ប្លន់​ម៉ូតូ​ទាំង​ព្រឹក​នៅ​ចោមចៅ ដោយ​ប្រើ​សម្ភារៈ​ថ្ម​ឆក់

ក្រុមចោរ បានធ្វើសកម្មភាពប្លន់ម៉ូតូទាំងព្រឹក នៅសង្កាត់ចោមចៅ ក្នុងរាជធានីភ្នំពេញ ក្នុងផ្លុវលំមួយ។ ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា ហេតុការណ៍នេះ មិនមានកាំភ្លើងភ្ជង់នោះទេ គឺប្រើសម្ភារៈថ្មឆក់ តែក្រុមចោរឆក់មិន​បាន​សម្រេច ដោយ​អ្នក​ដំណើរ​ច្រើន​ផ្សេង​ទៀត បាន​ឃើញ ហើយ​រត់​មក​ជួយ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០១ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 09, 2015
  • ប្រធានបទ: ឆក់ប្លន់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីប្លន់យកម៉ូតូនេះ កើតឡើង នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវប៉េតុង មួយកន្លែង សិ្ថតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពបន្តថា ក្រុមចោរបានធ្វើសកម្មភាព មិនបានសម្រេចនោះទេ ដោយ​សកម្មភាព​នេះ មាន​គេ​ឃើញច្រើន ហើយជនរងគ្រោះ បានស្រែកខ្លាំងៗឲ្យគេជួយ។ មិនតែប៉ុណ្ណោះ ជនសង្ស័យថែមទាំង​ភ្លាត់​ស្នៀត ធ្វើឲ្យជ្រុះឧបករណ៍ ថ្មឆក់ ដែលយកមកឆក់ម្ចាស់ម៉ូតូ នៅមុននឹងរត់គេចខ្លូន ថែមទៀងផង។

តាមសម្តីជនរងគ្រោះ អ្នកស្រី គឹម សុជាតិ វ័យ៣១ឆ្នាំ ជាអ្នកភូមិបូរីជីពម៉ុង សង្កាត់ចោមចៅ បានបញ្ជាក់ថា ម៉ូតូ​អ្នកស្រីដែលកំពុងជិះ ធុននិច ពណ៍សលាយខ្មៅ ស្លាកលេខភ្នំពេញ១FG-៧០៦២ ធ្វើដំណើរតាមបណ្តោយ​ផ្លូវ​ប៉េតុងខាងលើ។ អ្នកស្រីថា នៅមុនពេលកើតហេតុ មានម៉ូតូមិនស្គាល់ម៉ាក មួយគ្រឿង ជិះតាមពីក្រោយ លុះ​ដល់​ចំណុចកើតហេតុ ក្រុមចោរនោះ បានយកសម្ភារៈ​ថ្មឆក់ មកឆក់អ្នកស្រីឲ្យដួល រួចគម្រាមយកម៉ូតូ។ ភ្លាមៗ​នោះ អ្នកស្រី​​ភ័យស្លុត បានស្រែកខ្លាំងៗ ឲ្យអ្នករួមដំណើរជួយ។

បន្ទាន់ពីឃើញអ្នកដំណើរច្រើននាក់ បានរត់តម្រង់ មកជួយស្រ្តីរងគ្រោះ ក្រុមចោរមានគ្នាពីរនាក់ បាន​រត់​​ឡើង​ម៉ូតូយ៉ាងប្រញ៉ាប់ប្រញាល់ រហូតជ្រុះឧបករណ៍ថ្មឆក់ នៅកន្លែងកើតហេតុ រួចគេចខ្លួនដោយសុវត្តិភាព។ ក្រោយ​ពេលកើតហេតុ ស្រ្តីរងគ្រោះបានប្រមូលវត្ថុតាង ទៅដាក់ពាក្យប្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ តែគេ​នៅ​មិន​ទាន់​ដឹងថា តើការស្រាវជ្រាវ រកជនសង្ស័យ ដើម្បយកមកដាក់ទោសនោះ ត្រូវបានអាជ្ញាធរនៅទីនោះ ចាត់ការ​យ៉ាង​ណានោះឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...