Posts tagged as "Grigor Dimitrov"

ក្បាច់​វាយ​តឺនីស​ពិសេស បញ្ចេញ​ផ្ទួនៗ​គ្នា របស់​កីឡាករ ឌីមីត្រូវ (vdo)

ក្បាច់​វាយ​តឺនីស​ពិសេស បញ្ចេញ​ផ្ទួនៗ​គ្នា របស់​កីឡាករ ឌីមីត្រូវ (vdo)

ជាការពិតហើយ ទេពកោសល្យ​របស់​កីឡាករ វាយ​កូន​បាល់​លើ​វាល​រាប (ឬ​តឺនីស) មួយ​ចំនួន អាច​មាន​សភាព​ប្រហាក់​ប្រហែល​គ្នា។ ប៉ុន្តែ យក​ទេពកោសល្យ​នោះ​មក​បញ្ចេញ នៅ​ក្នុង​ការ​ប្រកួត​ធំៗ ជា​ការ​ចាប់​យក​ហនិភ័យ​មួយ។

ប៉ុន្តែចំណែកឯកីឡាករ ហ្គ្រីហ្គ័រ ឌីមីត្រូវ វិញ មិន​បាន​គិត​ដូច្នោះ​ឡើយ ព្រោះ​កីឡាករ​រូប​នេះ បាន​យក​ទេពកោសល្យ ដ៏​ប៉ិន​ប្រសព្វ​របស់​ខ្លួន ក្នុង​ការ​វាយ​កូន​បាល់​ពី​ក្រោយ​ខ្នង​មក​វិញ មក​ប្រើ​ក្នុង​ការ​ប្រកួត​ក្នុងរគ្គ១/៤ផ្ដាច់​ព្រ័ត​ នៅ​រាជធានី​ស្ដុកខូល (Stockholm) នៃ​ប្រទេស​ស៊ុយ​អែត។

ការបង្ហាញក្បាច់វាយបកពីក្រោយមកវិញនេះ ត្រូវបាន​កីឡាករ​ជាតិ​ប៊ុលហ្គារី​រូប​នេះ វាយផ្ដាច់សម្រេច​យក​ឈ្នះ ដល់ទៅពីរដងផ្ទួនៗ ទៅលើកីឡការគូរប្រជែង ជាតិ​អាមេរិកាំង លោក ចាក់ សុគ (Jack Sock)។ មិន​ត្រឹមតែប៉ុណ្ណោះ នៅចំពោះទេពកោសល្យដ៏កំពូលនេះ កីឡាករ​អាមេរិកាំង​ដែល​បាន​ប្រកួត​ចាញ់ (ក្នុងពិន្ទុ ៥-៧, ៦-៤, ៦-៣) [...]

វាយបាល់លើវាលរាប៖ ឌីចូកូវីក បាន​បំបាក់ ឌីមីត្រូវ ហើយ​ឆ្លង​ទៅ​វគ្គ​បន្ត

វាយបាល់លើវាលរាប៖ ឌីចូកូវីក បាន​បំបាក់ ឌីមីត្រូវ ហើយ​ឆ្លង​ទៅ​វគ្គ​បន្ត

កីឡាករវាយកូនបាល់លេខ១ របស់ពិភពលោក ណូវ៉ាក់ ឌីចូកូវីក (Novak Djokovic) បានយកឈ្នះកីឡាករ គ្រីករ ឌីមីត្រូវ (Grigor Dimitrov) ដោយលទ្ធផល ៧-៦ (៧/៤) និង ៦-១ ហើយអាចបន្តដំណើរទៅជុំទី៤ ជាបន្តទៀត នៃការប្រកួតក្នុងកម្មវិធី អ៊ិនដៀន វ៊ែល អេធីភី ម៉ាស្ទើរ (Indian Wells ATP Masters)។

កាលពីថ្ងៃអង្គារ៏ ឌីចូកូវីក បានធ្វើការសាកល្បងមុនប្រកួត ដោយគាត់ធ្វើបានយ៉ាងល្អ ដែលបញ្ចប់លទ្ធផល ៤-១ និង ៥-៣ ក្នុងការចាប់ផ្តើមវគ្គដំបូង។ ប៉ុន្តែកីឡាករ ឌីមីត្រូវ កីឡាករវ័យក្មេងបំផុត ដែលមានអាយុត្រឹមតែ ២១ឆ្នាំរូបនេះ ធ្វើមិនបាន​ល្អទាល់តែសោះ។

ការប្រកួត៩វគ្គ កីឡាករវ័យក្មេងសញ្ជាតិប៊ុលការី រូបធ្វើឲ្យមានកំហុសឆ្គងដល់ទៅ ៤លើក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...