត​ទឹក​ឲ្យ​ហើយ!

នៅក្នុងការហ្វឹកហាត់ ដែលពោរពេញ ដោយភាពតឹងតែង ក្រុមកូនទាហានថ្មីៗ ត្រូវបានប្រាប់ឲ្យធ្វើ នូវ​វិញ្ញាសារ​ពិសេស​មួយ៖ នោះ​គឺ​ងូត​ទឹក ត្រូវប្រើរយៈពេល តែ១០វិនាទីប៉ុណ្ណោះ។
នៅក្នុងជួរទ័ព មិនមានពេលច្រើនទេ ជាពិសេសនៅពេលដែលទាហាន មានចំនួនច្រើន រងចាំងូតទឹកដែរនោះ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៦ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 27, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃអាទិត្យកន្លងទៅ កម្មវិធី«Zone Interdite»មួយរបស់ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខ៦ បានបញ្ចាំងជូន​ទស្សនិកជន នូវបេក្ខជនប្រមាណជា ៨០០០នាក់ ដែលមកហ្វឹកហាត់ នៅក្នុងកងពល ទាហានមកពីបរទេស ស្ថិត​ក្នុង​ក្រុង អូប៉ាញ (Aubagne ភាគខាងត្បូងប្រទេសបារាំង)។ មានអាយុពី១៧ រហូតដល់ ៤០ឆ្នាំ បេក្ខជន​ដែលមក​ពីប្រទេសជាច្រើន នៅក្នុងពិភពលោកទាំងនោះ សុទ្ធតែបានឆ្លងកាត់ នូវអតីតកាលរបស់ពួកគេ ដោយ​​ឡែកៗ​ពីគ្នា។

តាមពិតទៅ កងពលទាហាន មកពីបរទេសនេះ មិនមែនជាកងពល ឬទាហានពិតប្រាកដ សម្រាប់យក​ទៅ​ចេញ​ច្បាំងនោះទេ តែជាកន្លែងហ្វឹកហាត់ កម្លាំងចិត្ត និងកម្លាំងកាយ ដែលមានលក្ខណៈយោធា ដើម្បីធ្វើឲ្យ​មាន​ការផ្លាស់ប្ដូរ ក្នុងជីវិត។ ប៉ុន្តែពាក្យថា «មានលក្ខណៈយោធា» មិនមែនគ្រាន់តែជាពាក្យមួយ សម្រាប់លេង​សើច​នោះឡើយ តែបេក្ខជនទាំងអស់ ចាំបាច់ត្រូវឆ្លងកាត់ នូវវិញ្ញាសារពិបាកៗជាច្រើន ប្រៀបបាននឹង​ទាហាន​ពិតៗ​ដូច្នេះដែរ។

ក្នុងនោះ មានដូចជាវិញ្ញាសារងូតទឹក នៅពេលព្រឹកជាដើម។ តើមនុស្សប៉ុន្មាននាក់ ដែលចូលទៅសំកុក ប្រើ​ពេល​រាប់ម៉ោង នៅក្នុងបន្ទប់ទឹក ជារៀងរាល់ព្រឹកនោះ? នៅក្នុងច្បាប់ទាហាន មិនមានពេលច្រើន សម្រាប់​ចំណាយដូច្នោះទេ។ ហើយនៅក្នុងកងពលទាហាន មកពីបរទេសនេះ ក៏មិនខុសគ្នាដែរ។ បេក្ខជនទាំងអស់ ចាំបាច់ត្រូវងូតទឹក ដោយប្រើពេលតែ១០វិនាទីប៉ុណ្ណោះ រាប់ទាំងពេលដុសសាប៊ូ និងដុសក្អែក ក្នុងទីកន្លែង​ទាំង​អស់ នៅលើដងខ្លួន។

នៅវីដេអូខាងលើ បេក្ខជន៤៥នាក់ បានចូលងូតទឹក ជាបន្តបន្ទាប់គ្នា ហើយប្រើពេលទាំងអស់ ត្រឹមតែ៣នាទី... ចុះលោកអ្នកវិញ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...